ជំងឺរបេង មានឈ្មោះបច្ចេកទេស Tuberculosis (TB) ជាជំងឺឆ្លង ដែលជាធម្មតាវាយប្រហារទៅលើសួតរបស់លោកអ្នក។ ជំងឺនេះក៏អាចរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នកដែរ ដូចជាខួរក្បាល និងឆ្អឹងខ្នង។ ជំងឺនេះបណ្តាលមកពីបាក់តេរីឈ្មោះ Mycobacterium Tuberculosis។
នៅសតវត្សទី ២០ ក្នុងសហរដ្ឋអាម៉េរិក ជំងឺរបងបានធ្វើឱ្យប្រជាជនប្រទេសនេះស្លាប់។ សព្វថ្ងៃនេះ គេព្យាបាលជំងឺរបេងដោយថ្នាំអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ)។ ប៉ុន្តែវាត្រូវការប្រើពេលយូរ។ លោកអ្នកត្រូវលេបថ្នាំយ៉ាងហោសណាស់ ៦ ទៅ ៩ ខែ។
របេង បង្កឡើងដោយបាក់តេរីដែលសាយភាយតាមរយៈខ្យល់អាកាស ដូចជំងឺគ្រុនផ្តាសាយដែរ។ លោកអ្នកអាចឆ្លងបើសិនជាលោកអ្នកប៉ះពាល់អ្នកកើតជំងឺនេះ។
បើលោកអ្នកឆ្លងជំងឺរបេងមិនមែនមានន័យថាលោកអ្នកកើតជំងឺរបេងនោះទេ។ របេងមានពីរប្រភេទ៖
របេងកំបាំង (Latent TB) ៖ លោកអ្នកមានមេរោគនេះនៅក្នុងខ្លួន ប៉ុន្តែប្រព័ន្ធភាពស៊ាំរបស់លោកអ្នកទប់មិនឱ្យវារាលដាល។ លោកអ្នកគ្មានចេញរោគសញ្ញាទេ ហើយលោកអ្នកក៏មិនចម្លងជំងឺទៅអ្នកផ្សេងដែរ។ ប៉ុន្តែមេរោគនៅរស់ក្នុងខ្លួនលោកអ្នក ហើយថ្ងៃណាមួយវានឹងកា្លយជាមេរោគសកម្ម។ ប្រសិនបើសុខភាពលោកអ្នកស្ថិតក្នុងហានិភ័យ ឧទាហរណ៍ បើលោកអ្នកកើត HIV ហើយលោកអ្នកឆ្លងមេរោគរបេងកំបាំងកាលពី ២ ឆ្នាំមុន នោះពេលលោកអ្នកឆ្លុះកាំរស្មី X ដើមទ្រូង នឹងឃើញសភាពមិនធម្មតា ឬប្រព័ន្ធភាពស៊ាំរបស់លោកអ្នកចុះខ្សោយ ដូច្នេះវេជ្ជបណ្ឌិតនឹងឱ្យលោកអ្នកលេបថ្នាំដើមី្បបង្ការ របេងសកម្ម (Active TB)។
របេងសកម្ម (Active TB) ៖ មេរោគដែលនៅក្នុងខ្លួនលោកអ្នកនឹងបង្កើនចំនួន បន្ទាប់មកវាធ្វើឱ្យលោកអ្នកឈឺ ហើយលោកអ្នកអាចនឹងចម្លងជំងឺនេះទៅកាន់អ្នកដទៃ។ ៩០ ភាគរយនៃមនុស្សពេញវ័យដែលកើតរបេងសកម្មគឺមកពីពួកគាត់កើតរបេងកំបាំង។
ទាំង របេងកំបាំង និង របេងសកម្ម ជាប្រភេទជំងឺប្រឆាំងនឹងថ្នាំ មានន័យថា ថ្នាំព្យាបាលទូទៅមិនអាចកម្ចាត់បាក់តេរីរបេងឡើយ។
