លក្ខខណ្ឌ

ថ្នាំជំនួយសុខភាពខ្លាញ់ត្រីអូមេហ្កា ៣ (Omega-3) ចំពោះជំងឺបេះដូង

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជនជាតិអាម៉េរិកជាច្រើនបានងាកមករកថ្នាំខ្លាញ់ត្រីអូមេហ្កា ៣ ដែលមានអត្ថប្រយោជន៍សម្រាប់ទាំងមនុស្សដែលមានសុខភាពល្អ និងអ្នកដែលមានជំងឺបេះដូង។

ខ្លាញ់ត្រីអូមេហ្កា ៣ មានទាំងអាស៊ីត docosahexaenoic (DHA) និងអាស៊ីត eicosapentaenoic (EPA) ។ អាស៊ីតខ្លាញ់អូមេហ្កា ៣ គឺជាសារធាតុចិញ្ចឹមសំខាន់ដែលមានអត្ថប្រយោជន៍ក្នុងការការពារ និងគ្រប់គ្រងជំងឺបេះដូង។

អាស៊ីតខ្លាញ់អូមេហ្កា ៣ ត្រូវបានរកឃើញថា អាចជួយ៖

សមាគមបេះដូងអាម៉េរិក (The American Heart Association – AHA) បានណែនាំឱ្យមនុស្សគ្រប់គ្នាបរិភោគត្រី (ជាពិសេសត្រីទឹកត្រជាក់ដែលមានខ្លាញ់) ត្រីសាល់ម៉ុន, ត្រី mackerel, ត្រី herring, ត្រីសាឌីន, ត្រី trout នៅក្នុងបឹង និងត្រីធូណា ដែលមានអាស៊ីតខ្លាញ់អូមេហ្កា ៣ ខ្ពស់ជាពិសេស។ ខណៈដែលអាហារគឺជារឿងល្អបំផុតរបស់លោកអ្នកក្នុងការទទួលបានអូមេហ្កា ៣ លោកអ្នកក៏អាចប្រើថ្នាំខ្លាញ់ត្រី (fish oil supplement) ជំនួសបានដែរ បើសិនលោកអ្នកមិនចូលចិត្តត្រី។ អត្ថប្រយោជន៍របស់ថ្នាំខ្លាញ់ត្រីចំពោះសុខភាពបេះដូងមិនទាន់ច្បាស់នៅឡើយទេ ដូច្នេះសូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីឱ្យដឹងថាតើវាស័ក្តិសមនឹងលោកអ្នកប្រើដែរឬទេ។ ប្រសិនបើលោកអ្នកមានជំងឺបេះដូង ឬខ្លាញ់ក្នុងបេះដូង (triglycerides) មានកម្រិតខ្ពស់ លោកអ្នកប្រហែលជាត្រូវការអាស៊ីតខ្លាញ់អូមេហ្កា ៣ បន្ថែម។ សូមសាកសួរគ្រូពេទ្យ ប្រសិនបើលោកអ្នកចង់ប្រើថ្នាំខ្លាញ់ត្រីច្រើន ដើម្បីទទួលបានអូមេហ្កា ៣ តាមតម្រូវការរបស់លោកអ្នក។

 

តើខ្លាញ់ត្រីអូមេហ្គា ៣ កម្រិតប៉ុណ្ណាទើបមានសុវត្ថិភាព?

AHA និយាយថាការលេបថ្នាំខ្លាញ់ត្រី ក្នុងទម្រង់ជាថ្នាំបំប៉នសុខភាព ដល់ទៅ ៣ ក្រាមជារៀងរាល់ថ្ងៃ ត្រូវបានចាត់ទុកថាមានសុវត្ថិភាព។ កុំលេបលើសនេះ លើកលែងតែលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

តើការញ៉ាំខ្លាញ់ត្រីអូមេហ្កា ៣ មានផលប៉ះពាល់ដែរឬទេ?

ផលប៉ះពាល់ពីខ្លាញ់ត្រីអូមេហ្កា ៣ រួមមាន៖

ការទទួលទានខ្លាញ់ត្រីច្រើនជាង ៣ ក្រាមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃការហូរឈាម។

ប្រសិនបើលោកអ្នកចង់លេបថ្នាំខ្លាញ់ត្រីអូមេហ្កា ៣ ចំនួនច្រើន លោកអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ គ្រូពេទ្យអាចណែនាំលោកអ្នកក្នុងការបំពេញខ្លាញ់ត្រីអូមេហ្កា ៣ បន្ថែមទៅក្នុងរបបអាហាររបស់លោកអ្នក។ ជាមួយគ្នានោះ គ្រូពេទ្យក៏នឹងតាមដានគ្រប់ផ្នែកនៃសុខភាពរបស់លោកអ្នកផងដែរ ប្រសិនបើលោកអ្នកញ៉ាំថ្នាំខ្លាញ់ត្រីច្រើន។ ចំពោះអ្នកដែលមានកម្រិតខ្លាញ់ក្នុងបេះដូងខ្ពស់ អាចត្រៀមលក្ខណៈប្រើថ្នាំអូមេហ្កា ៣ តាមវេជ្ជបញ្ជា។

Translate by Chakriya Phou

Leave a Comment