លក្ខខណ្ឌ

ជំងឺលើសឈាម និងជំងឺតម្រងនោម

ជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) គឺជាបុព្វហេតុចម្បងនៃជំងឺតម្រងនោម និងខ្សោយតំរងនោម (ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ) ។

ជំងឺលើសឈាមអាចបណ្តាលឱ្យខូចខាតសសៃឈាម និងចម្រោះនៅក្នុងតម្រងនោម ធ្វើឱ្យពិបាកក្នុងការយកកាកសំណល់ចេញពីរាងកាយ។ នៅពេលដែលមនុស្សម្នាក់ធ្វើរោគវិនិច្ឆ័យថាមានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ គាត់គឺចាំបាច់ត្រូវលាងឈាម (ដំណើរការសម្អាតឈាម) ឬប្តូរតម្រងនោម។

តើអាការជំងឺតម្រងនោមមានអ្វីខ្លះ?

អាការជំងឺនៃជំងឺតម្រងនោម រួមមាន៖

តើធ្វើរោគវិនិច្ឆ័យជំងឺតម្រងនោមយ៉ាងដូចម្តេច?

ដូចជំងឺលើសឈាមដែរ លោកអ្នកប្រហែលជាមិនដឹងថាខ្លួនលោកអ្នកមានជំងឺតម្រងនោមឡើយ។ ការត្រួតពិនិត្យនៅមន្ទីរពិសោធន៍អាចបង្ហាញថាតើតម្រងនោមរបស់លោកអ្នកកំពុងតែកម្ចាត់កាកសំណល់បានត្រឹមត្រូវដែរឬទេ។ ការត្រួតពិនិត្យ រួមមានពិនិត្យ serum creatinine និង urea nitrogen ក្នុងឈាម (BUN) មិនថាកម្រិតណាមួយកើនឡើងឡើយ គឺអាចបង្ហាញថាមានតម្រងនោមរបស់លោកមានការខូចខាត។ ចំពោះ ការមាន Proteinuria ដែលជាប្រូតេអ៊ីនលើសនៅក្នុងទឹកនោម ក៏ជារោគសញ្ញានៃជំងឺតម្រងនោមដែរ។

តើនរណាខ្លះប្រឈមនឹងជំងឺតម្រងនោមដោយសារជំងឺលើសឈាម?

ជំងឺតម្រងនោមដែលបណ្តាលមកពីជំងឺលើសឈាមប៉ះពាល់ដល់ក្រុមមនុស្ស និងពូជសាសន៍ទាំងអស់។ ប៉ុន្តែមានក្រុមមនុស្សជាក់លាក់មួយចំនួនដែលមានហានិភ័យខ្ពស់ ដូចជា៖

តើការពារជំងឺតម្រងនោមយ៉ាងដូចម្តេច?

ដើម្បីការពារការខូចខាតតម្រងនោមពីជំងឺលើសឈាម លោកអ្នកត្រូវ៖

តើត្រូវព្យាបាលយ៉ាងជំងឺតម្រងនោមដូចម្តេច?

ចំពោះអ្នកជំងឺដែលមានជំងឺលើសឈាម និងជំងឺតម្រងនោម ការព្យាបាលសំខាន់បំផុតគឺត្រូវគ្រប់គ្រងសម្ពាធឈាម តាមរយៈការផ្លាស់ប្តូររបៀបរស់នៅ។ ថ្នាំ ACE inhibitor និង angiotensin II receptor blocker (ARB) អាចបន្ថយសម្ពាធឈាម និងអាចការពារក្រលៀនមិនឱ្យខូចខាតថែមទៀត ប៉ុន្តែចាំបាច់ត្រូវព្យាបាលជាលក្ខណៈបុគ្គល។

ជំងឺលើសឈាម និងជំងឺភ្នែក

ទន្ទឹមនឹងការធ្វើឱ្យមានបញ្ហាបេះដូង និងតម្រងនោម ជំងឺលើសឈាមដែលមិនបានព្យាបាលក៏អាចប៉ះពាល់ដល់ចក្ខុរបស់លោកអ្នក និងនាំឱ្យមានជំងឺភ្នែកដែរ។ ជំងឺលើសឈាមអាចបណ្តាលឱ្យខូចសសៃឈាមនៅក្នុង រេទីន ដែលនៅខាងក្រោយភ្នែក ជាកន្លែងដែលផ្តោតរូបភាព។ ជំងឺភ្នែកប្រភេទនេះហៅថា hypertensive retinopathy។ ការខូចខាតអាចនឹងធ្ងន់ធ្ងរ ប្រសិនបើជាមិនបានព្យាបាលជំងឺលើសឈាម។

តើអាការនៃជំងឺ Hypertensive Retinopathy មានអ្វីខ្លះ?