របេងកំបាំង គ្មានបង្ហាញអាការជំងឺទេ។ ការត្រួតពិនិត្យស្បែកឬឈាម ទើបអាចប្រាប់ថា លោកអ្នកកើតរោគនេះឬអត់។
រីឯរោគសញ្ញារបស់របេងសកម្ម មាន៖
បើលោកអ្នកមានអាការទាំងអស់នេះ លោកអ្នកគួរទៅរកវេជ្ជបណ្ឌិតដើមី្បពិនិត្យ។ ក្នុងករណីលោកអ្នកឈឺដើមទ្រូង លោកអ្នកគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតដើមី្បរកថ្នាំមកជំនួយ។
លោកអ្នកអាចប្រឈមនឹងឆ្លងជំងឺរបេង ប្រសិនបើ៖
បើប្រព័ន្ធភាពស៊ាំរបស់លោកអ្នកល្អ នោះវានឹងប្រយុទ្ធឈ្នះបាក់តេរីរបេង។ ប៉ុន្តែលោកអ្នកនឹងមិនអាចការពារខ្លួនលោកអ្នកពីរបេងសកម្មទេ បើលោកអ្នកមាន៖
ពេលដែលអ្នកមានរោគរបេងក្អក កណ្តាស់ និយាយ សើច ឬច្រៀង ពួកគាត់នឹងបញ្ចេញតំណក់ទឹកតូចចេញពីមាត់ ដែលមានផ្ទុកនូវមេរោគរបេងនោះ។ បើលោកអ្នកដកដង្ហើមដោយនាំយកនូវតំណក់ទឹកទាំងនោះចូលទៅក្នុងខ្លួន នោះលោកអ្នកនឹងឆ្លងមេរោគ។
ជំងឺរបេងមិនចម្លងដោយសារតែ៖
របេងមិនមែនឆ្លងដោយងាយទេ។ លុះណាលោកអ្នកនៅជាមួយអ្នកដែលមានចំនួនមេរោគរបេងនៅក្នុងសួតច្រើននោះយូរ ទើបឆ្លង។ អ្នកដែលចម្លងមកលោកអ្នកបាន ច្រើនតែជាដៃគូការងារ មិត្តភក្តិ និងសមាជិកគ្រួសារ។
របេងមិនមែនឆ្លងដោយងាយទេ។ លុះណាលោកអ្នកនៅជាមួយអ្នកដែលមានចំនួនមេរោគរបេងនៅក្នុងសួតច្រើននោះយូរ ទើបឆ្លង។ អ្នកដែលចម្លងមកលោកអ្នកបាន ច្រើនតែជាដៃគូការងារ មិត្តភក្តិ និងសមាជិកគ្រួសារ។
មេរោគរបេងមិនឆ្លងតាមរយៈការប៉ះពាល់ផ្នែកខាងក្រៅឡើយ។ លោកអ្នកនឹងមិនឆ្លងទេ បើគ្រាន់តែចាប់ដៃ ឬញ៉ាំអាហារ និងភេសជ្ជៈជាមួយនឹងអ្នកកើតរបេងនោះ។
ការត្រួតពិនិត្យរោគរបេងមានពីរ៖
ការត្រួតពិនិត្យទាំងពីរខាងលើនេះមិនអាចបញ្ជាក់ថា លោកអ្នកកើតរបេងកំបាំង ឬរបេងសកម្មឡើយ។ បើការត្រួតពិនិត្យចេញលទ្ធផលវិជ្ជមាន វេជ្ជបណ្ឌិតនឹងសិក្សាពីប្រភេទជំងឺរបេងលោកអ្នកកើត ដោយ៖
ការព្យាបាលអាស្រ័យលើការឆ្លងមេរោគ។
បើលោកអ្នកកើតរបេងកំបាំង វេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំសម្លាប់បាក់តេរីឱ្យលោកអ្នក ដូច្នេះមេរោគនេះមិនក្លាយជាមេរោគសកម្មឡើយ។ ប្រហែលជាលោកអ្នកត្រូវលេបថ្នាំដូចជា Isoniazid, Rifapentine, ឬ Rifampin ពេលខ្លះលេបមួយៗដាច់ដោយឡែក ឬពេលខ្លះលេបរួមគ្នា។ លោកអ្នកនឹងត្រូវលេបថ្នាំរហូតដល់ទៅ ៩ ខែ។ បើសិនជាលោកអ្នកឃើញចេញរោគសញ្ញារបេងសកម្ម លោកអ្នកត្រូវទាក់ទងទៅវេជ្ជបណ្ឌិតភ្លាម។
