លក្ខខណ្ឌ

ទិដ្ឋភាពទូទៅនៃការព្យាបាលជំងឺលើសឈាម

ការគ្រប់គ្រងជំងឺលើសឈាម

ជំងឺសម្ពាធឈាមខ្ពស់ឬជំងឺលើសឈាម (Hypertension – High Blood Pressure) គឺជាជំងឺគ្រោះថ្នាក់ព្រោះវាអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល, គាំងបេះដូង, ខ្សោយបេះដូង ឬជំងឺតម្រងនោម។ គោលដៅនៃការព្យាបាលជំងឺលើសឈាម គឺដើម្បីបន្ថយសម្ពាធឈាមខ្ពស់ និងការពារសរីរាង្គសំខាន់ៗ ដូចជាខួរក្បាល, បេះដូង និងតម្រងនោម មិនឱ្យខូចខាត។ បើយោងតាមការស្រាវជ្រាវ ការព្យាបាលជំងឺលើសឈាមផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល (បន្ថយ ៣៥% -៤០%), គាំងបេះដូង (២០% -២៥%) និងខ្សោយបេះដូង (ច្រើនជាង ៥០%)។

ឥឡូវនេះ ដែលហៅថាកើតជំងឺលើសឈាម អ្នកជំងឺត្រូវមានសម្ពាធស៊ីស្តូលីក (systolic) ខ្ពស់ជាង ១៣០ និងសម្ពាធឌីយ៉ាស្តូលីក (diastolic) ខ្ពស់ជាង ៨០ ។

ដើម្បីបងា្ករជំងឺលើសឈាម មនុស្សគ្រប់រូបគួរធ្វើការកែប្រែរបៀបរស់នៅ ដូចជាការញ៉ាំអាហារដែលមានសុខភាពល្អ, ផ្តាច់បារី, និងហាត់ប្រាណឱ្យបានច្រើន។ ការព្យាបាលដោយប្រើថ្នាំត្រូវបានណែនាំ ដើមី្បបញ្ចុះសម្ពាធឈាមឱ្យតិចជាង ១៣០/៨០ ចំពោះអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកដែលមានកត្តាហានិភ័យ ដូចជាមានទឹកនោមផ្អែម និងកូឡេស្តេរ៉ូលខ្ពស់។

ការព្យាបាលជំងឺលើសឈាមទាក់ទងនឹងការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលដោយថ្នាំ។

ការផ្លាស់ប្តូររបៀបរស់នៅដើម្បីព្យាបាលជំងឺលើសឈាម

ជំហានសំខាន់ក្នុងការការពារ និងព្យាបាលជំងឺលើសឈាម គឺរបៀបរស់នៅដែលមានសុខភាពល្អ។ លោកអ្នកអាចបន្ទាបសម្ពាធឈាមរបស់លោកអ្នកជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅ ដូចខាងក្រោមៈ

ការធ្វើតាមជំហានខាងលើនឹងជួយបង្កើនប្រសិទ្ធភាពនៃថ្នាំលើសឈាម ក្នុងការបញ្ចុះសម្ពាធឈាមបន្ថែម។

ថ្នាំព្យាបាលជំងឺលើសឈាម

មានថ្នាំជាច្រើនប្រភេទប្រើសម្រាប់ព្យាបាលជំងឺលើសឈាម រួមមាន៖

ថ្នាំបញ្ចុះទឹកនោម (diuretics) ជាប្រភេទថ្នាំដែលត្រូវបានណែនាំធ្វើជាថ្នាំព្យាបាលដំបូងគេ សម្រាប់មនុស្សភាគច្រើនដែលមានជំងឺលើសឈាម។

ប៉ុន្តែគ្រូពេទ្យអាចព្យាបាលលោកអ្នកដោយប្រើថ្នាំផ្សេងជាថ្នាំដំបូង ក្រៅពីថ្នាំបញ្ចុះទឹកនោម ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពជាក់លាក់ណាមួយ។ ឧទាហរណ៍ថ្នាំ ACE inhibitors ភាគច្រើនជាជម្រើសសម្រាប់អ្នកលើសឈាម ដែលមានជំងឺទឹកនោមផ្អែម។ ប្រសិនបើថ្នាំណាមួយគ្មានប្រសិទ្ធភាពឬមិនចុះសម្រុងនឹងខ្លួនលោកអ្នក គ្រូពេទ្យនឹងឱ្យថ្នាំបន្ថែមឬប្តូរថ្នាំផ្សេងមកជំនួស។

ប្រសិនបើសម្ពាធឈាមស៊ីស្តូលីករបស់លោកអ្នកលើស ២០ និងសម្ពាធឌីយ៉ាស្តូលីកលើស ១០ ខ្ពស់ជាងសម្ពាធឈាមដែលលោកអ្នកគួរមាន នោះគ្រូពេទ្យអាចនឹងពិចារណាចាប់ផ្តើមឱ្យលោកអ្នកប្រើថ្នាំពីរមុខឬច្រើនមុខចូលគ្នា។

ការតាមដានការព្យាបាលជំងឺលើសឈាម

បន្ទាប់ពីការចាប់ផ្តើមព្យាបាលដោយប្រើថ្នាំលើសឈាម លោកអ្នកគួរតែទៅជួបគ្រូពេទ្យ យ៉ាងហោចណាស់ម្តងក្នុងមួយខែ រហូតដល់សម្ពាធឈាមថយចុះដល់គោលដៅដែលបានកំណត់។ គ្រូពេទ្យអាចពិនិត្យកម្រិតប៉ូតាស្យូមនៅក្នុងឈាមរបស់លោកអ្នក (ថ្នាំបញ្ចុះទឹកនោម diuretics អាចបន្ថយជាតិប៉ូតាស្យូម រីឯថ្នាំ ACE inhibitors និង ARBs អាចបង្កើនកម្រិតប៉ូតាស្យូម) ម្តងឬពីរដងក្នុងមួយឆ្នាំ និងកម្រិតអេឡិចត្រូលីត (electrolytes) និង BUN /creatinine ផ្សេងៗ ម្តងឬពីរដងក្នុងមួយឆ្នាំ (នេះដើម្បីពិនិត្យសុខភាពតម្រងនោម)។

ទោះសម្ពាធឈាមចុះដល់គោលដៅហើយក៏ដោយ លោកអ្នកគួរតែបន្តជួបគ្រូពេទ្យ រៀងរាល់ ៣ ទៅ ៦ ខែម្តង អាស្រ័យថាតើលោកអ្នកមានជំងឺផ្សេងទៀត ដូចជាជំងឺខ្សោយបេះដូង។

Translate by Chakriya Phou

Leave a Comment