ជាធម្មតា មនុស្សម្នាក់គ្មានចេញអាការរោគ Hypertensive Retinopathy ពីកម្រិតស្រាលទៅមធ្យមឡើយ។ ទូទៅ រោគមួយនេះត្រូវបានរកឃើញក្នុងអំឡុងពិនិត្យភ្នែក។ អាការជំងឺលើសឈាមដែលធ្ងន់ធ្ងរ និងវិវឌ្ឍលឿន ដែលរួមមានបញ្ហាឈឺក្បាល និងចក្ខុវិស័យ។

Retinopathy អាចកើតឡើងស្របពេលមានជំងឺលើសឈាម អំឡុងមានផ្ទៃពោះ ដូច្នេះការថែទាំពេលមានផ្ទៃពោះ (prenatal care) ជារឿងសំខាន់ណាស់។

តើធ្វើរោគវិនិច្ឆ័យ Hypertensive Retinopathy យ៉ាងដូចម្តេច?

អ្នកជំនាញខាងថែរក្សាភ្នែកអាចធ្វើរោគវិនិច្ឆ័យជំងឺ Hypertensive Retinopathy បាន។ គាត់នឹងប្រើឧបករណ៍ឆ្លុះពិនិត្យភ្នែក (ophthalmoscope) ដែលជាឧបករណ៍មួយបញ្ចាំងពន្លឺលើភ្នែក ដើមី្បពិនិត្យមើលផ្នែកខាងក្រោយនៃភ្នែក ហើយគ្រូពេទ្យនឹងរកមើលរោគសញ្ញានៃយជំងឺ Retinopathy រួមមាន៖

តើព្យាបាល Hypertensive Retinopathy យ៉ាងដូចម្តេច?

វិធីល្អបំផុតដើម្បីព្យាបាល Hypertensive Retinopathy គឺត្រូវគ្រប់គ្រងសម្ពាធឈាមឱ្យបានគ្រប់គ្រាន់។

 

តើជំងឺ Hypertensive Retinopathy អាចការពារបានទេ?

ដើម្បីបងា្ករជំងឺ Hypertensive Retinopathy នេះ សូមលោកអ្នកគ្រប់គ្រងថែរក្សាសម្ពាធឈាមរបស់លោកអ្នក ដោយធ្វើឱ្យទម្ងន់ខ្លួនប្រាណស្ថិតក្នុងកម្រិតល្អ និងរក្សាទម្ងន់នោះឱ្យបានល្អបំផុត ដោយប្រកាន់ខ្ជាប់នូវរបបអាហារដែលគ្រូពេទ្យណែនាំ, ហាត់ប្រាណឱ្យបានទៀងទាត់, និងលេបថ្នាំបញ្ចុះសម្ពាធឈាមតាមវេជ្ជបញ្ជា។ លើសពីនេះទៀត សូមទៅជួបគ្រូពេទ្យជាប្រចាំ ដើម្បីតាមដានជំងឺ។

ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម

ក្នុងអត្ថបទនេះ នឹងនិយាយពី

ជំងឺលើសឈាម (Hypertension) អាចបណ្តាលឱ្យមានផលវិបាកជាច្រើនទាក់ទងនឹងជំងឺទឹកនោមផ្អែម រួមទាំងជំងឺភ្នែកសម្រាប់អ្នកកើតទឹកនោមផ្អែម (diabetic eye disease) និងជំងឺតម្រងនោម ឬមួយធ្វើឱ្យជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរ។ មនុស្សដែលមានជំងឺទឹកនោមផ្អែម ភាគច្រើននឹងមានជំងឺលើសឈាម រួមជាមួយបញ្ហាបេះដូង និងប្រព័ន្ធរបត់ឈាម។

រីឯជំងឺទឹកនោមផ្អែម ធ្វើឱ្យខូចសរសៃឈាមក្រហម និងធ្វើឱ្យសរសៃឈាមក្លាយជាគោលដៅនៃការឡើងរឹងដែលហៅថា ជំងឺក្រិនសរសៃឈាម (Atherosclerosis)។ វាអាចបណ្តាលឱ្យកើតជំងឺលើសឈាម ហើយប្រសិនបើមិនបានព្យាបាល វាអាចបណ្តាលឱ្យមានបញ្ហារួមទាំងការខូចសរសៃឈាមក្រហម, គាំងបេះដូង, និងខ្សោយតម្រងនោម។

