លក្ខខណ្ឌ

Side Effects of High Blood Pressure Medications(ផលប៉ះពាល់នៃថ្នាំជំងឺលើសឈាម)

ថ្នាំមួយណាក៏ដោយក៏មានផលប៉ះពាល់ដែរ សូមី្បតែថ្នាំព្យាបាលជំងឺលើសឈាមក៏មិនលើកលែងឡើយ។ ប៉ុន្តែមានមនុស្សជាច្រើនគ្មានរងផលប៉ះពាល់ពីការប្រើថ្នាំលើសឈាមទេ ហើយជារឿយៗផលប៉ះពាល់គឺកម្រិតស្រាល។ ទោះយ៉ាងណា លោកអ្នកចាំបាច់ត្រូវជូនដំណឹង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យ ដើម្បីគ្រប់គ្រងផលប៉ះពាល់ណាមួយដែលលោកអ្នកអាចមាន។ គ្មានហេតុផលដែលលោកអ្នកត្រូវមក «រងទុក្ខស្ងាត់ៗ» នោះទេ ។ សព្វថ្ងៃនេះមានជម្រើសថ្នាំជាច្រើន ជាងពេលណាៗទាំងអស់ សម្រាប់ការគ្រប់គ្រងជំងឺលើសឈាម។

អត្ថបទនេះនឹងរៀបរាប់ពីផលប៉ះពាល់ដែលអាចបណ្តាលមកពីប្រភេទថ្នាំលើសឈាម។ ទីមួយ គឺការព្រមានទូទៅចំនួនបួនយ៉ាង។

As an informed patient, read about the type of medication you are taking and its possible side effects. You can find a full list on your medication insert. To get you started, here is an overview of the most common side effects of high blood pressure medications.

ថ្នាំប្រើដើម្បីព្យាបាលជំងឺលើសឈាម

ថ្នាំបញ្ចុះទឹកនោម (Diuretics)

ថ្នាំព្យាបាលជំងឺលើសឈាមទាំងនេះបានចាក់ទឹកដែលលើស (extra water) និងសូដ្យូម (អំបិល) ចេញពីក្នុងខ្លួនរបស់លោកអ្នក។ ថ្នាំបញ្ចុះទឹកនោមអាចបណ្តាលឱ្យមានផលប៉ះពាល់ខាងក្រោមៈ

Beta-Blockers

ថ្នាំ Beta-blockers ធ្វើឱ្យចង្វាក់បេះដូងលោតតិច និងយឺត។ ថ្នាំនេះអាចមានផលប៉ះពាល់ដូចជា៖

Angiotensin Converting Enzyme (ACE) Inhibitors

Beta-blockers make your heart beat less forcefully and more slowly. These medications may cause side effects such as:

Angiotensin Converting Enzyme (ACE) Inhibitors

ថ្នាំលើសឈាមទាំងនេះរារាំងដល់ការបង្កើតអ័រម៉ូនដែលបណ្តាលឱ្យសរសៃឈាមតូចចង្អៀត ដូច្នេះសរសៃឈាមនឹងធូរស្រាល។ ថ្នាំ ACE inhibitors អាចបណ្តាលឱ្យមានផលប៉ះពាល់ដូចខាងក្រោម ៖

Angiotensin II Receptor Blockers (ARBs)

ថ្នាំទាំងនេះការពារសរសៃឈាមពីអ័រម៉ូនដែលបណ្តាលឱ្យសរសៃឈាមតូចចង្អៀត។ បែបនេះនឹងធ្វើឱ្យសរសៃឈាមនៅតែបើកចំហ។ ផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ទូទៅរបស់ថ្នាំ ARBs គឺវិលមុខ។

Calcium Channel Blockers (CCBs)

ថ្នាំទាំងនេះរក្សាជាតិកាល់ស្យូមមិនឲ្យចូលទៅក្នុងសាច់ដុំបេះដូង និងកោសិកាសរសៃឈាម។ បន្ទាប់មក សរសៃឈាមអាចសម្រាក។ CCBs អាចបណ្តាលឱ្យមានផលប៉ះពាល់ដូចខាងក្រោម ៖

Alpha-Blockers

ថ្នាំនេះកាត់បន្ថយការរំញោចសរសៃប្រសាទទៅកាន់សរសៃឈាម ដែលអនុញ្ញាតឱ្យឈាមហូរបានកាន់តែងាយស្រួល។ ថ្នាំទាំងនេះអាចបណ្តាលឱ្យ ៖

Alpha-2 Receptor Agonist

ថ្នាំមួយនេះបន្ថយសកម្មភាពក្នុងការផលិត adrenaline របស់ប្រព័ន្ធសរសៃប្រសាទ។ វាអាចបណ្តាលឱ្យងងុយដេក ឬវិលមុខ។

