លក្ខខណ្ឌ

ថ្នាំបញ្ចុះទឹកនោម Diuretics សម្រាប់ជំងឺលើសឈាម

ជាទូទៅ ថ្នាំនេះត្រូវបានស្គាល់ថាជា «ថ្នាំទឹក» ដោយថ្នាំទាំងនេះជួយតម្រងនោមរបស់លោកអ្នកឱ្យកម្ចាត់ជាតិទឹក និងអំបិលបន្ថែម ពីក្នុងខ្លួនតាមរយៈទឹកនោមរបស់លោកអ្នក។ ដោយសារតែក្នុងសរសៃឈាមលោកអ្នកមានសារធាតុរាវតិច ដូចជាទុយោសួនដែលមិនបើកទឹកគ្រប់ពេល ដូច្នេះសម្ពាធនៅខាងក្នុងមានកម្រិតទាប។ ដូច្នេះធ្វើឱ្យបេះដូងលោកអ្នកងាយស្រួលច្របាច់។

ថ្នាំទាំងនេះជាប្រភេទថ្នាំដំបូង ដែលគ្រូពេទ្យតែងផ្តល់ឱ្យអ្នកជំងឺ ដើមី្បគ្រប់គ្រងសម្ពាធឈាម។

ឈ្មោះថ្នាំ

ជាញឹកញាប់ លោកអ្នកនឹងចាប់ផ្តើមជាមួយនឹងប្រភេទថ្នាំ thiazide diuretic ៖

គ្រូពេទ្យផ្សេងៗក៏អាចចេញវេជ្ជបញ្ជាថ្នាំ ដូចជា ៖

ថ្នាំបញ្ចុះទឹកនោម (Diuretics) ផ្សេងគ្នាអាចប្រើជាមួយគ្នាបាន ហើយលោកអ្នកក៏អាចប្រើវាជាមួយថ្នាំដទៃទៀតដែរ ពេលខ្លះប្រើក្នុងពេលតែមួយ។

ខណៈកំពុងប្រើថ្នាំបញ្ចុះទឹកនោម (Diuretics)

សូមលោកអ្នកប្រាប់គ្រូពេទ្យពីថ្នាំ, ថ្នាំបំប៉ន, និងឱសថបុរាណដែលលោកអ្នកប្រើ (ទាំងថ្នាំមានវេជ្ជបញ្ជា និងទិញតាមបញ្ជរដែលគ្មានវេជ្ជបញ្ជា) ។ សូមប្រាប់គ្រូពេទ្យផងដែរ នូវបញ្ហាថ្នាំដែលលោកអ្នកមាន។

គ្រូពេទ្យអាចនឹងពិនិត្យសម្ពាធឈាមរបស់លោកអ្នក ក៏ដូចជាពិនិត្យឈាម និងទឹកនោម ដើមី្បមើលកម្រិតសារធាតុរ៉ែ និងដើម្បីមើលថាតើតម្រងនោមរបស់លោកអ្នកដំណើរការបានល្អប៉ុណ្ណា។ គាត់អាចនឹងប្រាប់លោកអ្នកឱ្យអនុវត្តរបបអាហារដែលមានជាតិសូដ្យូមទាប និងកំណត់លោកអ្នកថាគួរញ៉ាំអំបិលប៉ុន្មាន។

ដោយសារតែថ្នាំបញ្ចុះទឹកនោមខ្លះក៏អាចទាញប៉ូតាស្យូមចេញពីខ្លួនលោកអ្នក ដូច្នេះលោកអ្នកប្រហែលជាត្រូវញ៉ាំចំណីអាហារបន្ថែម ដូចជាចេក, ដំឡូងជ្វា, បន្លែល្វីង (spinach), និងពពួកសណ្តែក (lentil) ឬលេបថ្នាំបំប៉នប៉ូតាស្យូម។ មួយទៀត ប្រសិនបើលោកអ្នកកំពុងលេបថ្នាំបញ្ចុះទឹកនោមប៉ូតាស្យូម (potassium-sparing diuretic) ដូចជា amiloride (Midamar), spironolactone (Aldactone) ឬ triamterene (Dyrenium) នោះគ្រូពេទ្យនឹងឱ្យលោកអ្នកជៀសវាងអាហារដែលសំបូរទៅដោយប៉ូតាស្យូម, អំបិលជំនួស (salt substitute), ទឹកដោះគោដែលមានសូដ្យូមទាប និងប្រភពប៉ូតាស្យូមផ្សេងទៀត។

