លក្ខខណ្ឌ

High Blood Pressure and Hypertensive Heart Disease(ជំងឺលើសឈាម និងជំងឺបេះដូងលើសឈាម)

ជំងឺបេះដូងលើសឈាម (Hypertensive Heart Disease) គឺជាមូលហេតុស្លាប់ទី ១ ដែលទាក់ទងនឹងជំងឺលើសឈាម។ វាសំដៅទៅលើក្រុមនៃជំងឺ ដែលរួមមានជំងឺខ្សោយបេះដូង, ជំងឺបេះដូងខ្វះឈាម (ischemic heart disease), និងជំងឺដាច់សរសៃឈាមខួរក្បាលខាងឆ្វេង (ការឡើងក្រាស់នៃសាច់ដុំបេះដូង) ។

 

តើជំងឺខ្សោយបេះដូងគឺជាអ្វី?

ជំងឺខ្សោយបេះដូង (Heart Failure) មិនមែនមានន័យថាបេះដូងឈប់ដើរទេ។ ផ្ទុយទៅវិញ វាមានន័យថាកម្លាំងច្របាច់របស់បេះដូងខ្សោយជាងធម្មតាឬបេះដូងប្រែទៅជាមិនសូវមានភាពយឺតស្វិត។ ជាមួយនឹងជំងឺខ្សោយបេះដូងឈាមហូរមិនសូវបានល្អចូលទៅក្នុងថតច្របាច់របស់បេះដូង ហើយសម្ពាធនៅក្នុងបេះដូងកើនឡើង ធ្វើឱ្យបេះដូងពិបាកក្នុងការបញ្ជូនអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅក្នុងរាងកាយ។

ដើម្បីទូទាត់សងថាមពលច្របាច់ដែលថយចុះ ថតបេះដូងនឹងលាតសន្ធឹងខ្លួនដើម្បីផ្ទុកឈាមបន្ថែមទៀត។ បែបនេះធ្វើឱ្យឈាមមានចលនារហូត ប៉ុន្តែយូរទៅជញ្ជាំងសាច់ដុំបេះដូងអាចចុះខ្សោយ និងមិនអាចច្របាច់ខ្លាំងទៀតបាន។ ជាលទ្ធផល តម្រងនោមនៅតែធ្វើការ ដោយឱ្យរាងកាយរក្សាវត្ថុរាវ (ទឹក) និងសូដ្យូម។ លទ្ធផលនៃការបង្កើតសារធាតុរាវនៅក្នុងដៃ, ជើង, កជើង, ប្រអប់ជើង, សួតឬសរីរាង្គផ្សេងៗ នេះហើយដែលហៅថា ជំងឺស្ទះបេះដូង (congestive heart failure)។

ជំងឺលើសឈាមក៏អាចនាំឱ្យមានជំងឺខ្សោយបេះដូងដែរ ដោយបណ្តាលឱ្យកើតជំងឺលើសឈាមក្នុងសរសៃឈាមបេះដូងខាងឆ្វេង (left ventricular hypertrophy) ដែលសាច់ដុំបេះដូងឡើងក្រាស់ ធ្វើឱ្យការបន្ធូរសាច់ដុំ រវាងចង្វាក់បេះដូង មិនសូវមានប្រសិទ្ធភាព ។ នេះធ្វើឱ្យបេះដូងមានការលំបាកក្នុងការបំពេញឈាមគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់សរីរាង្គរបស់រាងកាយ ជាពិសេសក្នុងពេលហាត់ប្រាណ ដែលនេះនាំឱ្យរាងកាយរបស់លោកអ្នកទប់វត្ថុរាវក្នុងខ្លួនច្រើន និងបង្កើនចង្វាក់បេះដូង។

អាការនៃជំងឺខ្សោយបេះដូងរួមមាន៖

តើជំងឺបេះដូងខ្វះឈាម (Ischemic Heart Disease)គឺជាអ្វី?

ជំងឺលើសឈាមក៏អាចបណ្តាលឱ្យកើតជំងឺបេះដូងខ្វះឈាម (ischemic heart disease) ដែរ។ នេះមានន័យថាសាច់ដុំបេះដូងមិនមានឈាមគ្រប់គ្រាន់។ ជំងឺបេះដូងខ្វះឈាម (ischemic heart disease) ជាលទ្ធផលនៃជំងឺក្រិនសរសៃឈាម (atherosclerosis) ឬការឡើងរឹងនៃសរសៃឈាមក្រហម (coronary artery disease) ដែលរារាំងលំហូរឈាមទៅកាន់បេះដូង។ អាការរបស់ជំងឺបេះដូងខ្វះឈាម (ischemic heart disease) រួមមាន៖

មិនថាអាការជំងឺបេះដូងខ្វះឈាម (ischemic heart disease) ណាមួយកើតឡើងទេ លោកអ្នកត្រូវតែទៅរកគ្រូពេទ្យដើមី្បពិនិត្យភ្លាមៗ។

តើគេធ្វើរោគវិនិច្ឆ័យជំងឺបេះដូងលើសឈាម (Hypertensive Heart Disease)យ៉ាងដូចម្តេច?

គ្រូពេទ្យនឹងពិនិត្យរករោគសញ្ញាជាក់លាក់នៃជំងឺនេះ រួមមាន៖

គ្រូពេទ្យអាចនឹងត្រួតពិនិត្យ ដើម្បីកំណត់ថាតើលោកអ្នកមានជំងឺបេះដូងលើសឈាម (Hypertensive Heart Disease) នេះដែរទេ រួមទាំងការពិនិត្យដោយ Echocardiogram, cardiac stress test, X-ray ដើមទ្រូង, និង coronary angiogram។

តើព្យាបាលជំងឺបេះដូងលើសឈាម (Hypertensive Heart Disease) យ៉ាងដូចម្តេច?

ដើម្បីព្យាបាលជំងឺបេះដូងលើសឈាម (Hypertensive Heart Disease) គ្រូពេទ្យត្រូវព្យាបាលជំងឺលើសឈាមសិន។ គាត់នឹងព្យាបាលដោយប្រើថ្នាំជាច្រើនប្រភេទ រួមមានថ្នាំបញ្ចុះទឹកនោម (diuretic), ថ្នាំ Beta-blockers, ថ្នាំ ACE inhibitors, calcium channel blockers, angiotensin receptor blockers, និង vasodilators។
លើសពីនេះទៀត គ្រូពេទ្យអាចណែនាំលោកអ្នកឱ្យផ្លាស់ប្តូររបៀបរស់នៅ រួមមាន៖

Translate by Sok Van

Leave a Comment