លក្ខខណ្ឌ

ជំងឺលើសឈាម និង ACE Inhibitors

Angiotensin converting enzyme (ACE) inhibitors គឺជាថ្នាំសម្ពាធឈាមខ្ពស់ដែលពង្រីក ឬធ្វើឱ្យសរសៃឈាមទូលាយ ដើម្បីបង្កើនបរិមាណឈាមដែលបេះដូងសប់ និងដើម្បីបន្ថយសម្ពាធឈាម។ ថ្នាំ ACE inhibitors ក៏ជួយបង្កើនលំហូរឈាម ដែលជួយកាត់បន្ថយបរិមាណការងាររបស់បេះដូង និងអាចការពារតម្រងនោមរបស់លោកអ្នកពីឥទ្ធិពលនៃជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។

ថ្នាំ ACE inhibitors ប្រើដើម្បីព្យាបាលជំងឺទាក់ទងនឹងបេះដូងមួយចំនួន ដូចជាជំងឺលើសឈាម ខ្សោយបេះដូង គាំងបេះដូង និងការពារការខូចខាតតម្រងនោមដែលទាក់ទងនឹងជំងឺលើសឈាម និងជំងឺទឹកនោម។ ឧទាហរណ៍នៃថ្នាំ ACE inhibitors  រួមមាន:

តើ ACE inhibitors មានផលប៉ះពាល់អ្វីខ្លះ?

ដូចថ្នាំដទៃទៀតដែរ ACE ទំ inhibitors មានផលប៉ះពាល់ខ្លះៗ។ ផលប៉ះពាល់ទាំងនោះរួមមាន៖

ប្រសិនបើលោកអ្នកមានអាការរោគផ្សេងទៀតដែលបង្កការព្រួយបារម្ភ សូមទាក់ទងទៅគ្រូពេទ្យ កុំបង្អង់។

គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ ACE inhibitors

តើស្ត្រីមានផ្ទៃពោះអាចប្រើ ACE inhibitors បានទេ?

ស្ត្រីមានផ្ទៃពោះមិនគួរប្រើថ្នាំ ACE inhibitors នេះទេ ជាពិសេសអំឡុងត្រីមាសទី ២ និងទី ៣។ ថ្នាំ ACE inhibitors អាចបន្ថយសម្ពាធឈាម និងបណ្តាលឱ្យខ្សោយតម្រងនោម ឬធ្វើឱ្យកម្រិតប៉ូតាស្យូមនៅក្នុងឈាមរបស់ម្តាយឡើងខ្ពស់។ វាអាចបណ្តាលឱ្យស្លាប់ ឬខូចទ្រង់ទ្រាយទារក។

មានការណែនាំថា ប្រសិនបើម្តាយកំពុងលេបថ្នាំ ACE inhibitors គាត់មិនគួរបំបៅដោះទារកឡើយ ព្រោះថ្នាំអាចឆ្លងតាមទឹកដោះម្តាយចូលទៅក្នុងខ្លួនទារក។

តើកុមារអាចប្រើ ACE inhibitors បានទេ?

បាន! ក្មេងអាចប្រើថ្នាំ ACE inhibitors នេះបាន។ ប៉ុន្តែកុមារងាយនឹងទទួលឥទ្ធិពលនៃថ្នាំទាំងនេះទៅលើសម្ពាធឈាមរបស់ពួកគេ។ ដូច្នេះពួកគេមានហានិភ័យខ្ពស់ ដោយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីថ្នាំ។ មុនពេលផ្តល់ថ្នាំនេះដល់កុមារ ឪពុកម្តាយត្រូវទៅពិភាក្សាអំពីអត្ថប្រយោជន៍ និងហានិភ័យដែលអាចកើតមានជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូងកុមារ (pediatric cardiologist) ជាមុនសិន។

Translate by Chakriya Phou

Leave a Comment