Malignant Hypertension គឺជាជំងឺសម្ពាធឈាមខ្ពស់ខ្លាំងបំផុត ដែលអភិវឌ្ឍឆាប់រហ័ស និងបណ្តាលឱ្យខូចខាតដល់ប្រភេទសរីរាង្គផ្សេងៗនៅក្នុងរាងកាយ។ សម្ពាធឈាមធម្មតាគឺទាបជាង ១២០/៨០ ។ អ្នកដែលមានជំងឺ Malignant Hypertension ជាទូទៅមានសម្ពាធឈាមខ្ពស់ជាង ១៨០/១២០ ។ ជំងឺលើសឈាមប្រភេទនេះគួរតែត្រូវព្យាបាលបន្ទាន់។
ចំពោះមនុស្សជាច្រើន សម្ពាធឈាមខ្ពស់គឺជាបុព្វហេតុចម្បងនៃជំងឺ Malignant Hypertension។ ការលេបថ្នាំជំងឺលើសឈាមមិនគ្រប់ដូស (dose) ក៏អាចបណ្តាលឱ្យកើតជំងឺនេះបានដែរ។ បន្ថែមលើនេះ ស្ថានភាពជំងឺមួយចំនួនក៏អាចធ្វើឱ្យកើតជំងឺ Malignant Hypertension ដូចគ្នា។ ស្ថានភាពជំងឺទាំងនោះរួមមាន ៖
ជំងឺលើសឈាមសាហាវ (Malignant Hypertension) គឺកម្រកើតណាស់។ ប្រហែលជា ១% នៃមនុស្សដែលមានប្រវត្តិកើតជំងឺលើសឈាម វិវឌ្ឍទៅជាមានស្ថានភាពគំរាមកំហែងដល់អាយុជីវិតបែបនេះ។
លោកអ្នកនឹងមានហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍទៅជាកើតជំងឺនេះ ប្រសិនបើលោកអ្នកជាបុរស ឬជាអ្នកដែលមានស្ថានភាពសេដ្ឋកិច្ចទាប។ ការទទួលបានការថែទាំសុខភាពមិនសូវល្អក៏បង្កើនហានិភ័យកើតជំងឺប្រភេទនេះដែរ។
អាការជំងឺសំខាន់ៗនៃជំងឺលើសឈាមសាហាវ (Malignant Hypertension) គឺជាការកើនឡើងសម្ពាធឈាមខ្ពស់បំផុតដល់ ១៨០/១២០ ឬលើសនេះ និងមានរោគសញ្ញាខូចខាតសរីរាង្គក្នុងខ្លួន។ ជាធម្មតា សរីរាង្គដែលខូចខាតច្រើនតែក្រលៀន ឬភ្នែក។
ចំណែកអាការជំងឺផ្សេងទៀត គឺអាស្រ័យលើការកើនឡើងនៃសម្ពាធឈាមដែលអាចប៉ះពាល់ដល់សរីរាង្គរបស់លោកអ្នក។ អាការជំងឺទូទៅមួយ គឺហូរឈាម និងហើមសរសៃឈាមតូចៗនៅក្នុងរេទីន។ រេទីន គឺជាស្រទាប់នៃសរសៃប្រសាទ (layer of nerves) ដែលនៅជួរខាងក្រោយនៃភ្នែក។ វាជាញាណដឹងពីពន្លឺ និងបញ្ជូនសញ្ញាទៅខួរក្បាលតាមរយៈសរសៃប្រសាទអុបទិក (optic nerve) ដែលអាចរងផលប៉ះពាល់ បើសិនជាលោកអ្នកកើតជំងឺ Malignant Hypertension។ នៅពេលដែលភ្នែកជាប់ទាក់ទងជំងឺមួយនេះ វាអាចបណ្តាលឱ្យមានការផ្លាស់ប្តូរចក្ខុវិស័យ (change in vision)។
អការផ្សេងៗនៃជំងឺ Malignant Hypertension រួមមាន៖