ប្រៀបធៀបជាមួយអ្នកសម្ពាធឈាមធម្មតា អ្នកដែលមានជំងឺលើសឈាមច្រើនតែកើត ៖

ទោះបីសម្ពាធឈាមធម្មតា (១២០/៨០ ដល់ ១២៩/៨០) តែស្ថិតនៅកម្រិតដែលខ្ពស់ (១២៩/៨០) នោះក៏ប៉ះពាល់ដល់សុខភាពរបស់លោកអ្នកដែរ។ តាមការសិក្សាបានបង្ហាញថា លោកអ្នកអាចមានឱកាសកើតជំងឺបេះដូងពី ២ ទៅ ៣ ដង នៅជាង ១០ ឆ្នាំខាងមុខទៀត។

តើសម្ពាធឈាមរបស់លោកអ្នកគួរត្រឹមកម្រិតណា?

មនុស្សមានសម្ពាធឈាមខុសគ្នា ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមភាគច្រើនគួរតែមានសម្ពាធឈាមមិនលើសពី ១៣០/៨០ ។

លេខទីមួយ ឬលេខនៅលើ ជា «សម្ពាធស៊ីស្តូលីក (systolic)» ឬសម្ពាធក្នុងសរសៃឈាមនៅពេលដែលបេះដូងច្របាច់ និងបំពេញសរសៃឈាម។ លេខទីពីរ ឬលេខខាងក្រោម ជា «សម្ពាធឌីយ៉ាស្តូលីក (diastolic» ឬសម្ពាធក្នុងសរសៃឈាមនៅពេលដែលបេះដូងសម្រាក ចន្លោះចង្វាក់បេះដូងនីមួយៗ ដើមី្បបំពេញឈាមសម្រាប់ការកន្ត្រាក់បន្ទាប់។

នៅពេលនិយាយដល់ការការពារផលវិបាកនៃជំងឺទឹកនោមផ្អែម ការមានសម្ពាធឈាមធម្មតាគឺសំខាន់ ដូចការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឱ្យបានល្អដូចគ្នាដែរ។

អាការជំងឺលើសឈាម

ជាធម្មតា ជំងឺលើសឈាមគ្មានបង្ហាញអាការជំងឺអ្វីឡើយ។ នេះហើយជាមូលហេតុដែលលោកអ្នកត្រូវតែពិនិត្យសម្ពាធឈាមរបស់លោកអ្នកឱ្យបានទៀងទាត់។ ពេលលោកអ្នកទៅជួបគ្រូពេទ្យ គាត់នឹងវាស់ឈាមលោកអ្នក តែនៅផ្ទះ លោកអ្នកក៏ត្រូវតែវាស់ពិនិត្យសម្ពាធឈាមរបស់លោកអ្នកដែរ។

តើអ្វីដែលលោកអ្នកអាចធ្វើបាន?

មានកិច្ចការជាច្រើនដែលលោកអ្នកអាចធ្វើបានចំពោះជំងឺទឹកនោមផ្អែម ហើយវាក៏អាចជួយដល់ជំងឺលើសឈាមដែរ ៖

ការព្យាបាល

ភាគច្រើនគ្រូពេទ្យប្រើថ្នាំ ACE inhibitors (angiotensin converting enzyme inhibitors) និងថ្នាំ ARBs (angiotensin II receptor blockers) ជាមុនសិន។ ទោះបីមានថ្នាំផ្សេងទៀតអាចព្យាបាលជំងឺលើសឈាមក៏ដោយ ប៉ុន្តែថ្នាំខាងលើនេះអាចបង្ការ ឬពន្យឺតបន្ថយតម្រងនោម ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។

ដោយឡែក ថ្នាំសម្ពាធឈាមមួយចំនួនអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាម និងកម្រិតជាតិខ្លាញ់ក្នុងឈាមរបស់លោកអ្នកកាន់តែធ្ងន់ធ្ងរ។ ថ្នាំសម្ពាធឈាមក៏អាចបណ្តាលឱ្យងាប់លិង្គបានដែរ។ សូមសាកសួរគ្រូពេទ្យថាតើថ្នាំដែលគាត់ចេញវេជ្ជបញ្ជាឱ្យលោកអ្នកនោះធ្វើការព្យាបាលដូចម្តេចខ្លះ។

