យល់ដឹងពីជំងឺបេះដូងពីកំណើត

ការរកឃើញ «ជំងឺបេះដូងពីកំណើត» គឺជាវិធីមួយផ្សេងទៀត ក្នុងការប្រាប់ថា បេះដូងរបស់លោកអ្នកមានបញ្ហានៅពេលលោកអ្នកចាប់កំណើត។ លោកអ្នកអាចនឹងមានប្រហោងតូចមួយនៅក្នុងបេះដូង ឬមានអ្វីមួយដែលធ្ងន់ធ្ងរជាងនេះ។ ទោះបីជាស្ថានភាពទាំងនេះអាចជាស្ថានភាពធ្ងន់ធ្ងរក៏ដោយ ក៏មនុស្សជាច្រើនអាចព្យាបាលវាជា ដោយការវះកាត់។

ក្នុងករណីខ្លះ គ្រូពេទ្យអាចរកឃើញបញ្ហានេះអំឡុងពេលម្តាយមានផ្ទៃពោះ។ លោកអ្នកប្រហែលជាគ្មានចេញអាការអ្វីទាំងអស់ រហូតដល់ពេញវ័យ ឬក៏គ្មានតែម្តង។

 

មូលហេតុ

គ្រូពេទ្យមិនអាចដឹងថាហេតុអ្វីបានជាទារកមានជំងឺបេះដូងពីកំណើតនោះទេ។ វាអាចនឹងកើតជាលក្ខណៈក្នុងគ្រួសារ។

កត្តាដែលធ្វើឱ្យកើតជំងឺនេះ រួមមាន ៖

ប្រភេទ

បញ្ហាបេះដូងពីកំណើត ភាគច្រើនជាបញ្ហារចនាសម្ព័ន្ធ ទាក់ទងដូចជារន្ធ និងសន្ទះបេះដូង។ ឧទាហរណ៍ ៖

ពិការភាពសន្ទះបេះដូង ៖ សន្ទះមួយអាចតូចចង្អៀតពេក ឬបិទទាំងស្រុង ដែលធ្វើឱ្យឈាមពិបាកឆ្លងកាត់ ពេលខ្លះឈាមមិនអាចឆ្លងកាត់បានតែម្តង។ ក្នុងករណីផ្សេងទៀត ប្រហែលមកពីសន្ទះបេះដូងបិទមិនបានជិតល្អ ដូច្នេះធ្វើឱ្យឈាមហូរថយក្រោយ។

បញ្ហាជាមួយជញ្ជាំងបេះដូង ៖ វាអាចជាបញ្ហាមួយរវាងថត ( Atria និង Ventricles) បេះដូងរបស់លោកអ្នក។ ប្រហោង ឬផ្លូវឆ្លងកាត់រវាងផ្នែកខាងឆ្វេង និងខាងស្តាំនៃបេះដូងអាចបណ្តាលឱ្យឈាមលាយឡំគ្នា។

បញ្ហាជាមួយសាច់ដុំបេះដូង ៖ បញ្ហាមួយនេះអាចបណ្តាលឱ្យមានជំងឺខ្សោយបេះដូង ដែលមានន័យថាបេះដូងមិនច្របាច់ឈាមបាន។

សរសៃឈាមតភ្ជាប់មិនបានល្អ ៖ ចំពោះទារក វាអាចធ្វើឱ្យឈាមដែលត្រូវចូលទៅសួត បែរជាហូរទៅផ្នែកផ្សេងទៀតនៃរាងកាយ ឬហូរផ្ទុយទៅវិញ។ ពិការភាពទាំងនេះអាចបង្អាក់អុកស៊ីសែនក្នុងឈាម និងនាំឱ្យខូចសរីរាង្គ។

អាការ

លោកអ្នកអាចមានពិការភាពពីកំណើតទាក់ទងនឹងបេះដូង និងគ្មានចេញអាការជំងឺ។ ប្រសិនបើមានចេញអាការ នោះរួមមាន ​៖

អាការជំងឺបេះដូងពីកំណើតចំពោះទារក និងកុមារ រួមមាន ៖

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យប្រហែលអាចរកឃើញបញ្ហាមួយចំនួន មុនពេលទារកកើត។ បញ្ហាផ្សេងទៀតអាចនឹងរកឃើញពេលទារកនៅតូច, ពេលធំឡើង, ឬពេលពេញវ័យ។ គ្រូពេទ្យនឹងស្តាប់ចង្វាក់បេះដូង ដើម្បីពិនិត្យសុខភាព។ ប្រសិនបើឮសំឡេងមិនធម្មតា ឬសំឡេងបេះដូងខ្សឹបៗ នោះគ្រូពេទ្យអាចនឹងបញ្ជាឱ្យធ្វើតេស្តបន្ថែមទៀត ដូចជា ៖

Echocardiogram ៖ ប្រភេទនៃអុលត្រាសោន ដែលថតរូបបេះដូងរបស់លោកអ្នក។ មានតេស្តប្រភេទផ្សេងៗគ្នា ដូច្នេះសូមសាកសួរព័ត៌មានពីគ្រូពេទ្យ។

ការព្យាបាលដោយបំពង់ខ្យល់ (Cardiac Catheterization) ៖ គ្រូពេទ្យនឹងដាក់បំពង់ស្តើង និងអាចបត់បែនបាន (ហៅថា Catheter) តាមរយៈសរសៃឈាមនៅដៃឬជើង ដើម្បីទៅដល់បេះដូង។ គ្រូពេទ្យនឹងដាក់ថ្នាំជ្រលក់តាមរយៈ Catheter ហើយបន្ទាប់មកប្រើវីដេអូ X-ray ដើម្បីមើលខាងក្នុងបេះដូងរបស់លោកអ្នក។

X-ray ទ្រូង ៖ តេស្តនេះអាចបង្ហាញពីរោគសញ្ញាជំងឺខ្សោយបេះដូង។

Electrocardiogram (ECG ឬ EKG) ៖ តេស្តនេះវាស់សកម្មភាពអគ្គិសនីរបស់បេះដូង។

MRI ៖ លោកអ្នកនឹងទទួលការស្កេនដែលអាចឱ្យគ្រូពេទ្យមើលឃើញពីរចនាសម្ព័ន្ធបេះដូង។

 

ការព្យាបាល

លោកអ្នកប្រហែលជាមិនត្រូវការការព្យាបាលទេ។ ឬមួយក៏លោកអ្នកប្រហែលជាត្រូវធ្វើការវះកាត់ ឬនីតិវិធីផ្សេងទៀត។ ប្រសិនបើលោកអ្នកមានជំងឺបេះដូងពីកំណើត លោកអ្នកត្រូវទៅជួបអ្នកឯកទេសខាងបេះដូងជាប្រចាំ។

អ្នកដែលមានជំងឺបេះដូងពីកំណើត ងាយនឹងរលាកស្រទាប់ខាងក្នុងនៃបេះដូង (លក្ខខណ្ឌជំងឺនេះហៅថា endocarditis) ជាពិសេសប្រសិនបើបេះដូងរបស់ពួកគេធ្លាប់ជួសជុល ឬវះកាត់ប្តូរបេះដូង។

ដើម្បីការពារខ្លួន លោកអ្នកត្រូវ ៖

Leave a Comment