ក្នុងករណីកម្រខ្លះ ជំងឺ Malignant Hypertension អាចបណ្តាលឱ្យហើមខួរក្បាល ដែលនាំឱ្យមានស្ថានភាពគ្រោះថ្នាក់មួយ ហៅថា រោគខួរក្បាលសម្ពាធឈាមខ្ពស់ (hypertensive encephalopathy)។ អាការជំងឺរួមមាន៖
ជំងឺលើសឈាម ជាទូទៅធ្វើឱ្យតម្រងនោមពិបាកក្នុងការច្រោះកាកសំណល់ និងជាតិពុល (toxin) ចេញពីឈាម។ វាជាបុព្វហេតុបណ្តាលឱ្យខ្សោយតម្រងនោម។ ជំងឺ Malignant Hypertension អាចបណ្តាលឱ្យតម្រងនោមរបស់លោកអ្នកឈប់ធ្វើការ។
ការធ្វើរោគវិនិច្ឆ័យជំងឺលើសឈាមសាហាវ (Malignant Hypertension) គឺផ្អែកលើការមើលសម្ពាធឈាមនិងសញ្ញានៃការខូចខាតសរីរាង្គខ្លាំង។
ប្រសិនបើលោកអ្នកមានអាការជំងឺ Malignant Hypertension គ្រូពេទ្យនឹង៖
គ្រូពេទ្យអាចនឹងត្រូវការត្រួតពិនិត្យឈាមលោកអ្នកបន្ថែមទៀត តែអាស្រ័យលើលទ្ធផលនៃការត្រួតពិនិត្យដែលបានរៀបរាប់ខាងលើ។
គ្រូពេទ្យក៏អាចស្នើលោកអ្នកឱ្យថតពិនិត្យ រួមមាន៖
ជំងឺលើសឈាមសាហាវ (Malignant Hypertension) គឺជាជំងឺបន្ទាន់ និងត្រូវការព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយជាញឹកញាប់ គេព្យាបាលនៅក្នុងបន្ទប់ថែទាំ intensive care unit។ គ្រូពេទ្យនឹងពិចារណាពីអាការ និងសុខភាពទាំងស្រុងរបស់លោកអ្នក មុនសម្រេចថា ការព្យាបាលបែបណាល្អបំផុតសម្រាប់លោកអ្នក។ គោលដៅនៃការព្យាបាលគឺបញ្ចុះសម្ពាធឈាមរបស់លោកអ្នកដោយប្រុងប្រយ័ត្ន ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
លោកអ្នកនឹងទទួលបានថ្នាំព្យាបាលជំងឺលើសឈាមតាមរយៈ IV ដែលជាវិធីលឿនបំផុតដើម្បីព្យាបាលជំងឺលើសឈាមដែលខ្ពស់។ នៅពេលដែលសម្ពាធឈាមស្ថិតក្នុងកម្រិតមួយដែលមានសុវត្ថិភាពហើយ ថ្នាំដែលប្រើអាចនឹងប្តូរទៅជាថ្នាំលេបវិញ។ ប្រសិនបើលោកអ្នកវិវឌ្ឍទៅជាខ្សោយតម្រងនោម នោះលោកអ្នកប្រហែលជាត្រូវការលាងឈាមតម្រងនោម (kidney dialysis)។
រីឯការព្យាបាលផ្សេងទៀតឺពឹងផ្អែកលើអាការជំងឺជាក់លាក់របស់លោកអ្នក និងមូលហេតុដែលអាចបណ្តាលឱ្យមានជំងឺ Malignant Hypertension។
ជំងឺលើសឈាមសាហាវ (Malignant Hypertension) ដែលមិនបានព្យាបាល នឹងអាចបណ្តាលឱ្យស្លាប់។ ផលវិបាកនៃជំងឺ Malignant Hypertension រួមមាន៖
