លក្ខខណ្ឌ

ថ្នាំ Beta-blockers សម្រាប់ជំងឺលើសឈាម

ថ្នាំ Beta-blockers គឺជាថ្នាំទប់ស្កាត់ឥទ្ធិពលរបស់ adrenaline ដែលជាអ័រម៉ូនធ្វើឱ្យក្នុងខ្លួនប្រាណរបស់អ្នកប្រឆាំងគ្នាទៅវិញទៅមក នៅពេលលោកអ្នកកើតធុញថប់។ ការណ៍នេះធ្វើឱ្យចង្វាក់បេះដូងរបស់លោកអ្នកដើរយឺត និងបន្ធូរបន្ថយកម្លាំងច្របាច់របស់បេះដូង។ សម្ពាធឈាមរបស់លោកអ្នកនឹងថយចុះ ព្រោះបេះដូងមិនសូវធ្វើការធ្ងន់។ ថ្នាំទាំងនេះក៏អាចបន្ធូរសរសៃឈាមបានដែរ ដូច្នេះឈាមនឹងហូរបានល្អ។

ឈ្មោះថ្នាំ

Beta-blockers រួមមាន៖

គ្រូពេទ្យប្រហែលជានឹង​ឱ្យលោកអ្នកសាកកល្បងប្រើថ្នាំផ្សេងសិនដើម្បីគ្រប់គ្រងសម្ពាធឈាម មុនពេលគាត់ចេញវេជ្ជបញ្ជាអោយប្រើប្រភេទថ្នាំ beta-blocker។ លោកអ្នកប្រហែលជាត្រូវលេបថ្នាំផ្សេងទៀតដែរ សម្រាប់ព្យាបាលជំងឺលើសឈាមរបស់លោកអ្នក។

 

ខណៈកំពុងប្រើថ្នាំ Beta-Blockers

លោកអ្នកប្រហែលជាត្រូវពិនិត្យជីពចរ ជារៀងរាល់ថ្ងៃ។ នៅពេលដែលឃើញជីពចរយឺតជាងធម្មតា សូមទៅរកគ្រូពេទ្យដើមី្បដឹងថាលោកអ្នកគួរតែលេបថ្នាំនោះឬទេ។

សូមលេបថ្នាំរបស់លោកអ្នកឱ្យបានទៀងទាត់ជាមួយអាហារ ដើម្បីធ្វើឱ្យស្ថានភាពជំងឺថេរ ដូច្នេះវាអាចនឹងមានប្រសិទ្ធភាពជាប់លាប់។

ថ្នាំ Beta-blockers អាចនឹងដំណើរការមិនបានល្អ ពេលដែលលោកអ្នកប្រើវាខណៈលោកអ្នកកំពុងប្រើថ្នាំផ្សេងទៀត។ ឬថ្នាំនេះអាចផ្លាស់ប្តូរដំណើរការរបស់ថ្នាំផ្សេងទៀតដែលលោកអ្នកកំពុងប្រើ។ ដើម្បីជៀសវាងបញ្ហា សូមលោកអ្នកប្រាប់គ្រូពេទ្យអំពីថ្នាំ ទាំងថ្នាំមានវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជា ឬថ្នាំបំប៉នដែលលោកអ្នកកំពុងប្រើ ជាពិសេស៖

សូមជៀសវាងផលិតផលដែលមានជាតិកាហ្វេអ៊ីន និងជាតិស្រវឹង។ សូមកុំលេបថ្នាំផ្តាសាយ (cold medicine), ថ្នាំ antihistamine ឬថ្នាំ antiacid ដែលមានអាលុយមីញ៉ូមនៅក្នុងនោះ។

ប្រសិនបើលោកអ្នកត្រូវធ្វើការវះកាត់ (រួមទាំងវះកាត់ធ្មេញ) សូមប្រាកដថាគ្រូពេទ្យបានដឹងថាលោកអ្នកកំពុងប្រើថ្នាំ Beta-blockers ។

 

តើនរណាខ្លះមិនគួរលេបថ្នាំនេះ?

Beta-blockers ប្រហែលជាគ្មានប្រសិទ្ធិភាពចំពោះមនុស្សចាស់ និងជនជាតិអាម៉េកាំង-អាហ្វ្រិក។

ជាធម្មតា គ្រូពេទ្យមិនចេញវេជ្ជបញ្ជាថ្នាំនេះឱ្យអ្នកដែលមានជំងឺហឺត, ស្ទះសួតរ៉ាំរ៉ៃ, ពិបាកដកដង្ហើម ឬអ្នកដែលមានសម្ពាធឈាមទាប (hypotension), មានបញ្ហាចង្វាក់បេះដូងដែលហៅថាស្ទះបេះដូង ឬជីពចរយឺត (bradycardia)។ ថ្នាំ Beta-blockers អាចធ្វើឱ្យអាការស្ថានភាពទាំងនេះកាន់តែធ្ងន់ធ្ងរ។

ថ្នាំទាំងនេះអាចលាក់បាំងរោគសញ្ញានៃជាតិស្ករក្នុងឈាមទាប។ លោកអ្នកត្រូវពិនិត្យជាតិស្ករក្នុងឈាមឱ្យបានញឹកញាប់ បើសិនលោកអ្នកមានជំងឺទឹកនោមផ្អែម។

ពពួកថ្នាំនេះគ្មានសុវត្ថិភាពសម្រាប់ស្ត្រីដែលរៀបចំផែនការមានផ្ទៃពោះ កំពុងមានផ្ទៃពោះ ឬបំបៅដោះ។ សូមប្រាប់គ្រូពេទ្យភ្លាម ប្រសិនបើលោកអ្នកមានផ្ទៃពោះនៅពេលលោកអ្នកកំពុងប្រើថ្នាំ Beta-blockers។

ផលប៉ះពាល់

នៅពេលអ្នកប្រើថ្នាំ Beta-blockers លោកអ្នកអាចនឹង៖

លោកអ្នកក៏អាច ៖

សូមប្រាប់គ្រូពេទ្យប្រសិនបើមានបញ្ហារំខានទាំងនេះកើតឡើងច្រើនចំពោះខ្លួនអ្នក។ គ្រូពេទ្យអាចផ្លាស់ប្តូរកម្រិតថ្នាំ ឬប្តូរឱ្យប្រើថ្នាំផ្សេង។

ថ្នាំ Beta-blockers អាចបង្កើនជាតិខ្លាញ់ក្នុងបេះដូង (triglycerides) និងបន្ថយខ្លាញ់ល្អ (HDL cholesterol) របស់លោកអ្នកមួយរយៈពេលខ្លី។

សូមកុំឈប់ប្រើថ្នាំ Beta-blockers ដរាបណាគ្រូពេទ្យប្រាប់ថាមិនអី។ បើលោកអ្នកឈប់ប្រើថ្នាំ នោះអាចបង្កើនឱកាសនៃការគាំងបេះដូង ឬបញ្ហាបេះដូងផ្សេងទៀត។

Translate by Chakriya Phou

Leave a Comment