ជំងឺសរសៃឈាមបេះដូង

តើជំងឺសរសៃឈាមបេះដូងគឺជាអ្វី?

ជំងឺសរសៃឈាមបេះដូង  (Cardiovascular Disease) គឺជាលក្ខខណ្ឌជំងឺដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ ឬមុខងារនៃបេះដូង ដូចជា ៖

ជំងឺសរសៃឈាមបេះដូង  (Cardiovascular Disease) គឺជាបុព្វហេតុចម្បងនៃការស្លាប់នៅក្នុងសហរដ្ឋអាម៉េរិក។ វាមានសារសំខាន់ណាស់ក្នុងការសិក្សាអំពីបេះដូងរបស់លោកអ្នក ដើម្បីជួយបង្ការវាពីជំងឺ។ ប្រសិនបើលោកអ្នកមានជំងឺមួយនេះ លោកអ្នកអាចរស់នៅបានល្អ និងសកម្មជាងមុន ដោយសិក្សាអំពីជំងឺរបស់លោកអ្នក និងថែរក្សាខ្លួនឯង។

 

ប្រភេទនៃជំងឺសរសៃឈាមបេះដូងមានបុព្វហេតុផ្សេងៗជាច្រើន ដូច្នេះលោកអ្នកចាំបាច់ត្រូវដឹងពីភាពខុសគ្នារបស់ជំងឺ។

ចង្វាក់បេះដូងមិនប្រក្រតី (Abnormal Heart Rhythms)

បេះដូងគឺជាសរីរាង្គដ៏អស្ចារ្យ។ វាលោតជាចង្វាក់ដែលមានស្ថិរភាព និងប្រមាណ ៦០ ទៅ ១០០ ដងក្នុងមួយនាទី។ នោះប្រមាណជា ១០០ ០០០ ដង ក្នុងមួយថ្ងៃ។ ប៉ុន្តែពេលខ្លះបេះដូងរបស់លោកអ្នកលោតខុសចង្វាក់។ ចង្វាក់បេះដូងលោតមិនទៀងទាត់ឬមិនប្រក្រតី ត្រូវបានហៅថា Arrhythmia។ Arrhythmia ដែលអាចហៅថា dysrhythmia កើតឡើងពេលបេះដូងលោតមិនស្មើ, ឬបេះដូងលោតយឺតពេកឬលឿនពេក។

ជំងឺសរសៃឈាមអាអក និង Marfan Syndrome (Aorta Disease and Marfan Syndrome)

អាអក (Aorta) គឺជាសរសៃឈាមក្រហមធំដែលចាកចេញពីបេះដូង និងផ្តល់ឈាមសម្បូរដោយអុកស៊ីសែនទៅកាន់ពាសពេញរាងកាយ។ លក្ខខណ្ឌជំងឺទាំងពីរនេះអាចបណ្តាលឱ្យសរសៃអាអករីក ឬរហែក។  វាបង្កើនបង្កើតឱកាសនៃបញ្ហា ដូចជា ៖

បើសិនលោកអ្នកមានជំងឺសរសៃឈាមអាអក នោះលោកអ្នកត្រូវការក្រុមអ្នកជំនាញ និងគ្រូពេទ្យវះកាត់ដើម្បីចូលរួមព្យាបាលលោកអ្នក។

ជំងឺសាច់ដុំបេះដូង (Cardiomyopathies)

នេះគឺជាពាក្យសម្រាប់ជំងឺនៃសាច់ដុំបេះដូង។ ជួនកាល ជំងឺនេះគេហៅថា បេះដូងរីកធំ។ អ្នកដែលមានលក្ខខណ្ឌនេះ មានបេះដូងធំ, ក្រាស់, ឬរឹង ខុសពីធម្មតា។ បេះដូងរបស់ពួកគេមិនអាចច្របាច់ឈាមតាមដែលគួរធ្វើនោះទេ។ បើគ្មានការព្យាបាលទេ, ជំងឺបេះដូងកាន់តែធ្ងន់ទៅៗ។ វាអាចនាំឱ្យមានជំងឺខ្សោយបេះដូង និងចង្វាក់បេះដូងមិនប្រក្រតី។

 

ជួនកាល Cardiomyopathy អាចកើតនៅក្នុងគ្រួសារ ប៉ុន្តែវាក៏អាចបណ្តាលមកពីជំងឺលើសឈាម, ជំងឺទឹកនោមផ្អែម, កាត់ធាត់, ជំងឺរំលាយអាហារ, ឬការឆ្លងជំងឺ។

 

ជំងឺបេះដូងពីកំណើត (Congenital Heart Disease)

នេះគឺជាបញ្ហានៅក្នុងផ្នែកមួយឬផ្នែកច្រើននៃបេះដូង ឬសរសៃឈាម។ ជំងឺនេះកើតឡើងនៅពេលទារកនៅក្នុងផ្ទៃ។

