លក្ខខណ្ឌ

យល់ដឹងអំពីមូលដ្ឋានគ្រឹះនៃជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) និង ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia)

តើ ជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) និង ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia) គឺជាអ្វី?

ជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) និងជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia) គឺជាជំងឺពេលមានផ្ទៃពោះពាក់ព័ន្ធនឹងការវិវឌ្ឍ ឬភាពកាន់តែអាក្រក់នៃជំងឺលើសឈាម អំឡុងត្រីមាសទី ២។ ជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) ពីមុនត្រូវគេហៅថា «ជាតិពុលក្នុងឈាមពេលមានផ្ទៃពោះ» (toxemia of pregnancy) អាចវិវឌ្ឍទៅជាស្ថានភាពធ្ងន់ធ្ងរមួយ ដែលហៅថា ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia)។ ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia) រួមមានអាការនៃជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) បូកជាមួយនឹងការប្រកាច់។

លក្ខខណ្ឌទាំងនេះកើតឡើងបន្ទាប់ពីមានផ្ទៃពោះ ២0 សប្តាហ៍ ពេលជំងឺចាប់អភិវឌ្ឍ។ ពេលខ្លះ ជំងឺនេះវិវឌ្ឍក្រោយពេលសម្រាលកូនរួច។

ក្នុងពេលមានផ្ទៃពោះ ជំងឺលើសឈាមគឺជាជំងឺគ្រោះថ្នាក់ ព្រោះវាអាចរំខានដល់សមត្ថភាពរបស់សុកក្នុងការបញ្ជូនអុកស៊ីសែន និងជីវជាតិដល់ទារក។ កូនរបស់អ្នកអាចកើតមកមានទម្ងន់តិចជាងធម្មតា និងអាចមានបញ្ហាសុខភាពផ្សេងទៀត ហើយប្រហែលជាត្រូវសម្រាលមុនកំណត់។

ប្រសិនបើសម្ពាធឈាមរបស់អ្នកបន្តកើនឡើងខ្ពស់ មុខងារតម្រងនោមរបស់អ្នកអាចមានបញ្ហា។ ឈាមរបស់អ្នកអាចមានការផ្លាស់ប្តូរ ដូចជាការបំផ្លាញកោសិកាឈាមក្រហម (បង្កឱ្យកង្វះឈាមក្រហម – anemia) ក៏ដូចជាការរំខានដល់មុខងារថ្លើម និងការថយចុះនៃផ្លាកែត (platelet) (កោសិកាឈាមពាក់ព័ន្ធនឹងការកកឈាម)។ ចំនួនផ្លាកែតតិចតួចពេកអាចបង្កើនហានិភ័យនៃការហូរឈាមដែលមិនអាចគ្រប់គ្រងបានក្នុងអំឡុងសម្រាលកូន ឬដោយឯកឯង។ លើសពីនេះទៀត សម្ពាធឈាមខ្ពស់អាចបណ្តាលឱ្យសុក (placenta) ចាប់ផ្តើមបំបែកចេញពីជញ្ជាំងនៃស្បូន (wall of uterus) ដែលហៅថា របូតទងសុក (placenta abruption)។ នេះអាចបណ្តាលឱ្យមានការហូរឈាមធ្ងន់ធ្ងរ ដែលនាំឱ្យស្លាប់ទារក និងអាចទាំងម្តាយផងដែរ។

ប្រសិនបើអ្នកចាប់ផ្តើមមានអាការប្រកាច់ដោយមានជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន  (Preeclampsia) នោះអ្នកត្រូវបានចាត់ទុកថាមានជំងឺក្រឡាភ្លើងពេលសម្រាលហើយ (Eclampsia)។ នេះជាស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតទាំងអ្នក និងកូនរបស់អ្នក។ ក្នុងអំឡុងពេលប្រកាច់ អ្នក និងកូនអ្នកប្រឈមនឹងការខ្វះអុកស៊ីសែន។

 

តើនរណាអាចកើតជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) និង ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia)?

នៅសហរដ្ឋអាមេរិក ក្នុងចំណោមស្ត្រីមានផ្ទៃពោះ មាន ៣ ទៅ ៧ ភាគរយ ដែលប៉ះពាល់ដោយជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន  (Preeclampsia)។ គ្រប់ស្ត្រីមានផ្ទៃពោះសុទ្ធតែអាចមានជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន  (Preeclampsia) ប៉ុន្តែរូបអ្នកអាចមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia) ប្រសិនបើ៖

តើអ្វីបណ្តាលឱ្យកើតជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) និង ជំងឺក្រឡាភ្លើងពេលសម្រាលកូន (Eclampsia)?

មូលហេតុនៃជំងឺក្រឡាភ្លើងមុនពេលសម្រាលកូន (Preeclampsia) នៅមិនទាន់ច្បាស់នៅឡើយទេ។ ទ្រឹស្តីភាគច្រើនផ្តោតលើកត្តា សុកវិវឌ្ឍមិនប្រក្រតី, ការបែកសរសៃឈាម, ប្រព័ន្ធភាពស៊ាំ, ឬហ្សែន។

Translate by Chakriya Phou

Leave a Comment