ការព្យាបាលបានរហ័សគឺអាចបន្ថយឱកាសដែលជំងឺលើស Malignant Hypertension អាចគំរាមកំហែងដល់អាយុជីវិតរបស់លោកអ្នក។
ប្រហែលជា ១០ ភាគរយនៃប្រជាជន ជំងឺលើសឈាមអាចបណ្តាលមកពីជំងឺផ្សេងទៀត។ ប្រសិនជាករណីដូច្នេះ គេហៅថាជំងឺ Secondary Hypertension។ ករណីបែបនេះ នៅពេលដែលមូលហេតុឫសគល់របស់ជំងឺបានព្យាបាល នោះសម្ពាធឈាមនឹងវិលត្រលប់ទៅធម្មតាវិញ ឬថយចុះគួរឱ្យកត់សម្គាល់។ បុព្វហេតុទាំងនេះអាចបណ្តាលមកពី ៖
កើតដុំសាច់ឬជំងឺដទៃទៀតរបស់ក្រពេញលើតម្រងនោម (adrenal gland)
ជំងឺលើសឈាមតម្រងនោម (Renal Hypertension) ឬ renovascular hypertension គឺជាការកើនឡើងសម្ពាធឈាមដែលបណ្តាលមកពីជំងឺតម្រងនោម។ ជាធម្មតា ជំងឺនេះអាចគ្រប់គ្រងបានដោយថ្នាំសម្ពាធឈាម។ មនុស្សមួយចំនួនដែលមានជំងឺលើសឈាមតម្រងនោម អាចព្យាបាលដោយការវះកាត់ជួសជុលសរសៃឈាម (angioplasty), ការដោតបំពង់ចូលទៅក្នុងសរសៃខ្លួនប្រាណ (stenting), ឬការវះកាត់សរសៃឈាមរបស់តម្រងនោម។
ជំងឺលើសឈាមតម្រងនោម (Renal Hypertension) កើតឡើងដោយសារសរសៃឈាមក្រហមដែលបញ្ជូនឈាមទៅតម្រងនោមរួមតូច។ សរសៃឈាមរបស់តម្រងនោមមួយឬទាំងពីរអាចត្រូវរួមតូច។ នេះហើយជាជំងឺដែលគេហៅថា ជំងឺរន្ធសរសៃឈាមទៅតម្រងនោមរួមតូច (Renal Artery Stenosis)។
នៅពេលដែលតម្រងនោមទទួលបានលំហូរឈាមទាប វាយល់ថាដោយសារតែខ្វះជាតិទឹក។ ដូច្នេះតម្រងនោមនឹងឆ្លើយតបដោយការបញ្ចេញអ័រម៉ូនទៅរំញោចរាងកាយឱ្យរក្សាជាតិសូដ្យូម និងទឹក។ ពេលដែលសរសៃឈាមផ្ទុកសារធាតុរាវបន្ថែម ពេលនោះសម្ពាធឈាមនឹងកើនឡើង។
ការរួមតូចនៃសរសៃឈាមតម្រងនោមមួយ ឬទាំងពីរ ភាគច្រើនបណ្តាលមកពី ជំងឺក្រិនសរសៃឈាម (atherosclerosis) ឬការឡើងរឹងនៃសរសៃឈាម។ នេះគឺដំណើរដូចគ្នាដែលនាំឱ្យមានការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មូលហេតុនៃការរួមសរសៃឈាមដែលមិនសូវកើតមាន គឺ fibromuscular dysplasia ដែលមានទាក់ទងនឹងសរសៃសាច់ដុំ។ នេះគឺជាលក្ខខ័ណ្ឌមួយដែលធ្វើឱ្យរចនាសម្ព័ន្ធនៃសរសៃឈាមតម្រងនោមវិវឌ្ឍខុសពីធម្មតា ក្នុងហេតុផលមិនច្បាស់លាស់។
