Common

How Does High Blood Pressure Raise Stroke Risk(តើសម្ពាធឈាមឡើងខ្ពស់ដោយរបៀបណា?)

ប្រសិនបើលោកអ្នកធ្លាប់មានជំងឺដាច់សរសៃឈាមខួរក្បាល (stroke) លោកអ្នកប្រហែលជាមានជំងឺសម្ពាធឈាមខ្ពស់ដែរ។ គ្រូពេទ្យអាចហៅវាថា Hypertension (ជំងឺលើសឈាម)។ វាជាពិរុទ្ធជនដ៏ធំបំផុតនៅពីក្រោយជំងឺដាច់សរសៃឈាមខួរក្បាល ដែលបង្កជំងឺច្រើនជាងពាក់កណ្តាល។

អ្នកជំនាញបាននិយាយថា ៨០% នៃជំងឺដាច់សរសៃឈាមខួរក្បាលអាចការពារបាន។ វិធីល្អបំផុតតែមួយគត់ដើម្បីការពារជំងឺនេះ គឺត្រូវធ្វើឱ្យសម្ពាធឈាមរបស់លោកអ្នកស្ថិតក្នុងកម្រិតសុខភាពល្អ។ មានន័យថាត្រូវធ្វើឱ្យសម្ពាធឈាមទាបជាង ១២០/៨០ ។

តើសម្ពាធឈាមឡើងខ្ពស់នៅពេលណា?

ប្រសិនបើសម្ពាធឈាមរបស់លោកអ្នក ១៣០/៨០ ថេរជានិច្ច និងលើសនេះ នោះមានន័យថាលោកអ្នកមានជំងឺលើសឈាម។ ធម្មជាតិនៃតួលេខសម្ពាធឈាមរបស់លោកអ្នកកើនឡើង និងធ្លាក់ចុះ អាស្រ័យលើអ្វីដែលលោកអ្នកកំពុងធ្វើ និងភាពតានតឹងដែលលោកអ្នកជួបក្នុងមួយថ្ងៃៗ។ លោកអ្នកគួរតែពិនិត្យសម្ពាធឈាមឱ្យបានច្រើនដង មុននឹងធ្វើរោគវិនិច្ឆ័យ។

លេខខាងលើ (ស៊ីស្តូលីក – systolic) គឺជាកម្លាំងនៅក្នុងសរសៃឈាមនៅពេលបេះដូងលោត។ លេខខាងក្រោម (ឌីយ៉ាស្តូលីក – diastolic) គឺជាសម្ពាធរចន្លោះចង្វាក់ នៅពេលបេះដូងសម្រាក។

ប្រសិនបើលេខណាមួយខ្ពស់ជាងធម្មតា មានន័យថាបេះដូងរបស់លោកអ្នកលោតខ្លាំងជាងកម្រិតដែលបេះដូងគួរ។ តាមការសិក្សាបានបង្ហាញថា បែបនេះ យូរ ៗ ទៅនឹងធ្វើឱ្យលោកអ្នកងាយនឹងមានជំងឺដាច់សរសៃឈាមខួរក្បាល។

តើជំងឺលើសឈាមអាចបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលយ៉ាងដូចម្តេច?

ជំងឺលើសឈាម (Hypertension) ធ្វើឱ្យសរសៃឈាមក្រហមរបស់លោកអ្នកស្ថិតក្នុងភាពតានតឹង។ ដូចគ្នានឹងសំបកកង់ដែលសប់ខ្យល់លើស ពេលដែលកម្លាំងច្រើនពេកនៅក្នុងសរសៃឈាម វានឹងធ្វើឱ្យខូចខាតដល់ជញ្ជាំងសរសៃឈាមក្រហម ហើយធ្វើឱ្យសរសៃឈាមចុះខ្សោយ។

ជំងឺដាច់សរសៃឈាមខួរក្បាលមានពីរប្រភេទសំខាន់ៗ ហើយសម្ពាធឈាមខ្ពស់អាចធ្វើឱ្យកើតជំងឺទាំងពីរប្រភេទនេះ។

 

ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមកពីស្ទះលំហូរឈាម (Strokes caused by blocked blood flow) ស្ទើរតែ ៩ ករណីក្នុងចំណោម ១០ ករណី អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលព្រោះតែមានរបស់បិទលំហូរឈាមទៅកាន់ខួរក្បាល ដែលជាធម្មតារបស់បិទលំហូរឈាមនោះជាកំណក (clot)។ គ្រូពេទ្យហៅនេះថាជាជំងឺដាច់សរសៃឈាមមកពីខ្វះឈាម (ischemic stroke)។ បើគ្មានអុកស៊ីសែន កោសិកាខួរក្បាលនឹងចាប់ផ្តើមងាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាធម្មតា កំណកឈាមតែងកើតនៅកន្លែងស្ទះសរសៃឈាម ឬកន្លែងផ្សេងទៀតនៅក្នុងខ្លួន ហើយបន្ទាប់មកទើបទៅដល់ខួរក្បាល។ កំណកឈាមរត់ (travelling clot) ជាធម្មតាមានន័យថា លោកអ្នកមានបញ្ហាសុខភាពរួចស្រេចហើយ ទាក់ទងនឹងបញ្ហាចង្វាក់បេះដូងលោតមិនទៀងទាត់ ហៅថា atrial fibrillation (AFib)។

