លក្ខខណ្ឌ

ជំងឺសម្ពាធឈាមខ្ពស់ ៖ ការព្យាបាលបែបរួមផ្សំ (Complementary Treatment)

វាមិនមែនជារឿងអាថ៌កំបាំងទេដែលការធ្វើលំហាត់ប្រាណ និងរបបអាហារដែលមានសុខភាពល្អ ស្ថិតក្នុងចំណោមវិធីសំខាន់ៗដើម្បីបន្ថយសម្ពាធឈាមរបស់លោកអ្នក។ ប៉ុន្តែប្រហែលជាលោកអ្នកចង់ធ្វើលើសពីនេះ ហើយលោកអ្នកកំពុងគិតអំពីថ្នាំផ្សំ និងថ្នាំជំនួស (CAM) ។ មើលទៅលោកអ្នកមានហេតុផលត្រឹមត្រូវ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមការសិក្សាកាន់តែច្រើនបានបង្ហាញថា ការព្យាបាល CAM មួយចំនួនអាចបន្ថយសម្ពាធឈាម។ វាមានប្រយោជន៍បំផុតនៅពេលប្រើជាមួយថ្នាំបុរាណ។

លោកអ្នកត្រូវចងចាំថា ភាគច្រើននៃការព្យាបាល CAM មិនត្រូវបានគេសិក្សាល្អិតល្អន់ ដូចប្រភេទនៃការព្យាបាលដទៃទៀតទេ។ ដូច្នេះសូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យ រាល់មុនពេលចាប់ផ្តើមព្យាបាលដើម្បីប្រាកដថាការព្យាបាលប្រភេទនេះមានសុវត្ថិភាពចំពោះលោកអ្នក។

រៀនគ្រប់គ្រងស្ត្រេស

ស្ត្រេសចាប់ផ្តើមដំណើរការនៅក្នុងខ្លួនលោកអ្នក ដែលធ្វើឱ្យបេះដូងលោតលឿន និងបង្កើនសម្ពាធឈាម។ បច្ចុប្បន្ន និងពេលខាងមុខបន្តិចទៀតនេះវាមិនអីទេ តែកាលណាកាន់តែយូរទៅ វាអាចនាំជាបញ្ហា។

ការស្រាវជ្រាវបានបង្ហាញថា បច្ចេកទេសធ្វើឱ្យស្ងប់អារម្មណ៍ (calming technique) ដូចខាងក្រោមនេះអាចបន្ថយសម្ពាធឈាមរបស់លោកអ្នកបាន ៖

ឈីកុង (Qi Gong) ៖ វិធីសាស្រ្តនេះផ្អែកលើថ្នាំចិនបុរាណ ផ្សំគ្នាដោយចលនាយឺតៗ, ការដកដង្ហើម និងសមាធិ។ វាមិនមានប្រសិទ្ធភាពក្នុងការបន្ថយសម្ពាធឈាមរបស់លោកអ្នកដូចថ្នាំឬសកម្មភាពរាងកាយដទៃទៀតនោះទេ តែទោះយ៉ាងណាវាមានប្រយោជន៍ចំពោះលោកអ្នក។

លំហាត់ដកដង្ហើមយឺតៗ ៖ នៅពេលលោកអ្នកដកដង្ហើមយឺតៗ ដែលលោកអ្នកអាចគ្រប់គ្រងដង្ហើមបាន លោកអ្នកនឹងបញ្ជូនសញ្ញាស្ងប់ស្ងាត់ទៅកាន់ប្រព័ន្ធប្រសាទរបស់លោកអ្នក ដែលវិធីនេះអាចជួយដល់ជំងឺលើសឈាម។

សមាធិ ៖ ការធ្វើសមាធិផ្លូវអារម្មណ៍ (Transcendental Meditation -TM) ដោយលោកអ្នកអង្គុយយ៉ាងស្ងៀមស្ងាត់ ហើយទន្ទេញឃ្លាដែលគេផ្តល់ឱ្យលោកអ្នក បែបនេះគឺអាចមានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រភេទនៃការធ្វើសមាធិផ្សេងទៀតក៏អាចជួយបានដែរ ប៉ុន្តែការស្រាវជ្រាវភាគច្រើនផ្តោតលើ TM ។

ថៃជី ៖ វាជាការធ្វើលំហាត់ប្រាណយឺត និងទន់ភ្លន់ ដែលបានមកពីឱសថបុរាណចិន។ ការសិក្សាថ្មីៗកន្លងទៅនេះបានបង្ហាញថា ថៃជីអាចជួយដល់ជំងឺលើសឈាមបាន ដូចថ្នាំលើសឈាម ឬការហាត់ប្រាណ។

យូហ្កា ៖ វាមានប្រយោជន៍ចំពោះជំងឺលើសឈាម។ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុនពេលលោកអ្នកចាប់ផ្តើមហាត់។ ប្រសិនបើលោកអ្នកមានជំងឺលើសឈាមរួចហើយ មានផ្ទៃពោះ ឬមានជំងឺផ្សេងៗ ដូចជាជំងឺទឹកដក់ក្នុងភ្នែក (glaucoma) និងជំងឺរលាកសរសៃប្រសាទសំខាន់នៃជើង (sciatica) លោកអ្នកប្រហែលជាត្រូវជៀសវាងហាត់ ឬផ្លាស់ប្តូរក្បាច់ហាត់មួយចំនួន។