ការប្រើថ្នាំបញ្ចូលគ្នាក៏អាចព្យាបាលរបេងសកម្មដែរ។ ថ្នាំដែលប្រើទូទៅគឺ Ethambutol, Isoniazid, Pyrazinamide, និង Rifampin។ ហើយលោកអ្នកនឹងលេបពី ៦ ទៅ ១២ ខែ។
ប្រសិនបើលោកអ្នកស៊ាំនឹងថ្នាំរបេង វេជ្ជបណ្ឌិតអាចនឹងឱ្យលោកអ្នកញ៉ាំថ្នាំផ្សេងទៀត មួយឬច្រើនប្រភេទ។ ក្នុងករណីនេះ លោកអ្នកប្រហែលជាត្រូវលេបថ្នាំយូរ អាចរហូតដល់ ៣០ ខែ និងអាចបណ្តាលឱ្យមានផលប៉ះពាល់ផ្នែកផ្សេងៗ។
មិនថាលោកអ្នកកើតរបេងណាមួយទេ លោកអ្នកត្រូវតែលេបថ្នាំឱ្យគ្រប់ចំនួន តាមវេជ្ជបណ្ឌិតប្រាប់ ទោះបីលេបបានមួយរយៈ លោកអ្នកធូរស្បើយក៏ដោយ។ វាជារឿងសំខាន់ណាស់។ បើលោកអ្នកបញ្ឈប់កណ្តាលទី បាក់តេរីនឹងអាចប្រឆាំងតបតនឹងថ្នាំវិញ។
ការប្រើថ្នាំ Isoniazid នឹងធ្វើឱ្យលោកអ្នក៖
ការប្រើថ្នាំ Ethambutol នឹងធ្វើឱ្យ៖
ការប្រើថ្នាំ Pyrazinamide ពេលខ្លះអាចប៉ះពាល់ដូចជា៖
ការប្រើថ្នាំ Rifampin ជាធម្មតាធ្វើឱ្យ៖
ជំងឺរបេងអាចបណ្តាលឱ្យមានបញ្ហាដូចតទៅ៖
ដើមី្បបញ្ឈប់ការរីករាលដាលជំងឺរបេង៖
កុមារដែលរស់នៅក្នុងប្រទេសកើតជំងឺរបេង ជារឿយៗត្រូវបានចាក់វ៉ាក់សាំង BCG។ ប៉ុន្តែវ៉ាក់សាំងនេះមិនតែងតែការពារជំងឺទាំងអស់ទេ។ វេជ្ជបណ្ឌិតនឹងណែនាំឱ្យចាក់វ៉ាក់សាំង ចំពោះកុមារដែលរស់នៅជាមួយអ្នកកើតជំងឺរបេងសកម្មចាក់វ៉ាក់សាំង កុមារដែលស៊ាំនឹងថ្នាំ ឬកុមារដែលមិនអាចញ៉ាំថ្នាំអង់ទីប៊ីយ៉ូទិក។ នៅមានវ៉ាក់សាំងផ្សេងទៀតកំពុងតែត្រូវបានបង្កើត និងសាកល្បង។
ទិដ្ឋភាពជំងឺរបេងរបស់លោកអ្នកត្រូវពឹងលើចំណុចជាច្រើន រួមទាំងសុខភាពរាងកាយទាំងមូលរបស់លោកអ្នក កម្រិតជំងឺរបេងនោះ តើធ្ងន់ឬស្រាល និងតើលោកអ្នកបានអនុវត្តការព្យាបាលខ្ជាប់ខ្ជួនតាមការណែនាំរបស់វេជ្ជបណ្ឌិតដែរឬទេ។ នៅសហរដ្ឋអាម៉េរិក អ្នកជំនាញបានប៉ាន់ប្រមាណថា ការព្យាបាលដូចរៀបរាប់ខាងលើមានប្រសិទ្ធភាព លើសពី ៩៥ ភាគរយលើករណីជំងឺ។