ចំណែកថ្នាំប្រភេទផ្សេងទៀត ដែលគេស្គាល់ជាទូទៅថាជា «ថ្នាំទឹក» ឬថ្នាំបញ្ចុះទឹកនោម (diuretics) ជួយឱ្យរាងកាយរបស់លោកអ្នកកម្ចាត់វត្ថុរាវដែលលើសចំនួន (extra fluid)។

តើជំងឺលើសឈាមនាំឱ្យងាប់លិង្គយ៉ាងដូចម្តេច?

ដើម្បីយល់ដឹងពីរបៀបសម្ពាធឈាមឡើងខ្ពស់ ដែលអាចនាំឱ្យមានបញ្ហាងាប់លិង្គនោះ ដំបូងលោកអ្នកត្រូវតែយល់ពីរបៀបនៃការឡើងរឹងរបស់លិង្គ។ ការឡើងរឹងរបស់លិង្គពិតជាដំណើរការដ៏ស្មុគស្មាញមួយ។

កាយវិភាគសាស្ត្រនៃការឡើងរឹងរបស់លិង្គ (Anatomy of An Erection)

នៅផ្នែកខាងក្នុងលិង្គមានថត (chamber) ពីរនៅសងខាងនៃជាលិកាអេប៉ុង (spongy tissue) ដែលហៅថា corpora cavernosa។ ពួកវាទទួលខុសត្រូវចម្បងចំពោះការឡើងរឹងរបស់លិង្គ។ នៅខាងក្រោមពួកវាគឺជាថតមួយទៀត ដែលហៅថា corpus spongiosum។ បង្ហួរនោម (urethra) ដែលផ្ទុកទឹកកាម និងទឹកនោម ហូរឆ្លងកាត់កណ្តាលថតនោះ។

Corpora Cavernosa ធ្វើពីសរសៃឈាមក្រហម និងសរសៃវ៉ែនតូចៗ, សរសៃសាច់ដុំ (smooth muscle fiber) និងចន្លោះទទេ (empty space)។ ថតទាំងនោះរុំដោយស្រោមជាលិកាស្តើង។

នៅពេលលិង្គលោកអ្នកឡើងរឹង សញ្ញាដែលចេញពីខួរក្បាលឬចុងសរសៃប្រសាទនៅក្នុងលិង្គនឹងបណ្តាលឱ្យសរសៃសាច់ដុំ (smooth muscle fiber) បន្ធូរ (relax) ហើយសរសៃឈាមនឹងរីកឬបើកធំ។ បែបនេះដើមី្បអនុញ្ញាតឱ្យឈាមរត់យ៉ាងលឿនទៅចន្លោះទទេ។

សម្ពាធនៃលំហូរឈាមបណ្តាលឱ្យស្រោមជាលិកានៅជុំវិញថតសង្កត់លើសរសៃវ៉ែន ដែលជាធម្មតាសម្រាប់បង្ហូរឈាមចេញពីលិង្គ។ ដូច្នេះឈាមនឹងស្ទាក់ជាប់នៅក្នុងលិង្គ។ នៅពេលដែលឈាមកាន់តែហូរចូល លិង្គនឹងរីក ហើយនិងរឹង ពេលនោះលិង្គលោកអ្នកនឹងឡើងរឹង។

នៅពេលភាពរំជើបរំជួលបញ្ចប់ សរសៃសាច់ដុំ (smooth muscle fiber) នឹងរួមម្តងទៀត ដោយដាក់សម្ពាធលើសរសៃវ៉ែន និងអនុញ្ញាតឱ្យឈាមហូរត្រលប់ពីលិង្គមកវិញ។ បន្ទាប់មក លិង្គនឹងវិលទៅរកសភាពទន់ដូចធម្មតា។

ជំងឺលើសឈាម និងមូលហេតុផ្សេងទៀតនៃការងាប់លិង្គ

ជំងឺលើសឈាមគឺជាបុព្វហេតុចម្បងនៃបញ្ហាលិង្គឡើងរឹង។ តាមការសិក្សានៅក្នុងទិនានុប្បវត្តិរបស់ American Geriatrics Society បានរកឃើញថា ប្រហែលជា ៤៩% នៃបុរសដែលមានអាយុពី ៤០ ទៅ ៧៩ ឆ្នាំមានបញ្ហាងាប់លិង្គ ពេលមានជំងឺលើសឈាម។

