សម្រាប់មនុស្សភាគច្រើន ការប្រើថ្នាំគឺជាផ្នែកសំខាន់មួយនៃការព្យាបាលដើម្បីបន្ថយសម្ពាធឈាមរបស់ពួកគេ។ ថ្នាំទាំងនោះហៅថា «ថ្នាំប្រឆាំងនឹងជំងឺលើសឈាម» (anti-hypertensive medicine) ពួកវាមិនអាចព្យាបាលជំងឺលើសឈាមបានទេ ប៉ុន្តែពួកវាអាចជួយធ្វើឱ្យសម្ពាធឈាមត្រលប់ទៅកម្រិតធម្មតាវិញ។
ថ្នាំដែលលោកអ្នកគួរប្រើ គឺអាស្រ័យលើស្ថានភាព ដូចជា៖
មនុស្សជាច្រើនត្រូវការថ្នាំលើសពីមួយប្រភេទដើម្បីគ្រប់គ្រងជំងឺលើសឈាម។ លោកអ្នកអាចនឹងចំណាយពេលធ្វើការជាមួយគ្រូពេទ្យដើម្បីរកថ្នាំ និងកម្រិតដែលល្អបំផុតសម្រាប់ខ្លួនលោកអ្នក។
ជារឿយៗ ថ្នាំនេះហៅថា «ថ្នាំទឹក» (water pill)។ ថ្នាំទាំងនេះជាប្រភេទថ្នាំព្យាបាលជំងឺលើសឈាមប្រភេទទី ១ ដែលគ្រូពេទ្យនឹងប្រើ។
ថ្នាំនេះជួយឱ្យក្រលៀនរបស់លោកអ្នកយកអំបិល និងទឹកចេញពីខ្លួនលោកអ្នក។ ដោយសារតែលោកអ្នកមានសារធាតុរាវតិចនៅក្នុងសរសៃឈាមរបស់លោកអ្នក ដូចជាទុយោទឹកក្នុងសួនដែលមិនសូវបើក ដូច្នេះសម្ពាធខាងក្នុងនឹងមានកម្រិតទាប។
ពេលខ្លះលោកអ្នកអាចទទួលបានថ្នាំបញ្ចុះទឹកនោមច្រើនជាងមួយគ្រាប់។
ពេលខ្លះលោកអ្នកអាចទទួលបានថ្នាំបញ្ចុះទឹកនោមច្រើនជាងមួយគ្រាប់។
ពេលខ្លះលោកអ្នកអាចទទួលបានថ្នាំបញ្ចុះទឹកនោមច្រើនជាងមួយគ្រាប់។
ពេលខ្លះលោកអ្នកអាចទទួលបានថ្នាំបញ្ចុះទឹកនោមច្រើនជាងមួយគ្រាប់។
Translate by Chakriya Phou