សម្ពាធឈាមខ្ពស់ (High Blood Pressure) ឬលើសឈាម មានឈ្មោះបច្ចេកទេសថា Hypertension ទូទៅជាជំងឺសរសៃឈាមបេះដូង (Cardiovascular Disease)។
សម្ពាធឈាមគឺជាកម្លាំងជំរុញឈាមប្រឆាំងនឹងជញ្ជាំងសរសៃឈាមក្រហម (Artery walls) ពេលដែលឈាមរត់នៅក្នុងខ្លួនប្រាណលោកអ្នក។ ប្រៀបដូចខ្យល់នៅក្នុងកង់ឡាន ឬទឹកនៅក្នុងទុយោអ៊ីចឹង ឈាមនៅក្នុងសរសៃឈាមក្រហមរត់ទៅកាន់ចំណុចណាមួយនៃរាងកាយរបស់យើង។ ពេលដែលសម្ពាធខ្យល់លើសអាចធ្វើឱ្យកង់បែក ឬកម្លាំងទឹកខ្លាំងហួសនាំឱ្យបែកទុយោ ដូចគ្នាដែរ សម្ពាធឈាមឡើងខ្ពស់អាចធ្វើឱ្យប៉ះពាល់ដល់សរសៃឈាម និងស្ថានភាពសុខភាពរបស់លោកអ្នក ដូចជាដាច់សរសៃឈាមជាដើម។
នៅប្រទេសកម្ពុជា មនុស្សពេញវ័យប្រមាណ ១២ ភាគរយកើតជំងឺលើសឈាម ហើយចំនួននៃអ្នកកើតជំងឺនេះកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។
ប្រសិនបើលោកអ្នកកើតជំងឺនេះ លោកអ្នកអាចដឹង បើសិនលោកអ្នកត្រួតពិនិត្យសម្ពាធឈាមទៀងទាត់។ ឬមួយក៏លោកអ្នកអាចកត់សម្គាល់ថាខ្លួនមានបញ្ហា នៅពេលដែលលោកអ្នកវាស់ឈាម។ បើលោកអ្នកគិតថាមានជំងឺនេះ លោកអ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើមី្បពិនិត្យឱ្យបានច្បាស់។ ព្រមជាមួយគ្នាផងដែរ វេជ្ជបណ្ឌិតក៏អាចនឹងប្រាប់លោកអ្នកថាគួរធ្វើយ៉ាងណា បើសិនជាគាត់ពិនិត្យឃើញអ្វីមួយនោះ។
លទ្ធផលនៃសម្ពាធឈាមមានពីរលេខ។ លេខទីមួយ តួលេខខ្ពស់ជាងគេក្នុងចំណោមលេខទាំងពីរ ជាសម្ពាធស៊ីស្តូលីក (Systolic Pressure)។ វាជាកម្លាំងក្នុងសរសៃឈាមក្រហម ពេលដែលបេះដូងលោត។ លេខទីពីរ ជាសម្ពាធឌីយ៉ាស្តូលីក (Diastolic Pressure) ឬសម្ពាធក្នុងសរសៃឈាមក្រហមនៅចន្លោះចង្វាក់បេះដូងលោត។
សម្ពាធឈាមជាធម្មតា គឺនៅពេលកើត ៦៤/៤០ និងឡើងរហូតដល់ ១២០/៨០ នៅពេលពេញវ័យ សម្រាប់មនុស្សសុខភាពប្រក្រតី។ ប្រសិនបើគេពិនិត្យសម្ពាធឈាម បន្ទាប់ពីលោកអ្នកថ្លែងសុន្ទរកថា ឬរត់ប្រាំគីឡូម៉ែត្រភ្លាមៗនោះ សម្ពាធឈាមលោកអ្នកនឹងខ្ពស់បន្តិចហើយ។ បើសិនឃើញបែបនេះ លោកអ្នកមិនចាំបាច់បារម្ភទេ ព្រោះវាជារឿងធម្មជាតិ សម្ពាធឈាមត្រូវតែឡើង និងចុះទៅតាមការប្រែប្រួលនៃសកម្មភាព និងស្ថានភាពអារម្មណ៍។