ការសណ្តំ ៖ អ្នកព្យាបាលរោគមួយចំនួនប្រើការសណ្តំ ដែលហៅថាការព្យាបាលដោយសណ្តំ (hypnotherapy) ដើម្បីជួយមនុស្សឱ្យគ្រប់គ្រងស្ត្រេស និងការថប់បារម្ភ។ នៅពេលដែលលោកអ្នកព្យាបាលដោយវិធីសណ្តំនេះ ចិត្តលោកអ្នកនឹងស្ងប់ស្ងាត់ និងបានធូរស្រាល។

ការសិក្សាតូចមួយចំនួនបានបង្ហាញថា ការសណ្តំក៏អាចជួយក្នុងការកាត់បន្ថយសម្ពាធឈាមទូទៅរបស់លោកអ្នកបានដែរ ប៉ុន្តែត្រូវការការស្រាវជ្រាវបន្ថែមទៀតទើបអាចសន្និដ្ឋានបាន។

ការត្រួតពិនិត្យប្រព័ន្ធសរសៃប្រសាទដោយវិធីបកត្រលប់ (Biofeedback)

លោកអ្នកអាចទទួលការព្យាបាលដោយប្រើ Biofeedback សម្រាប់បញ្ហាជាច្រើន ដោយចាប់ពីការឈឺចាប់រហូតដល់ជំងឺលើសឈាម។ ជាធម្មតា វាទាក់ទងនឹងការភ្ជាប់ឧបករណ៍ចាប់សញ្ញា (sensor) ទៅរាងកាយរបស់លោកអ្នក។ ឧបករណ៍ចាប់សញ្ញាទាំងនេះផ្តល់ឱ្យលោកអ្នកនូវព័ត៌មាន ដើម្បីជួយលោកអ្នកធ្វើការផ្លាស់ប្តូរបន្តិចបន្តួច ដូចជាបន្ធូរសាច់ដុំរបស់លោកអ្នក ដើម្បីជួយកែលម្អស្ថានភាពសុខភាពមួយចំនួន។

ការចាក់ម្ជុលវិទ្យាសាស្ត្រ (Acupuncture)

ភស្តុតាងបង្ហាញពីការចាក់ម្ជុលវិទ្យាសាស្ត្ររាងច្របូកច្របល់។។ ការសិក្សាខ្លះបង្ហាញថាវាមានប្រសិទ្ធភាពប៉ុន្តែការសិក្សាខ្លះទៀតថា វាគ្មានប្រសិទ្ធភាពទេ។

ថ្នាំបំប៉នសុខភាព និងឱសថបុរាណ

ត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកអត្ថប្រយោជន៍នៃថ្នាំបំប៉នសុខភាព ក្នុងការគ្រប់គ្រងសម្ពាធឈាមខ្ពស់។ វាជាការល្អបំផុត ដោយលោកអ្នកផ្លាស់ប្តូរអ្វីដែលលោកអ្នកបរិភោគ ជាជាងពឹងផ្អែកលើអាហារបំប៉នដែលមានទម្រង់ជាថ្នាំគ្រាប់ទាំងនោះ។ ឧទាហរណ៍ លោកអ្នកចង់ញ៉ាំថ្នាំបំប៉នអូមេហ្កា ៣ (Omega 3) អ៊ីចឹងលោកអ្នកអាចប្តូរទៅជាបន្ថែមខ្លាញ់ត្រី ដូចជាត្រីសាម៉ុង ឬត្រីធូណាដែលមាន Omega 3 ខ្ពស់ចូលទៅក្នុងរបបអាហាររបស់លោកអ្នកវិញល្អជាង។

លោកអ្នកក៏អាចពិចារណាផងដែរ នូវការញ៉ាំជាតិសរសៃដែលមាននៅក្នុងអាហាររុក្ខជាតិ ដូចជាអាហារធញ្ញជាតិ (oatmeal) បន្លែ (veggie) ឬគ្រប់គ្រាប់ធញ្ញជាតិ។ ឬមួយលោកអ្នកអាចទទួលបានអាស៊ីតហ្វូលីក (folic acid) ដែលមាននៅក្នុងបន្លែស្លឹកបៃតង។

ថ្នាំបំប៉នឬអាហារដែលអាចមានប្រយោជន៍ផ្សេងទៀត មានដូចជា៖

អ្នកខ្លះប្រើឱសថបុរាណដើម្បីគ្រប់គ្រងសម្ពាធឈាម ដូចជាខ្ទឹមស, ដើម hawthorne, ក្រវាញ (cardamom) និងគ្រាប់ឃិនឆាយ (celery seed)។ ប៉ុន្តែភស្តុតាងគាំទ្រឱសថទាំងនេះគឺមិនទាន់ច្បាស់នៅឡើយទេ។

ដូច្នេះមុនពេលលោកអ្នកសាកល្បងថ្នាំបំប៉ន ឬថ្នាំបុរាណ សូមពិគ្រោះជាមួយគ្រូពេទ្យសិន។ វាអាចមានផលប៉ះពាល់ ហើយមួយទៀតវាប្រហែលជាមិនអាចប្រើប្រាស់លាយជាមួយថ្នាំដែលលោកអ្នកកំពុងលេបនោះទេ។

Translate by Chakriya Phou

Leave a Comment