ជាទូទៅ ជំងឺលើសឈាមតម្រងនោម (Renal Hypertension) មិនបង្ហាញអាការរោគអ្វីឡើយ។ សូមី្បតែសរសៃឈាមរួមតូចចង្អៀតក៏មិនអាចមានអារម្មណ៍ដឹងដែរ។ លុះត្រាតែដល់កម្រិតគ្រោះថ្នាក់ខ្ពស់ បើមិនដូច្នោះជំងឺលើសឈាមមិនបញ្ចេញអាការរោគទេ។ ពេលសម្ពាធឈាមរាងឡើងខ្ពស់ខ្លាំង (severely elevated blood pressure) វានឹងបង្ហាញអាការ រួមមាន៖
ភាគច្រើននៃអ្នកដែលមានជំងឺលើសឈាមតម្រងនោម (Renal Hypertension) មិនដែលជួបប្រទះអាការរោគទាំងនេះទេ។ ជំងឺលើសឈាមគឺមានគ្រោះថ្នាក់ណាស់ ដោយសារតែវាមិនបង្ហាញអាការអ្វី ដូច្នេះសរីរាង្គក្នុងរាងកាយនឹងខូចខាតយឺតៗ ដោយអ្នកជំងឺមិនបានដឹងខ្លួន។
ជំងឺលើសឈាមតម្រងនោម (Renal Hypertension) អាចបណ្តាលឱ្យមានជំងឺតម្រងនោមរ៉ាំរ៉ៃ (chronic kidney disease)។ នេះគឺជាការធ្លាក់ចុះនៃមុខងារតម្រងនោម។ លុះត្រាតែដល់កម្រិតធ្ងន់ធ្ងរ បើមិនដូច្នោះជំងឺតម្រងនោមរ៉ាំរ៉ៃក៏មិនបញ្ចេញអាការរោគដែរ។
ដោយសារវាមិនបង្ហាញអាការជំងឺ ទើបគ្រូពេទ្យអាចសង្ស័យថា លោកអ្នកកើតជំងឺលើសឈាមនៅពេលដែលពិនិត្យឃើញសម្ពាធឈាមលោកអ្នកខ្ពស់ដែលពិបាកគ្រប់គ្រង ពេលលោកអ្នកប្រើថ្នាំច្រើន ឬមានជំងឺតម្រងនោមរ៉ាំរ៉ៃ (chronic kidney disease)។
ការប្រើថ្នាំជាវិធីព្យាបាលដំបូង ដែលប្រើដើមី្បគ្រប់គ្រងសម្ពាធឈាធ ចំពោះជំងឺលើសឈាមតម្រងនោម (Renal Hypertension)។ ថ្នាំព្យាបាលជំងឺលើសឈាមតម្រងនោម (Renal Hypertension)សំខាន់ៗ រួមមាន៖
សម្រាប់មនុស្សភាគច្រើនដែលមានជំងឺលើសឈាមតម្រងនោមដោយសារសរសៃឈាមទៅកាន់តម្រងនោមចង្អៀត ការប្រើថ្នាំអាចគ្រប់គ្រងសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែជាញឹកញាប់ គេត្រូវថ្នាំលើសឈាមច្រើនជាងមួយប្រភេទ។
អ្នកខ្លះទៀតដែលកើតជំងឺលើសឈាមតម្រងនោមដោយសារសរសៃឈាមទៅកាន់តម្រងនោមចង្អៀតនេះ ទោះបីលេបថ្នាំបីមុខឬច្រើនជាងនេះរាល់ថ្ងៃក៏ដោយ ក៏នៅតែមិនអាចគ្រប់គ្រងសម្ពាធឈាមបានដែរ។ ក្នុងស្ថានភាពបែបនេះ គឺត្រូវប្រើនីតិវិធីធ្វើឱ្យមានលំហូរឈាមទៅកាន់តម្រងនោមទើបអាចជួយបាន។
នីតិវិធីព្យាបាលដែលអាចធ្វើបាន រួមមាន៖
ការវះកាត់ជួសជុលសរសៃឈាម (angioplasty) ៖ គ្រូពេទ្យដាក់បំពង់ (catheter) តាមរយៈសរសៃឈាមធំចូលទៅក្នុងក្រលៀន និងរួចចូលទៅកាន់សរសៃឈាមតម្រងនោម។ បន្ទាប់មក គេនឹងបំប៉ោងបាឡុង (balloon) ដែលនៅលើបំពង់នោះដើមី្បបើកផ្នែកខាងក្នុងនៃសរសៃឈាមដើមី្បឱ្យមានលំហូរឈាម។