វាជារឿងធម្មតាដែលមនុស្សម្នាក់ៗមានសម្ពាធឈាមខុសគ្នា សូម្បីតែចេញពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយទៀត សម្ពាធឈាមក៏ប្រែប្រួលដែរ។ ប៉ុន្តែបើសម្ពាធឈាមរបស់លោកអ្នកនៅតែខ្ពស់សឹងតែគ្រប់ពេលនោះ លោកអ្នកគួរទៅប្រឹក្សាជាមួយវេជ្ជបណ្ឌិតដើមី្បស្វែងរកការព្យាបាល។ ជំងឺលើសឈាមធ្វើឱ្យបេះដូងធ្វើការហួសសមត្ថភាពរបស់វា។ ព្រមជាមួយនឹងសរសៃឈាមមានរបួសផងនោះ ដូច្នេះវាអាចប៉ះពាល់ដល់ខួរក្បាល ភ្នែក និងតម្រងនោមរបស់លោកអ្នក។
មនុស្សដែលមានសម្ពាធឈាម ១៣០/៨០ ឬខ្ពស់ជាងនេះ យ៉ាងហោចណាស់ពិនិត្យឱ្យឃើញពីរដង នោះទើបអាចនិយាយថា អ្នកនោះឯងលើសឈាម។
ប្រសិនបើលោកអ្នកមានសម្ពាធឈាម ១៨០/១២០ ឬខ្ពស់ជាងនេះ លោកអ្នកគួរតែពិចារណាប្រើប្រាស់ឱសថ។
បើសិនសម្ពាធឈាមលោកអ្នកខ្ពស់ជាង ១២០ និងទាបជាង ៨០ នោះវេជ្ជបណ្ឌិតនឹងប្រាប់លោកអ្នកថា លោកអ្នកកើតជំងឺលើសឈាមបឋម (Prehypertension)។ ជនជាតិអាម៉េរិកប្រមាណ ៧៥ លាននាក់កើតជំងឺ Prehypertension នេះ។ Prehypertension អាចបង្កើនឱកាសបំផ្លាញសរសៃឈាម បេះដូង ខួរក្បាល និងតម្រងនោមរបស់លោកអ្នក។ វេជ្ជបណ្ឌិតជាច្រើនរូបបានពោលថា បើកើត Prehypertension គួរតែព្យាបាល។ ប៉ុន្តែគ្មានភស្តុតាងអាចអះអាងថា ធ្វើបែបនេះគឺជួយបានយូរនោះទេ។
មនុស្សជាច្រើនមិនបានដឹងថាខ្លួនឯងកើតជំងឺលើសឈាមទេ។ ជារឿយៗ ជំងឺនេះត្រូវបានដាក់ឈ្មោះថា ជា ឃាតកស្ងៀមស្ងាត់ ព្រោះវាកម្របង្ហាញអាការជំងឺ សូមី្បតែវាបានបំផ្លាញរាងកាយធ្ងន់ធ្ងរក៏ដោយ។
បើយើងមិនបានព្យាបាល វានឹងនាំឱ្យកើតបញ្ហាធ្ងន់ ដូចជា៖
អ្នកជំងឺដែលឈឺធ្ងន់ ហើយមានសម្ពាធឈាមខ្ពស់ អាចនឹងកើតជំងឺលើសឈាមសាហាវ (Malignant Hypertension)។ វាជាជំងឺបន្ទាន់ (Medical Emergency) ហើយលោកអ្នកគួរតែព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ អាការនៃជំងឺនេះរួមមានចុកទ្រូង ដកដង្ហើមផុតៗ ការប្រែប្រួលនៃចក្ខុ ឈឺក្បាល និងខ្សោយកម្លាំង។
សំណាងល្អ សម្ពាធឈាមខ្ពស់អាចគ្រប់គ្រងបាន។ ជំហានដំបូង គឺពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់។
