លក្ខខណ្ឌ

ការពិនិត្យសម្ពាធឈាមនៅផ្ទះ

លោកអ្នកមិនចាំបាច់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យសម្ពាធឈាមទេ។ លោកអ្នកអាចតាមដានសម្ពាធឈាមដោយខ្លួនឯងនៅផ្ទះ។ នេះមានសារសំខាន់យ៉ាងពិសេស ប្រសិនបើគ្រូពេទ្យណែនាំឱ្យលោកអ្នកគួរត្រួតពិនិត្យសម្ពាធឈាមឱ្យទៀងទាត់។

 

គន្លឹះសម្រាប់ពិនិត្យសម្ពាធឈាមដោយខ្លួនឯង

មានកត្តាមួយចំនួនដែលអាចបណ្តាលឱ្យសម្ពាធឈាមកើនជាបណ្តោះអាសន្ន។ ឧទាហរណ៍ សម្ពាធឈាមកើនឡើងជាធម្មតាដោយសារ៖

សូមលោកអ្នកព្យាយាមជៀសវាងកត្តាទាំងនេះតាមដែលអាចធ្វើបាន នៅពេលដែលលោកអ្នកវាស់សម្ពាធឈាម។ ដូចគ្នានេះដែរ សូមព្យាយាមវាស់សម្ពាធឈាមនៅម៉ោងដដែល រៀងរាល់ថ្ងៃ។ គ្រូពេទ្យអាចនឹងអោយលោកអ្នកពិនិត្យសម្ពាធឈាមរបស់លោកអ្នកច្រើនដងក្នុងមួយថ្ងៃ ដើម្បីដឹងថាតើវាប្រែប្រួលឬទេ។

មុនពេលពិនិត្យសម្ពាធឈាម

ការត្រួតពិនិត្យសម្ពាធឈាមជាជំហាន ៗ

ប្រសិនបើលោកអ្នកទិញម៉ាស៊ីនវាស់សម្ពាធឈាមដោយដៃ ឬ ឌីជីថល (sphygmomanometer) សូមធ្វើតាមសៀវភៅណែនាំដោយយកចិត្តទុកដាក់។

ជំហានខាងក្រោមនេះផ្តល់នូវទិដ្ឋភាពទូទៅអំពីវិធីវាស់សម្ពាធឈាមដៃឆ្វេងរបស់លោកអ្នកដោយម៉ាស៊ីនវាស់ឈាមដៃ ឬដោយម៉ាស៊ីនវាស់ឈាមឌីជីថល។ ដើមី្បវាស់សម្ពាធឈាមនៅដៃខាងស្តាំ លោកអ្នកគ្រាន់តែផ្លាស់ប្តូរដៃវាស់ ជាការស្រេច។

១. កំណត់ទីតាំងជីពចរ

កំណត់ទីតាំងជីពចររបស់លោកអ្នកដោយបត់ដៃ រួចសង្កត់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលបន្តិចទៅផ្នែកកណ្តាលនៃកែងដៃដែលបត់ (កន្លែងដែលមានសរសៃឈាមរបស់ដៃ)។ ប្រសិនបើលោកអ្នកមិនអាចរកទីតាំងជីពចរបាន សូមដាក់ក្បាលសោតាទស្សន៍ (head of stethoscope) (ដែលនៅលើម៉ាស៊ីនវាស់ឈាមដោយដៃ) ឬបន្ទះរុំដៃ (arm cuff) (ដែលនៅលើម៉ាស៊ីនវាស់ឈាមឌីជីថល) ទៅលើតំបន់ទូទៅតែមួយដូចខាងលើ។