ការដាក់ទងលួសក្នុងសរសៃឈាម (stenting) ៖ អំឡុងវះកាត់ជួសជុលសរសៃឈាម (angioplasty)
នឹងមានប្រើសំណាញ់ទងលួស (wire mesh stent) ដាក់ចូលទៅដើម្បីពង្រីកផ្នែកខាងក្នុងនៃសរសៃឈាមក្រហម។ សំណាញ់ទងលួសនឹងដាក់នៅទីនោះ។ ធ្វើបែបនេះដើមី្បឱ្យសរសៃឈាមនៅតែបើក បន្ទាប់ពីដកបាឡុងចេញ។ ទោះយ៉ាងណា តាមការស្រាវជ្រាវមិនបានបង្ហាញថា ការដាក់ទងក្នុងសរសៃឈាម (stenting) មានប្រសិទ្ធភាពជាងព្យាបាលដោយប្រើថ្នាំនោះទេ។
ការវះកាត់ ៖ គ្រូពេទ្យអាចជៀសមិនវះកាត់សរសៃឈាមតម្រងនោមដែលរួមតូចនោះ ដោយដេរសរសៃឈាមដែលមានសុខភាពល្អជាប់នឹងសរសៃឈាមនោះ។ ការវះកាត់បែបនេះនឹងធ្វើ តែនៅពេលណាដែលការវះកាត់ជួសជុលសរសៃឈាម (angioplasty) និង ការដាក់ទងលួសក្នុងសរសៃឈាម (stenting) មិនអាចធ្វើទៅបាន។
នីតិវិធីទាំងអស់នេះស្រដៀងនឹងនីតិវិធីដែលប្រើដើម្បីជួយលំហូរឈាមនៅក្នុងបេះដូង ចំពោះអ្នកដែលមានជំងឺសរសៃឈាមបេះដូង (coronary artery disease)។
លទ្ធផលនៃការព្យាបាល
ចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ និងមិនអាចគ្រប់គ្រងសម្ពាធឈាមនោះបាន ទោះបីប្រើថ្នាំច្រើនមុខក៏ដោយ ឬអ្នកដែលមិនអាចទ្រាំទ្រនឹងថ្នាំលើសឈាមបាន ដូច្នេះការវះកាត់អាចជាការព្យាបាលដ៏មានប្រសិទ្ធភាពមួយសម្រាប់ព្យាបាលជំងឺលើសឈាមតម្រងនោម (Renal Hypertension)។
បើត្រូវការនីតិវិធីព្យាបាលណាមួយដើមី្បព្យាបាលជំងឺលើសឈាមតម្រងនោម (Renal Hypertension) គេច្រើនព្យាបាលដោយការដាក់ទងលួសក្នុងសរសៃឈាម (stenting) ឬការវះកាត់ជួសជុលសរសៃឈាម (angioplasty)។ ប៉ុន្តែតាមការសិក្សាជាច្រើនមិនបានបង្ហាញថា ការដាក់ទងលួសក្នុងសរសៃឈាម (stenting) និងឬ ការវះកាត់ជួសជុលសរសៃឈាម (angioplasty) នេះមានអត្ថប្រយោជន៍ជាង ការព្យាបាលដោយប្រើថ្នាំឡើយ។ ទោះយ៉ាងណា វាជាវិធីដែលអាចព្យាបាលមនុស្សមួយចំនួន។ ជាទូទៅ នីតិវិធីវះកាត់ទាំងនេះមានប្រសិទ្ធភាពចំពោះការណ៍ដែលសរសៃឈាមតម្រងនោមតែមួយរួមតូច ច្រើនជាងសរសៃឈាមរួមតូចទាំងពីរ។
Translate by Chakriya Phou