លក្ខខណ្ឌ

ជំងឺសម្ពាធឈាមខ្ពស់ និង Calcium Channel Blockers

នៅក្នុងអត្ថបទនេះ នឹងនិយាយពី

Calcium Channel Blockers គឺជាថ្នាំដែលប្រើដើម្បីបន្ថយសម្ពាធឈាម។ ពួកវាធ្វើការដោយបន្ថយល្បឿនកាល់ស្យូមទៅក្នុងកោសិកាបេះដូង និងជញ្ជាំងសរសៃឈាមយឺតៗ ដែលធ្វើឱ្យបេះដូងមានភាពងាយស្រួលក្នុងការច្របាច់ និងពង្រីកសរសៃឈាម។ ជាលទ្ធផល បេះដូងមិនចាំបាច់ធ្វើការធ្ងន់ទេ ហើយសម្ពាធឈាមក៏ថយចុះដែរ។

ឧទាហរណ៍នៃប្រភេទថ្នាំ Calcium Channel Blockers  រួមមាន៖

ផលប៉ះពាល់របស់ Calcium Channel Blockers

ផលប៉ះពាល់ដែលអាចកើតមានពីការប្រើថ្នាំ Calcium Channel Blockers រួមមាន៖

គោលការណ៍ណែនាំសម្រាប់ប្រើ Calcium Channel Blockers

មុនពេលប្រើថ្នាំ Calcium Channel Blockers  សូមលោកអ្នកប្រាប់គ្រូពេទ្យ ៖

តើគួរប្រើ Calcium Channel Blockers ដូចម្តេច?

Calcium Channel Blockers ភាគច្រើនអាចលេបជាមួយអាហារ ឬទឹកដោះគោ។ ទោះជាយ៉ាងណា សូមសួរគ្រូពេទ្យជាមុនសិន។ សូមអនុវត្តតាមស្លាកណែនាំ ដើមី្បដឹងថាត្រូវប្រើវាញឹកញាប់ប៉ុណ្ណា។ ចំនួនថ្នាំដែលលោកអ្នកលេបរាល់ថ្ងៃ ចន្លោះពេលវេលារវាងការលេបថ្នាំនីមួយៗ និងរយៈពេលដែលលោកអ្នកត្រូវលេបថ្នាំគឺអាស្រ័យលើប្រភេទថ្នាំដែលចេញដោយវេជ្ជបញ្ជា និងស្ថានភាពជំងឺរបស់លោកអ្នក។ សូមជៀសវាងទឹកក្រូចថ្លុងពេលលោកអ្នកកំពុងលេបថ្នាំទាំងនេះ ព្រោះក្រូចថ្លុងធ្វើឱ្យជាតិថ្នាំមិនអាចបំបែកខ្លួន។

លោកអ្នកត្រូវទៅជួបគ្រូពេទ្យជាប្រចាំ ដើម្បីឱ្យប្រាកដថាថ្នាំកំពុងដំណើរការ និងមិនបង្កឱ្យមានផលប៉ះពាល់ដែលមិនអាចទ្រាំទ្របានដល់ខ្លួនលោកអ្នក។ គ្រូពេទ្យប្រហែលអាចផ្លាស់ប្តូរចំនួនថ្នាំ ប្រសិនបើថ្នាំគ្មានប្រសិទ្ធភាព។

របស់ប្រឆាំងជាមួយ Calcium Channel Blockers

Translate by Chakriya Phou

Leave a Comment