ក្នុងចំណោមកុមារ ១០០ នាក់ មានកុមារប្រហែលជា ៨ នាក់កើតជំងឺនេះ។ ពួកគេអាចមានអាការនៅពេលកើត ប៉ុន្តែក្មេងមួយចំនួនដែលមានជំងឺ មិនមានចេញអាការជំងឺសោះ រហូតដល់ធំ ឬរហូតដល់ពេញវ័យ។

 

ករណីជំងឺភាគច្រើន យើងមិនដឹងមូលហេតុដែលជំងឺនេះកើតនោះទេ។ ហ្សែនអាចដើរតួក្នុងរឿងនេះ ឬវាអាចមាន ប្រសិនបើមុនពេលកើត ទារកបានប៉ះពាល់នឹងការឆ្លងវីរុស, គ្រឿងស្រវឹង ឬថ្នាំ។

ជំងឺត្បៀតសរសៃឈាមបេះដូង (Coronary Artery Disease)

ជំងឺនេះ អាចហៅកាត់ថា CAD។ វាជាជំងឺ ពេលដែលកំណកកើត និងឡើងរឹង នៅក្នុងសរសៃឈាមក្រហម ដែលផ្តល់អុកស៊ីសែន និងសារធាតុចិញ្ចឹមសំខាន់ៗដល់បេះដូង។ ការឡើងរឹងនេះក៏អាចហៅថា ជំងឺក្រិនសរសៃឈាមដែរ (Atherosclerosis)។

ការកកឈាមក្នុងសរសៃឈាមវ៉ែនជ្រៅ និងការស្ទះសរសៃឈាមក្នុងសួត (Deep Vein Thrombosis and Pulmonary Embolism)

កំណកឈាមអាចកកើតក្នុងសរសៃវ៉ែនជ្រៅ ដែលជាធម្មតានៅជើងរបស់លោកអ្នក។ នេះហៅថា ការកកឈាមក្នុងសរសៃឈាមវ៉ែនជ្រៅ (Deep Vein Thrombosis – DVT)។ ពួកវាអាចបំបែក និងធ្វើដំណើរតាមរយៈចរន្តឈាមទៅកាន់សួតរបស់លោកអ្នក ដែលនៅទីនោះពួកវាអាចបង្កការរារាំងដល់លំហូរឈាម។ លក្ខខណ្ឌនេះត្រូវបានគេហៅថា ជំងឺស្ទះសរសៃឈាមក្នុងសួត (Pulmonary Embolism)។ វាគំរាមកំហែងដល់អាយុជីវិត ដូច្នេះលោកអ្នកត្រូវការការព្យាបាលជាបន្ទាន់។

 

លោកអ្នកអាចប្រឈមខ្ពស់ក្នុងការកើតជំងឺ DVT ដោយសារហ្សែន ឬប្រវត្តិគ្រួសារ។ រឿងផ្សេងទៀតដែលអាចបង្កើនការប្រឈម រួមមានការអង្គុយរយៈពេលយូរ ដូចជានៅក្នុងឡាន ឬនៅលើយន្តហោះ, គេងលើគ្រែរយៈពេលវែង, មានផ្ទៃពោះ, និងប្រើថ្នាំពន្យារកំណើត ឬការជំនួសអ័រម៉ូន។

 

ជំងឺខ្សោយបេះដូង (Heart Failure)

ពាក្យនេះអាចគួរឱ្យខ្លាច។ ប៉ុន្តែវាមិនមានន័យថាបេះដូងលោកអ្នកបានខ្សោយ ឬឈប់ធ្វើការនោះទេ។ វាមានន័យថា បេះដូងមិនបានច្របាច់បានល្អ ដូចដែលវាគួរ។ បែបនេះនឹងធ្វើឱ្យរាងកាយរបស់លោកអ្នកទប់អំបិល និងទឹកទុក ដែលធ្វើឱ្យលោកអ្នកហើម និងមានដង្ហើមខ្លី។

 

ជំងឺខ្សោយបេះដូងគឺជាបញ្ហាសុខភាពដ៏ធំមួយនៅសហរដ្ឋអាម៉េរិក ដែលប៉ះពាល់ដល់មនុស្សជាង ៦,៥ លាននាក់។ វាជាបុព្វហេតុឈានមុខគេនៃការចូលមន្ទីរពេទ្យរបស់មនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំ។

 

ចំនួនអ្នកធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយបេះដូង ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើង ៤៦% នៅឆ្នាំ ២០៣០ នេះបើយោងតាមសមាគមបេះដូងអាម៉េរិក (American Heart Association)។

ជំងឺសន្ទះបេះដូង (Heart Valve Disease)

សន្ទះបេះដូងរបស់លោកអ្នកស្ថិតនៅត្រង់ច្រកចេញនៃថតបេះដូងទាំងបួន។ វារក្សាលំហូរឈាមទៅកាន់បេះដូងរបស់លោកអ្នក។

 

ពេលខ្លះ សន្ទះបេះដូងទាំងនេះមានបញ្ហា។ ឧទាហរណ៍នៃបញ្ហាសន្ទះបេះដូងរួមមាន ៖

 