រីឯការសិក្សាមួយទៀតលើបុរសដែលមានជំងឺលើសឈាម ក៏បានចុះផ្សាយក្នុងទិនានុប្បវត្តិ Urology បានរកឃើញថា ៦៨% នៃបុរសទាំងនោះ មានមួយចំនួនជួបបញ្ហាងាប់លិង្គ។ ដោយឡែក មានបុរស ៤៥ ភាគរយត្រូវបានចាត់ទុកថា ធ្ងន់ធ្ងរ។

សម្ពាធឈាមខ្ពស់ធ្វើឱ្យសរសៃឈាមដែលផ្ទុកឈាមចូលទៅក្នុងលិង្គមានការថយចុះ។ វាក៏បានធ្វើឱ្យសរសៃសាច់ដុំ (smooth muscle fiber) នៅក្នុងលិង្គបាត់បង់សមត្ថភាពក្នុងការបន្ធូរ (relax)។ ដូច្នេះជាលទ្ធផល លិង្គមិនអាចឡើងរឹងដោយសារគ្មានឈាមគ្រប់គ្រាន់ដើមី្បហូរចូលទៅក្នុងវា ។

បុរសដែលមានជំងឺលើសឈាមក៏អាចមានកម្រិត testosterone ទាបដែរ។ Testosterone គឺជាអ័រម៉ូនបុរសដែលដើរតួយ៉ាងសំខាន់ក្នុងការសម្រើបផ្លូវភេទ។

ជំងឺលើសឈាមអាចនាំឱ្យមានការងាប់លិង្គ។ ប៉ុន្តែថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺលើសឈាមក៏អាចជាមូលហេតុដែរ។

ថ្នាំបញ្ចុះទឹកនោម (diuretics) និងថ្នាំ beta-blockers គឺជាថ្នាំព្យាបាលជំងឺលើសឈាម ដែលភាគច្រើនផ្សារភ្ជាប់ទៅនឹងការងាប់លិង្គ។

ថ្នាំបញ្ចុះទឹកនោមអាចបណ្តាលអោយលិង្គងាប់ ដោយវាបន្ថយកម្លាំងលំហូរឈាមចូលទៅក្នុងលិង្គ។ ពួកវាក៏អាចបន្ថយបរិមាណស័ង្កសីនៅក្នុងរាងកាយផងដែរ។ រាងកាយរបស់លោកអ្នកត្រូវការជាតិស័ង្កសីដើម្បីបង្កើត testosterone។

ថ្នាំ Beta-blockers ធ្វើឱ្យការឆ្លើយតបទៅនឹងសន្ទុះសរសៃប្រសាទដែលនាំឱ្យលិង្គឡើងរឹងធ្លាក់ចុះ។ ពួកវាក៏ធ្វើឱ្យសរសៃឈាមក្នុងលិង្គពិបាកក្នុងការពង្រីក និងអនុញ្ញាតឱ្យឈាមចូល។ លើសពីនេះទៅទៀត ថ្នាំទាំងនេះអាចធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រងាកចិត្ត និងធ្លាក់ទឹកចិត្ត ដែលទឹកចិត្តនេះតែងតែដើរតួខ្លះៗក្នុងការសម្រើបផ្លូវភេទ។

ពេលខ្លះជម្រើសដែលបុរសមានជំងឺលើសឈាមមួយចំនួនប្រព្រឹត្ត អាចបន្ថែមបញ្ហាមកឱ្យខ្លួនគាត់។ ជាពិសេស ការជក់បារីគឺជម្រើសមួយក្នុងចំណោមជម្រើសដែលនាំបញ្ហាបន្ថែម។ ការជក់បារីបង្កើនសម្ពាធឈាម និងធ្វើឱ្យខូចខាតដល់សរសៃឈាម និងកាត់បន្ថយលំហូរឈាមក្នុងរាងកាយ។

អំណាចដើមី្បគ្រប់គ្រងសម្ពាធឈាម និងសុខភាពផ្លូវភេទ គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ តាមរយៈការដំណើររបៀបរស់នៅប្រកបដោយសុខភាពល្អ និងធ្វើការជាមួយគ្រូពេទ្យ លោកអ្នកនឹងអាចមានមុខងារផ្លូវភេទធម្មតាឡើងវិញ។

Translate by Chakriya Phou

Leave a Comment