លក្ខខណ្ឌ

ជំងឺបេះដូង និងស្ត្រេស ៖ តើអ្វីដែលភ្ជាប់ជំងឺទាំងពីរនេះ?

មានស្ត្រេសច្រើនពេក និងយូរពេក មិនល្អសម្រាប់បេះដូងលោកអ្នកទេ។

ប្រសិនបើលោកអ្នកកើតស្រ្តេសញឹកញាប់ ហើយមិនមានវិធីល្អក្នុងការគ្រប់គ្រងវា លោកអ្នកទំនងជាអាចកើតជំងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ ឈឺទ្រូង ឬចង្វាក់បេះដូងលោតមិនទៀងទាត់។

ស្ត្រេសអាចជាបញ្ហា។ វាបង្កើនសម្ពាធឈាមរបស់លោកអ្នក ហើយវាមិនល្អសម្រាប់រាងកាយរបស់លោកអ្នកឡើយ ដោយត្រូវប្រឈមនឹងអ័រម៉ូនស្ត្រេស (stress hormones) ឥតឈប់ឈរ។ តាមការសិក្សាក៏បានផ្សារភ្ជាប់ស្ត្រេសថាអាចប្រែទៅជាកំណកឈាម ដែលនឹងធ្វើឱ្យគាំងបេះដូង។

វិធីដែលលោកអ្នកដោះស្រាយស្រ្តេសក៏ជារឿងសំខាន់។ ប្រសិនបើលោកអ្នកដោះស្រាយមិនបានល្អ ដូចជាការជក់បារី ការញ៉ាំច្រើនជ្រុល ឬមិនធ្វើលំហាត់ប្រាណ ទាំងនេះនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ម៉្យាងវិញទៀតប្រសិនបើលោកអ្នកហាត់ប្រាណ ទំនាក់ទំនងជាមួយអ្នកដទៃ ហើយនិងធ្វើកិច្ចការផ្សេងៗទោះបីស្ត្រេសក៏ដោយ នោះនឹងធ្វើឱ្យអារម្មណ៍ និងខ្លួនលោកអ្នកមានការផ្លាស់ប្តូរ។

លោកអ្នកអាចនឹងចង់៖

អ្នកខ្លះដែលកើតស្ត្រេសគឺពិបាកខ្លាំងណាស់ ព្រោះពួកគាត់បាក់ទឹកចិត្ត។ ប្រសិនបើលោកអ្នកមានសភាពបែបនេះ សូមស្វែងរកជំនួយពីវេជ្ជបណ្ឌិតឬអ្នកប្រឹក្សា។ ជំងឺបាក់ទឹកចិត្តផ្សារភ្ជាប់នឹងជំងឺបេះដូង តែវាអាចព្យាបាលបាន។

ប្រសិនបើលោកអ្នកពិបាកក្នុងការផ្លាស់ប្តូរវិធីដោះស្រាយបញ្ហាស្ត្រេស សូមចូលសិក្សាថ្នាក់គ្រប់គ្រងស្ត្រេស, អានសៀវភៅស្តីពីការគ្រប់គ្រងស្ត្រេស ឬចុះឈ្មោះចូលជួបជាមួយអ្នកព្យាបាលរោគពីរបីវគ្គក៏បាន។ វាជាការវិនិយោគទុនលើសុខភាព និងគុណភាពនៃជីវិតរបស់លោកអ្នក ទាំងក្នុងបច្ចុប្បន្ន និងប៉ុន្មានឆ្នាំខាងមុខ។

Translate by Chakriya Phou

Leave a Comment