ការរួមតូចនៃអាអក (Aortic Stenosis) ៖ សន្ទះអាអករបស់លោកអ្នករួមតូច។ វាធ្វើឱ្យលំហូរឈាមរត់ចេញពីបេះដូងទៅផ្នែកផ្សេងទៀតនៃរាងកាយរបស់លោកអ្នកយឺតយ៉ាវ។

 

ប្រឹសបេះដូងបិទមិនជិត (Mitral Valve Insufficiency) ៖ ប្រឹសបេះដូងរបស់លោកអ្នកបិទមិនជិត។ នេះបណ្តាលឱ្យឈាមលេចធ្លាយថយក្រោយ ដែលនាំឱ្យសួតបម្រុងទុកនូវសារធាតុរាវ។

 

ប្រឹសបេះដូងស្រុត (Mitral Valve Prolapse) ៖ សន្ទះរវាងថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេងនៃបេះដូងរបស់លោកអ្នកបិទមិនបានជិតល្អ។

 

ជំងឺរលាកស្រោមបេះដូង (Pericarditis)

លក្ខខណ្ឌជំងឺនេះកម្រមានណាស់ ហើយវាមានន័យថា ស្រទាប់ជុំវិញបេះដូងរបស់លោកអ្នករលាក។ វាបណ្តាលមកពីការឆ្លងមេរោគ។

 

ជំងឺរលាកសន្ទះបេះដូង (Rheumatic Heart Disease)

ជំងឺនេះកើតឡើងនៅពេលជំងឺរលាកសន្លាក់ស្រួចស្រាវ (Rheumatic​ Fever) ដែលជាជំងឺរលាកកើតមានជាទូទៅចំពោះកុមារ បានធ្វើឱ្យខូចសន្ទះបេះដូង។

 

ជំងឺរលាកសន្លាក់ស្រួចស្រាវចាប់ផ្តើមដោយរលាកបំពង់-កដែលមិនព្យាបាល ហើយប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយរបស់កុមារ។ ប្រសិនបើគ្រូពេទ្យគិតថាកូនរបស់លោកអ្នកមានជំងឺរលាកសន្លាក់ស្រួចស្រាវ (Rheumatic​ Fever)  គាត់នឹងធ្វើការពិនិត្យរាងកាយ និងត្រួតពិនិត្យ រួមទាំង X-ray និង EKGs ដើម្បីរកមើលបញ្ហាខូចខាតបេះដូង។

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)

ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលមានអ្វីមួយពន្យឺត ឬរារាំងលំហូរឈាមទៅកាន់ខួរក្បាលរបស់លោកអ្នក។ ពេលនោះខួរក្បាលរបស់លោកអ្នកមិនអាចទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមដែលវាត្រូវការ ហើយកោសិកាខួរក្បាលក៏ចាប់ផ្តើមងាប់។ នៅពេលឈាមមិនអាចទៅដល់ផ្នែកនៃខួរក្បាលរបស់លោកអ្នក ដែលគ្រប់គ្រងមុខងារណាមួយ ពេលនោះឯង រាងកាយរបស់លោកអ្នកមិនអាចដំណើរការដូចដែលវាគួរ។

 

ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតឡើង ដោយសារតែសរសៃឈាមក្រហមស្ទះ ឬលេចធ្លាយ ឬផ្ទុះសរសៃឈាម។ វាត្រូវការការព្យាបាលជាបន្ទាន់ ដើម្បីកំណត់ការខូចខាតខួរក្បាល និងផលវិបាកផ្សេងទៀត។

 

ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាបុព្វហេតុឈានមុខគេនៃពិការភាព និងជាមូលហេតុចម្បងមួយនៃការស្លាប់របស់ប្រជាជន នៅសហរដ្ឋអាម៉េរិក។

ជំងឺសរសៃឈាមផ្សេងទៀត

ប្រព័ន្ធចរន្តឈាមរបស់លោកអ្នកត្រូវបានបង្កើតឡើងដោយសរសៃឈាម ដែលដឹកឈាមទៅគ្រប់ផ្នែកនៃរាងកាយរបស់លោកអ្នក។

 

ជំងឺសរសៃឈាម (Vascular Disease) រួមបញ្ចូលទាំងលក្ខខណ្ឌណាមួយដែលប៉ះពាល់ដល់ប្រព័ន្ធចរន្តឈាមរបស់លោកអ្នក។ ទាំងនេះរួមមានទាំងជំងឺសរសៃឈាមដែលទៅកាន់ជើងរបស់លោកអ្នក (Peripheral Vascular Disease) និងលំហូរឈាមយឺតទៅកាន់ខួរក្បាលរបស់លោកអ្នក ដែលបណ្តាលឱ្យដាច់សរសៃឈាមខួរក្បាល។

ការព្យាបាលជំងឺសរសៃឈាមបេះដូង

ការព្យាបាលជំងឺសរសៃឈាមបេះដូង អាចខុសគ្នាទៅតាមប្រភេទលក្ខខណ្ឌជំងឺ។ ការព្យាបាលរួមមាន ៖

Leave a Comment