ប្រសិនបើអ្នកកំពុងគិតចង់មានកូន អ្នកប្រហែលជាឆ្ងល់ថាត្រូវការរយៈពេលប៉ុន្មានដើម្បីមានផ្ទៃពោះ ពេលវេលា និងភាពញឹកញាប់នៃការរួមភេទ ។
ឱកាសនៃការមានផ្ទៃពោះ
វាជាសំណួរទូទៅ៖ តើមានឱកាសប៉ុន្មានដែលខ្ញុំនឹងមានផ្ទៃពោះក្នុងខែនេះ? សម្រាប់គូស្វាមីភរិយាភាគច្រើនដែលព្យាយាមមានគភ៌ ឱកាសដែលស្ត្រីនឹងមានផ្ទៃពោះមានចាប់ពី ១៥ ទៅ ២៥ ភាគរយនៅក្នុងខែនីមួយៗ។
ប៉ុន្តែមានរឿងខ្លះ ដែលអាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះរបស់អ្នក៖
ការស្វែងយល់អំពីវដ្តរដូវ
ការដឹងកាន់តែច្បាស់អំពីវដ្តរដូវអាចជួយក្នុងការមានផ្ទៃពោះបាន។
វដ្តរដូវរបស់ស្ត្រីចាប់ផ្តើមនៅថ្ងៃដំបូង ដែលពួកគាត់កត់សម្គាល់ឃើញថាមានឈាមក្រហមស្រស់ ( មិននមែនត្រឹមតែធ្លាក់ឈាមបន្តិចបន្តួចទេ ) ហើយវានឹងបញ្ចប់នៅថ្ងៃមុនពេលវដ្តរដូវបន្ទាប់ចាប់ផ្តើម។ វដ្តរដូវមួយមានពេលពី ២១ ទៅ ៣៥ ថ្ងៃ ឬច្រើនជាងនេះ។
ប្រសិនបើវដ្តរដូវរបស់ស្រ្តីប្រែប្រួលពីរបីថ្ងៃពីមួយខែទៅមួយខែ នោះវាត្រូវបានគេចាត់ទុកថាមិនទៀងទាត់ និងជារឿងធម្មតា។ ស្ត្រីជាច្រើនមិនមានវដ្តទៀងទាត់ទេ។ វាមិនមានន័យថាមានអ្វីខុសប្រក្រតីទេ។
ការរួមភេទ ការមានផ្ទៃពោះ
នេះជាសំណួរទូទៅមួយទៀតពីគូស្វាមីភរិយាដែលព្យាយាមមានផ្ទៃពោះ៖ តើយើងគួររួមភេទញឹកញាប់ប៉ុណ្ណា? និយាយឱ្យខ្លី ចម្លើយគឺញឹកញាប់។
គូស្វាមីភរិយាជាច្រើនដែលព្យាយាមចង់មានគភ៌ បានចំណាយថាមពលជាច្រើនកំណត់ពេលវេលារួមភេទជាមួយនឹងភាពជាក់លាក់ខាងគណិតវិទ្យា ដើម្បីគណនាពេលដែលស្ត្រីឈានដល់ការបញ្ចេញពងអូវុល។ យោងតាមទ្រឹស្តី វិធីសាស្រ្តសមហេតុសមផល។ ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា ឱកាសមាសសម្រាប់មេជីវិតឈ្មោលអាចបង្កកំណើតបានពងមួយគឺតិចណាស់៖ វាមានតែ ៣-៥ ថ្ងៃប៉ុណ្ណោះ ដែលឈានដល់ការបញ្ចេញពងអូវុល និងថ្ងៃនៃការបញ្ចេញពងអូវុលខ្លួនវា។ ឱកាសល្អបំផុតសម្រាប់អ្នកគឺ ១-២ ថ្ងៃមុនពេលបញ្ចេញពងអូវុល។ គ្រូពេទ្យណែនាំឱ្យរួមភេទមួយថ្ងៃរំលងមួយថ្ងៃ ដោយចាប់ផ្តើមពីសប្តាហ៍មុនពេលបញ្ចេញពងអូវុល ឬចាប់ផ្តើមបន្ទាប់ពីបញ្ចប់រដូវរបស់អ្នក។
ប៉ុន្តែក្នុងខណៈពេលកំណត់ពេលវេលាស្នេហារបស់អ្នកនៅពេលពីរបីថ្ងៃនោះសមហេតុផល វាក៏មានគុណវិបត្តិមួយចំនួនផងដែរ។ទីមួយដោយសារតែរាងកាយរបស់អ្នកមិនតែងតែដំណើរការទៀងទាត់។ ទោះបីជាវដ្តរដូវរបស់អ្នកទៀងទាត់ក៏ដោយ ការបញ្ចេញពងអូវុលអាចកើតឡើងគ្រប់ពេលក្នុងអំឡុងពេលវដ្តរដូវ។ ប្រសិនបើអ្នករួមភេទនៅថ្ងៃដែលអ្នកគិតថាអ្នកកំពុងបញ្ចេញពងអូវុល ហើយអ្នកឈប់សម្រាកពីរបីថ្ងៃ អ្នកប្រហែលជាមិនមានសំណាងទេ។
ដូច្នេះដើម្បីជៀសវាងបរាជ័យ ដំបូន្មានរបស់អ្នកជំនាញគឺ៖ រួមភេទយ៉ាងហោចណាស់ពីរទៅបីដងរៀងរាល់សប្តាហ៍។ ដរាបណាបុរសមានចំនួនមេជីវិតឈ្មោលធម្មតា ការរួមភេទមួយថ្ងៃរំលងមួយថ្ងៃ ( ឬរៀងរាល់ថ្ងៃ ) អាចជួយបង្កើនឱកាសក្នុងការមានផ្ទៃពោះ។
បញ្ឈប់ការប្រើថ្នាំដើម្បីមានផ្ទៃពោះ
តើវាមានរយៈពេលប៉ុន្មានដែលឥទ្ធិពលនៃថ្នាំពន្យារកំណើតថយចុះ? តាមពិតវាអាចទៅរួចក្នុងការមានផ្ទៃពោះភ្លាមៗបន្ទាប់ពីឈប់ប្រើថ្នាំពន្យារកំណើត។ ភ្លាមៗនៅពេលដែលអ័រម៉ូនរបស់ថ្នាំនៅក្រៅប្រព័ន្ធរបស់អ្នក ទោះបីជាវាអាចចំណាយពេលពីរបីខែ មុនពេលការបញ្ចេញពងអូវុលចាប់ផ្តើមធម្មតាវិញក៏ដោយ។
តើវាមានសុវត្ថិភាពទេក្នុងការមានគភ៌ បន្ទាប់ពីអ្នកឈប់លេបថ្នាំភ្លាម? មាន។ ស្ត្រីដែលមានផ្ទៃពោះភ្លាមៗ បន្ទាប់ពីឈប់ប្រើថ្នាំពន្យារកំណើតទំនងជាមានកូនដែលមានសុខភាពល្អដូចស្ត្រី ដែលរង់ចាំបន្ទាប់ពី ២ ទៅ ៣ ខែ។