Alpha-Beta-Blockers

ប្រភេទថ្នាំទាំងនេះជួយកាត់បន្ថយការកន្ត្រាក់សរសៃប្រសាទ និងធ្វើឱ្យចង្វាក់បេះដូងលោតយឺត។ អ្នកជំងឺដែលមានជំងឺលើសឈាមខ្លាំងច្រើនតែចាក់ថ្នាំបញ្ចូលតាមសរសៃឈាម។ ប៉ុន្តែគ្រូពេទ្យក៏អាចចេញវេជ្ជបញ្ជាថ្នាំគ្រាប់ សម្រាប់អ្នកដែលមានជំងឺខ្សោយបេះដូងដែរ។ ថ្នាំ Alpha-Beta-Blockers

អាចបណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ នៅពេលលោកអ្នកក្រោកឈរភ្លាមៗ ឬក្រោកពីព្រលឹម។ ហើយវាក៏អាចធ្វើឱ្យវិលមុខ, ងងឹតមុខ ឬខ្សោយ។

Central Agonists

ថ្នាំទាំងនេះគ្រប់គ្រងការកន្ត្រាក់សរសៃប្រសាទ ធ្វើឱ្យសរសៃឈាមធូរស្បើយ។

Central Agonists កណ្តាលអាចបណ្តាលឱ្យ ៖

Peripheral Adrenergic Inhibitors

ថ្នាំប្រភេទនេះរារាំង neurotransmitters ក្នុងខួរក្បាល ដូច្នេះសារដែលដាក់កម្រិតអ្វីមួយ មិនបានទៅដល់ smooth muscle ទេ។ ថ្នាំនេះគេប្រើតិចជាងថ្នាំព្យាបាលជំងឺលើសឈាមផ្សេងទៀត។ ហើយថ្នាំទាំងនេះអាចបណ្តាលឱ្យ ៖

ប្រសិនបើលោកអ្នកយល់សប្តិអាក្រក់ ឬគេងមិនលក់ ហើយនៅតែបន្ត សូមលោកអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកជម្រើសថ្នាំលើសឈាមផ្សេងទៀត។

Vasodilators

Vasodilators បន្ធូរសាច់ដុំនៅក្នុងជញ្ជាំងសរសៃឈាម, បើកសរសៃឈាម, និងអនុញ្ញាតឱ្យឈាមហូរបានល្អ។ ថ្នាំទាំងនេះអាចបណ្តាលឱ្យ៖

Renin Inhibitor

នេះជាថ្នាំព្យាបាលជំងឺលើសឈាមប្រភេទថ្មីដែលមានប្រសិទ្ធភាពក្នុងការបន្ថយសារធាតុគីមីដែលរឹតបន្តឹងសរសៃឈាម។ ថ្នាំនេះអាចប្រើតែឯង ឬផ្សំជាមួយថ្នាំដទៃ។ ផលប៉ះពាល់ រួមមាន៖

ប្រសិនបើថ្នាំលើសឈាមរំខានដល់លោកអ្នក

សូមលោកអ្នកចាប់ដៃគូជាមួយគ្រូពេទ្យ។ សូមសួរគ្រូពេទ្យ ប្រសិនបើមានវិធីណាមួយដែលលោកអ្នកអាចអនុវត្តដើម្បីកាត់បន្ថយផលប៉ះពាល់នៃថ្នាំ។ ឧទាហរណ៍ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសម្ពាធឈាមទាប លោកអ្នកអាចជៀសវាង ដោយកុំឈរនៅក្រោមពន្លឺថ្ងៃយូរពេក។ ក្នុងករណីខ្លះ ផលប៉ះពាល់ដូចជាការនឿយហត់ ឬរាកអាចថយចុះទៅតាមពេលវេលា។ ក្នុងករណីផ្សេងទៀត គ្រូពេទ្យអាចផ្លាស់ប្តូរកម្រិតថ្នាំ ឬចេញវេជ្ជបញ្ជាថ្នាំលើសឈាមមួយផ្សេងទៀត។ ការប្រើថ្នាំផ្សំគ្នា ពេលខ្លះមានប្រសិទ្ធភាពជាងប្រើថ្នាំមួយមុខតែឯងដោយវាមិនត្រឹមតែធ្វើការគ្រប់គ្រងសម្ពាធឈាមខ្ពស់ប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយផលប៉ះពាល់ទៀតផង។

ដូចគ្នានេះផងដែរ នៅពេលដែលលោកអ្នកចាប់ផ្តើមប្រើថ្នាំលើសឈាមថ្មី លោកអ្នកត្រូវដឹងអំពីការអាលែកហ្ស៊ីជាមួយនឹងថ្នាំមួយនោះ។ សូមទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកកើតកន្ទួលក្រហម, ដកដង្ហើមឮសូរវឺតៗ, ក្អួត, ងងឹតមុខ, ឬហើមបំពង់ក ឬមុខ។

Translate by Chakriya Phou

Leave a Comment