ប្រសិនបើលោកអ្នកត្រូវប្រើថ្នាំតែមួយដូស (dose) ក្នុងមួយថ្ងៃ លោកអ្នកអាចប្រើថ្នាំបញ្ចុះទឹកនោមពេលព្រឹកដូច្នេះពេលយប់លោកអ្នកអាចគេងបានស្រួល ដោយមិនបារម្ពពីរឿងត្រូវចូលបន្ទប់ទឹក។

សូមលោកអ្នកជៀសវាងកុំញ៉ាំស្រា និងថ្នាំដើម្បីឱ្យខ្លួនគេងលក់។ វាអាចធ្វើឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

ផលប៉ះពាល់

ទឹកនៅក្នុងរាងកាយមានទីកន្លែងដែលត្រូវទៅ ដូច្នេះលោកអ្នកអាចនឹងបត់ជើងតូចញឹក និងកាន់តែញឹកឡើងៗ រយៈពេលច្រើនម៉ោង បន្ទាប់ពីការប្រើថ្នាំមួយដូស។

លោកអ្នកអាចប្រឈមនឹងការខ្វះជាតិទឹក ហើយបើគ្រាន់តែញ៉ាំទឹកច្រើននោះ វាប្រហែលជាមិនគ្រប់គ្រាន់ទេ។ សូមទាក់ទងទៅគ្រូពេទ្យរបស់លោកអ្នក ប្រសិនបើលោកអ្នកស្រេកទឹកខ្លាំងឬស្ងួតមាត់, ទឹកនោមពណ៌លឿងចាស់, នោមមិនច្រើនឬទល់លាមក, ឬឈឺក្បាលខ្លាំង។

លោកអ្នកក៏អាចមានអារម្មណ៍វិលមុខឬងងឹតមុខ ជាពិសេសនៅពេលក្រោកឈរ ប្រសិនបើសម្ពាធឈាមរបស់លោកអ្នកធ្លាក់ចុះទាបពេក ឬកំពុងខ្សោះជាតិទឹក (dehydrated)។

លោកអ្នកមិនចាំបាច់ត្រូវការត្រួតពិនិត្យគីមីវិទ្យាឈាម (blood chemistry) ទេ។ ក្នុងប្រព័ន្ធខ្លួនរបស់លោកអ្នកអាចមានជាតិសូដ្យូមឬប៉ូតាស្យូមតិចពេក ឬច្រើនពេក។ បែបនេះអាចធ្វើឱ្យលោកអ្នកអស់កម្លាំងឬខ្សោយ ឬធ្វើឱ្យលោកអ្នកឈឺសាច់ដុំឬឈឺក្បាល។ វាកម្រណាស់ ប៉ុន្តែវាអាចកើតឡើង ដោយបេះដូងរបស់លោកអ្នកអាចបង្កើនល្បឿន (ជាង ១០០ ដងក្នុងមួយនាទី) ឬក៏លោកអ្នកអាចនឹងក្អួត ដោយសារតែកម្រិតប៉ូតាស្យូមទាបខ្លាំងដល់កម្រិតគ្រោះថ្នាក់។

ថ្នាំបញ្ចុះទឹកនោម (diuretics) អាចធ្វើឱ្យលោកអ្នកពិបាកគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយប្រសិនបើលោកអ្នកអត់មានជំងឺទឹកនោមផ្អែម វាអាចនាំឱ្យមានជំងឺនេះ។ មួយទៀត លោកអ្នកអាចនឹងងាយកើតរោគរលាកសន្លាក់ (gout)។

ការប្រើថ្នាំគ្រាប់ ឬថ្នាំច្រើនមុខបញ្ចូលគ្នាអាចជំរុញដល់ផលប៉ះពាល់ទាំងនេះ។ ដើម្បីបន្ថយបញ្ហាទាំងអស់នេះ សូមសាកសួរគ្រូពេទ្យ តើម៉ោងណាដែលលោកអ្នកគួរលេបថ្នាំនីមួយៗ។

តើនរណាមិនគួរប្រើថ្នាំបញ្ចុះទឹកនោម (Diuretics)?

Translate by Chakriya Phou

Leave a Comment