ពេលណាត្រូវទៅជួបគ្រូពេទ្យអំពីជំងឺលើសឈាម

មានអាការជំងឺលើសឈាម? ជារឿយៗ ជំងឺគ្មានបញ្ចេញអាការជំងឺទេ។ ជាទូទៅ ជំងឺសម្ពាធឈាមខ្ពស់ ឬលើសឈាម ត្រូវបានគេហៅថា ជំងឺស្ងៀមស្ងាត់ (silent disease) ពីព្រោះវាគ្មានបញ្ចេញអាការជំងឺគួរឱ្យកត់សម្គាល់ឡើយ។

 

ប្រសិនបើមិនបានដឹង និងមិនបានព្យាបាល ជំងឺលើសឈាមអាចបណ្តាលឱ្យមានជំងឺបេះដូង (រួមទាំងជំងឺខ្សោយបេះដូង និងគាំងបេះដូង), ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោម។ នោះហើយជាមូលហេតុសំខាន់ ដែលលោកអ្នកត្រូវធ្វើការពិនិត្យរាងកាយឱ្យបានទៀងទាត់ ដើម្បីឱ្យប្រាកដថាសម្ពាធឈាមរបស់លោកអ្នកស្ថិតក្នុងកម្រិតធម្មតា។ វាមានសារសំខាន់ ជាពិសេសប្រសិនបើសម្ពាធឈាមរបស់លោកអ្នកធ្លាប់ឡើងខ្ពស់, ប្រសិនបើលោកអ្នកមានប្រវត្តិគ្រួសារកើតជំងឺលើសឈាម, ឬប្រសិនបើលោកអ្នកឡើងទម្ងន់។

 

បើលោកអ្នកកំពុងទទួលការព្យាបាលជំងឺលើសឈាម គ្រូពេទ្យអាចឆ្លើយសំណួរ ឬកង្វល់នានាដែលលោកអ្នកអាចមាន ក្នុងពេលទៅជួបនឹងគ្រូពេទ្យ។ ទោះយ៉ាងណាក៏ដោយ វាអាចមានស្ថានភាពមួយចំនួន ដែលលោកអ្នកគួរទូរស័ព្ទទៅរកគ្រូពេទ្យ។ ឧទាហរណ៍ ៖

ប្រសិនបើលោកអ្នកព្រួយបារម្ភអំពីស្ថានភាពសុខភាពរបស់លោកអ្នក សូមកុំស្ទាក់ស្ទើរក្នុងការទូរស័ព្ទ និងទៅជួបគ្រូពេទ្យ។

Leave a Comment