អ្នកស្អប់ក្នុងការទទួលស្គាល់ ប៉ុន្តែវាទំនងថាអ្នកនឹងកាន់តែមាន “ រូបរាងទ្រលុកទ្រលន់ ” បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ( មែន! យើងមានន័យថាអ្នកបានឡើងទម្ងន់ ) ។
ក្នុងរដូវបុណ្យនេះ អ្នកនៅតែអាចរក្សាទម្លាប់ហាត់ប្រាណដដែល។ សូមពិនិត្យមើលគន្លឹះខាងក្រោមសម្រាប់ព័ត៌មានជំនួយមួយចំនួន ដើម្បីជួយអ្នករក្សារាង។
ការណែនាំអំពីការហាត់ប្រាណ
១. ប្រមាណខ្លួនឯង ៖ កុំហាត់ខ្លាំងពេក និងកុំលឿនពេក។ ផ្តល់ពេលសម្រាកខ្លះឱ្យរាងកាយអំឡុងពេលហាត់។
២. ហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរៀងរាល់សប្តាហ៍។ អ្នកអាចបែងចែកវាជាដំណាក់កាលៗ។ ឧទាហរណ៍ អ្នកអាចដើរ ១០ នាទី ៣ ដងក្នុងមួយថ្ងៃរយៈពេល ៥ ថ្ងៃដើម្បីឈានដល់ ១៥០ នាទី។
៣. កុំហាត់ប្រាណនៅខាងក្រៅពេលអាកាសធាតុក្តៅ ឬសើម ៖ អាកាសធាតុដែលមានសំណើមខ្ពស់អាចធ្វើឱ្យលោកអ្នកឆាប់អស់កម្លាំង។ សីតុណ្ហភាពខ្ពស់ពេកអាចរំខានដល់ចរន្តឈាម ធ្វើឱ្យពិបាកដកដង្ហើម និងបណ្តាលឱ្យចុកទ្រូង។ ជម្រើសល្អគឺធ្វើសកម្មភាពនៅខាងក្នុងដូចជា ការដើរផ្សារទំនើបជាដើម។
៤. រក្សាជាតិទឹក ៖ សូមទទួលទានផឹកទឹក ទោះបីមិនទាន់ស្រេកក៏ដោយ ជាពិសេសពេលថ្ងៃក្តៅ។
៥. កុំងូតទឹកពេលក្តៅខ្លាំង និងត្រជាក់ខ្លាំង ឬចូលសូណា បន្ទាប់ពីហាត់ប្រាណរួច ៖ សីតុណ្ហភាពទាំងនេះធ្វើឱ្យបេះដូងរបស់លោកអ្នកធ្វើការកាន់តែខ្លាំង។
៦. សូមហាត់ឡើងវិញយឺតៗ បន្ទាប់ពីខកខានហាត់ ៖ ប្រសិនបើលោកអ្នកខានហាត់ប្រាណពីរបីថ្ងៃ ( ដោយសារតែឈឺ ទៅវិស្សមកាល ឬអាកាសធាតុមិនល្អជាដើម ) សូមលោកអ្នកហាត់ប្រាណឡើងវិញម្តងបន្តិចៗ។ សូមចាប់ផ្តើមដោយហាត់តិចម៉ោង និងមិនសូវខ្លាំង រួចហាត់បន្តិចម្តងៗរហូតលោកអ្នកត្រលប់ទៅដល់កម្រិតដែលលោកអ្នកធ្លាប់ហាត់ពីមុន។
អ្វីដែលត្រូវប្រុងប្រយ័ត្ន
កុំហាត់ប្រាណ ប្រសិនបើអ្នកមិនស្រួលខ្លួន ឬគ្រុនក្តៅ។
បញ្ឈប់ការហាត់ប្រាណ ប្រសិនបើចង្វាក់បេះដូងលោកអ្នកលោតលឿន ឬមិនទៀងទាត់ ឬមានការញ័រទ្រូង។ សូមពិនិត្យជីពចររបស់លោកអ្នក បន្ទាប់ពីលោកអ្នកសម្រាករយៈពេល ១៥ នាទី។ ប្រសិនជាវានៅតែលោតច្រើនជាង ១០០ ដងក្នុងមួយនាទី សូមលោកអ្នកទូរស័ព្ទទៅវេជ្ជបណ្ឌិត។
ការនឿយហត់ខ្លាំងពេក ឬដកដង្ហើមខ្លីៗក៏ជាសញ្ញាប្រាប់លោកអ្នកឱ្យបញ្ឈប់ការហាត់ប្រាណដែរ។ សូមប្រាប់គ្រូពេទ្យពីអ្វីដែលបានកើតឡើង ឬធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត។
ឈប់ហាត់ និងទៅសម្រាក ប្រសិនបើលោកអ្នក ៖