កំណកឈាមតែងកើតមាន ពេលមានជំងឺលើសឈាម ព្រោះវាបង្កើនល្បឿន ជំងឺក្រិនសរសៃឈាម (Atherosclerosis)  ដែលជាស្ថានភាពមួយធ្វើឱ្យសរសៃឈាមរបស់អ្នកឡើងរឹង, រួមតូច និងស្ទះដោយកំណខ្លាញ់ (fatty plaque)។ ជំងឺលើសឈាមធ្វើឱ្យលោកអ្នកងាយនឹងកើតជំងឺក្រិនសរសៃឈាម (Atherosclerosis)។ វាបណ្តាលឱ្យឈាមទៅប្រមូលផ្តុំនៅក្នុងបេះដូង ដែលជាទីដែលឈាមអាចបង្កកំណកបាន។ AFib មានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះវាបង្កើនឱកាសនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលដល់ទៅប្រាំដង។ ប៉ុន្តែក៏មានការព្យាបាលសម្រាប់ជំងឺមួយនេះដែរ។

ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមកពីការហូរឈាមក្នុងឬជុំវិញខួរក្បាល (Strokes caused by bleeding in or around the brain) ទាំងនេះគឺជាជំងឺដាច់សរសៃឈាមខួរក្បាលដោយហូរឈាម (hemorrhagic strokes) ។ ជំងឺទាំងនេះធ្ងន់ធ្ងរ និងបណ្តាលឱ្យស្លាប់ច្រើនជាងជំងឺកំណកឈាមផ្សេងៗ។ សសៃឈាមខ្សោយដាច់រហែក ដែលជាធម្មតាដោយសារតែការឡើងប៉ោងនៃសរសៃឈាម (aneurysm) ត្រង់ចំណុចដែលប៉ោងដោយសារសម្ពាធ។ សម្ពាធឈាមខ្ពស់ធ្វើឱ្យខូចខាតដល់សរសៃឈាម និងធ្វើឱ្យពួកវាងាយរហែក ឬបែក។

ជំងឺលើសឈាមក៏អាចបណ្តាលឱ្យមានការកកឈាមដែលនាំឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលខ្នាតតូចបណ្តោះអាសន្ន (temporary mini strokes)។ Transient Ischemic Attack ឬ TIA ជាពេលដែលកំណកឈាមរលាយ ឬបាត់ដោយខ្លួនវា។ មនុស្សភាគច្រើនជាសះស្បើយពី TIA ប៉ុន្តែតាមពិតជំងឺជាការព្រមានមួយដល់មនុស្ស ថាពួកគេអាចនឹងកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (stroke)។ ជំងឺលើសឈាមធ្វើឱ្យជំងឺ TIA មើលទៅដូចជំងឺ ischemic stroke ដោយការធ្វើឱ្យសរសៃឈាមក្រហមរួមតូច និងងាយបង្កើតជាកំណ និងកំណកឈាម។

blood flow. In almost 9 out of 10 cases, you have a stroke because something, usually a clot, blocks the flow of blood to the brain. Doctors call this an ischemic stroke. Without oxygen, brain cells start dying within minutes. Usually a clot forms either at the site of a clogged blood vessel or someplace else in the body and then reaches the brain. A traveling clot usually means you have an underlying issue, often an irregular heartbeat called atrial fibrillation (AFib).

The clots happen more often with high blood pressure because it speeds up arteriosclerosis, a condition that makes your arteries get harder, narrower, and clogged with fatty plaque. Hypertension also makes you more likely to have atrial fibrillation. It causes blood to collect in the heart, where a clot can form. AFib is very dangerous because it raises your chances of stroke fivefold. But there are treatments for it.

អ្វី​ដែល​លោកអ្នក​អាច​ធ្វើ​បាន

ប្រសិនបើលោកអ្នកអាចគ្រប់គ្រងសម្ពាធឈាមលោកអ្នកបាន នោះលោកអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនេះស្ទើរបានពាក់កណ្តាល។ សូមពិគ្រោះជាមួយគ្រូពេទ្យថាតើថ្នាំអាចជួយលោកអ្នកបានដែរឬទេ។ អ្នកក៏អាចអនុត្តផងដែរ ដូចជា៖

Translate by Chakriya Phou

Leave a Comment