ជំងឺសម្ពាធឈាមខ្ពស់ ឬលើសឈាម ភាគច្រើនកើតលើអ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជំងឺលើសឈាម ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម។
ជាទូទៅជំងឺនេះក៏ច្រើនកើតលើ៖
ប្រសិនបើលោកអ្នកបរិភោគអាហារប្រៃខ្លាំង ឬប្រើប្រាស់ថ្នាំ ដូចជា NSAIDs (មាន ibuprofen និង អាស្ពេរីន) ថ្នាំបំបាត់តឹងច្រមុះ (decongestant) និងគ្រឿងញៀន ដូចជាកូកាអ៊ីន នោះលោកអ្នកងាយនឹងកើតជំងឺលើសឈាមនេះណាស់។
នៅសហរដ្ឋអាម៉េរិក នៅក្នុង ៩៥ ភាគរយនៃរបាយការណ៍ស្តីពីករណីកើតជំងឺលើសឈាម មិនអាចកំណត់មូលហេតុមូលដ្ឋាននៃជំងឺឡើយ។
ជំងឺលើសឈាមច្រើនតែជាជំងឺតំណពូជ។ អាយុ និងពូជសាសន៍ក៏អាចទាក់ទងដែរ។
ជនជាតិអាហ្វ្រិក-អាម៉េរិក ដែលរស់នៅសហរដ្ឋអាម៉េរិកលើសពី ៤០ ភាគរយ កើតជំងឺលើសឈាមនេះ។
ការតមអាហារ និងរបៀបរបបរស់នៅក៏ជាប់ទាក់ទងនឹងជំងឺលើសឈាមបឋម (essential hypertension) នេះដែរ។ ទំនាក់ទំនងរវាងជាតិប្រៃ និងសម្ពាធឈាមខ្ពស់ជាកត្តាដែលគួរកត់សម្គាល់។ ប្រជាជនរស់នៅកោះភាគខាងជើងនៃប្រទេសជប៉ុនបរិភោគប្រៃជាងប្រជាជនផ្សេងៗលើពិភពលោក។ ហើយពួកគេភាគច្រើនកើតជំងឺលើសឈាម។
ប្រជាជនជាច្រើនដែលមានសម្ពាធឈាមខ្ពស់មានប្រតិកម្មជាមួយនឹងជាតិប្រៃ។ មានន័យថា ឱ្យតែមានជាតិប្រៃ ទោះបីតិចតួចក្តី នឹងធ្វើឱ្យសម្ពាធឈាមពួកគាត់ឡើងខ្ពស់ភ្លាម។
ធាតុផ្សេងៗដែលជាប់ទាក់ទងនឹងជំងឺលើសឈាមបឋម (Essential Hypertension) រួមមាន៖
ពេលដែលមូលហេតុផ្ទាល់នៃជំងឺលើសឈាមត្រូវបានរកឃើញ នោះគេហៅថា secondary hypertension។ ភាគច្រើន ជំងឺតម្រងនោមជាមូលហេតុទូទៅក្នុងការនាំឱ្យកើតជំងឺលើសឈាម។
ជំងឺលើសឈាម (Hypertension) អាចកើតដោយសារមានសាច់ពក ឬស្ថានភាពដែលបណ្តាលឱ្យក្រពេញតម្រងនោម (the adrenal glands – ក្រពេញតូចដែលស្ថិតនៅពីលើតម្រងនោម) បញ្ចេញចំនួនអ័រម៉ូនយ៉ាងច្រើន នាំឱ្យកើនសម្ពាធឈាម។
ថ្នាំពន្យារកំណើត ជាពិសេសថ្នាំមាន estrogen និងការមានគក៌អាចរុញសម្ពាធឈាមឱ្យខ្ពស់។ ថ្នាំផ្សេងៗទៀតក៏អាចដូចគ្នាដែរ។ ដូច្នេះសូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតដើមី្បដឹងថា ថ្នាំដែលលោកអ្នកលេបអាចបណ្តាលឱ្យសម្ពាធឈាមលោកអ្នកឡើងឬអត់។