២. បិទបន្ទះរុំដៃឱ្យជាប់

រំកិលបន្ទះរុំដៃ (cuff) ទៅលើដៃរបស់លោកអ្នកដើមី្បឱ្យប្រាកដថាក្បាលសោតាទស្សន៍ (head of stethoscope) ស្ថិតនៅលើសរសៃឈាមក្រហម (នៅពេលប្រើម៉ាស៊ីនវាស់ឈាមដោយដៃ)។ បន្ទះរុំដៃ (cuff) មានសញ្ញាព្រួញសម្គាល់ដើម្បីបង្ហាញទីតាំងរបស់ក្បាលសោតាទស្សន៍។ គែមខាងក្រោមនៃបន្ទះរុំដៃគួរតែនៅពីលើកែងដៃដែលបត់ ប្រហែលមួយអ៊ីញ។ ប្រើប្រដាប់រឹបក្រណាត់ដើម្បីធ្វើឱ្យបន្ទះរុំដៃរឹបដៃរបស់លោកអ្នក តែមិនឱ្យតឹងពេកទេ។

ដាក់សោតាទស្សន៍ (stethoscope) ក្នុងត្រចៀករបស់លោកអ្នក។ ផ្ទៀងត្រចៀកឱ្យទៅមុខបន្តិចដើម្បីទទួលបានសំឡេងច្បាស់ល្អ។

៣. ការបំប៉ោង និងបន្ធូរបន្ទះរុំដៃ

ប្រសិនបើលោកអ្នកកំពុងប្រើឧបករណ៍វាស់ឈាមដោយដៃ សូម៖

លោកអ្នកនឹងទទួលបានតួលេខសម្ពាធឈាមត្រឹមត្រូវប្រសិនបើដៃរបស់លោកអ្នកដាក់ត្រង់។

ប្រសិនបើលោកអ្នកបន្ធូរសម្ពាធលឿនពេក ឬមិនឮសំឡេងជីពចររបស់លោកអ្នក សូមកុំទាន់បំប៉ោងបន្ទះរុំដៃ។ សូមរង់ចាំមួយនាទីមុនពេលធ្វើការវាស់ម្តងទៀត។ ចាប់ផ្តើមដោយការបន្ទះរុំដៃសាជាថ្មី។

ប្រសិនបើលោកអ្នកប្រើម៉ាស៊ីនវាស់ឈាមឌីជីថល សូម៖

ប្រសិនបើលោកអ្នកមិនទាន់ទទួលបានការវាស់ត្រឹមត្រូវ សូមកុំទាន់បំប៉ោងបន្ទះរុំដៃ។ សូមរង់ចាំមួយនាទីមុនពេលធ្វើការវាស់ម្តងទៀត។ ចាប់ផ្តើមដោយការរុំបន្ទះដៃសាជាថ្មី។

៤. កត់ត្រាសម្ពាធឈាម

សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យអំពីពេលវេលា និងភាពញឹកញាប់ដែលលោកអ្នកគួរវាស់សម្ពាធឈាមរបស់លោកអ្នក។ កត់ត្រាកាលបរិច្ឆេទ ពេលវេលា សម្ពាធស៊ីស្តូលីក និងសម្ពាធឌីយ៉ាស្តូលីក។ លោកអ្នកក៏គួរតែកត់ត្រាសម្ពាធឈាមក្នុងកាលៈទេសៈពិសេស ដូចជាការហាត់ប្រាណ, ញ៉ាំអាហារ ឬហេតុការណ៍ដែលនាំឱ្យស្ត្រេស។

យ៉ាងហោចណាស់ វាស់ឈាមម្តងក្នុងមួយឆ្នាំ ហើយជាពិសេសបន្ទាប់ពីលោកអ្នកទិញឧបករណ៍វាស់សម្ពាធឈាមលើកដំបូង សូមយកឧបករណ៍វាស់ឈាមនោះទៅជួបគ្រូពេទ្យដើម្បីពិនិត្យភាពត្រឹមត្រូវរបស់ម៉ាស៊ីន។ នេះដើមី្បប្រៀបធៀបតួលេខសម្ពាធឈាមរបស់ម៉ាស៊ីនលោកអ្នក និងរបស់ម៉ាស៊ីនវាស់ឈាមនៅការិយាល័យរបស់គ្រូពេទ្យ។

Translate by Chakriya Phou

Leave a Comment