គ្រូពេទ្យសម្ភព ឆ្មប ឬអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពសម្រាប់គាំទ្រក្នុងពេលសម្រាល?

ជម្រើសគឺស្រេចលើអ្នក    ប៉ុន្តែម្នាក់    ឬក៏ច្រើននាក់ក្នុងចំណោមអ្នកទាំងបីនេះអាចដើរតួយ៉ាងសំខាន់ក្នុងការនាំកូនតូចរបស់អ្នកមកពិភពលោក។ មុនពេលថ្ងៃដ៏សំខាន់មកដល់    អ្នកត្រូវដឹងថាពួកគេជានរណា    និងមានតួនាទីអ្វីខ្លះនៅក្នុងផែនការកំណើតរបស់កូនអ្នក។

ការជួបជាមួយគ្រូពេទ្យសម្ភព   

ស្ត្រី ៨ នាក់ក្នុងចំនោម ១០ នាក់ជ្រើសរើសគ្រូពេទ្យឯកទេសខាងសម្ភព     ដើម្បីតាមដានការមានផ្ទៃពោះ    និងសម្រាលកូន។

គ្រូពេទ្យឯកទេសខាងសម្ភពគឺជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្តដែលបានសិក្សា   និងទទួលការបណ្តុះបណ្តាលពិសេសជាច្រើនឆ្នាំនៅក្នុងវិស័យនេះ។ គ្រូពេទ្យប្រចាំគ្រួសារខ្លះផ្តល់ការថែទាំមុនពេលសម្រាល    និងពេលសម្រាលផងដែរ។

គ្រូពេទ្យសម្ភពនឹងត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនៃការមានផ្ទៃពោះរបស់អ្នក   តាំងពីចាប់ផ្តើមរហូតដល់ពេលសម្រាល។ ក្នុងចំណោមរឿងជាច្រើន    ពួកគេនឹង៖

គ្រូពេទ្យសម្ភពនឹងគ្រប់គ្រងការថែទាំរបស់អ្នកជាមួយក្រុមគាំទ្រដូចជា៖ គិលានុបដ្ឋាយិកា    វេជ្ជបណ្ឌិតផ្សេងទៀត    និងពេលខ្លះឆ្មប។ អ្នកអាចជួបគ្រូពេទ្យផ្សេងគ្មានៅពេលណាត់ជួបផ្សេងៗគ្នា។ វាអនុញ្ញាតឱ្យអ្នកស្គាល់គ្នាជាមួយក្រុមទាំងមូល    និងអ្នក ដែលនឹងត្រូវបានគេហៅនៅពេលសម្រាល។

វិធីសាស្រ្តស្វែងរកគ្រូពេទ្យសម្ភព

សូមចាប់ផ្តើមស្វែងរកតាមបញ្ជីឈ្មោះគ្រូពេទ្យ        ដែលមាននៅក្នុងផែនការធានារ៉ាប់រងរបស់អ្នក។ សូមសួរមិត្តភក្តិ   និងគ្រូពេទ្យប្រចាំគ្រួសារអំពីគ្រូពេទ្យសម្ភពល្អៗដែលនៅជិតអ្នក។

ការជួបជាមួយឆ្មប

នៅក្នុងវប្បធម៌ជាច្រើន      ឆ្មបគឺជាអ្នកថែរក្សាបឋមចាប់តាំងពីពេលមានផ្ទៃពោះរហូតដល់ពេលសម្រាល។

ទន្ទឹមនឹងជំនាញរបស់ពួកគេ    ឆ្មបផ្តល់ឱ្យអ្នកនូវការថែទាំ    និងការសម្រួលផ្លូវអារម្មណ៍។ ពួកគេធ្វើការឯកជននៅផ្ទះ     ក៏ដូចជាមន្ទីរពេទ្យ    គ្លីនិក    និងមជ្ឈមណ្ឌលផ្តល់កំណើត។ គ្រូពេទ្យសម្ភពជាច្រើនក៏មានបុគ្គលិកឆ្មបដែរ។

ដូចគ្នានឹងគ្រូពេទ្យសម្ភពដែរ     ឆ្មបធ្វើការជាមួយអ្នកពេញមួយអំឡុងពេលផ្ទៃពោះ។ ពួកគេនឹង៖

ក្នុងការសម្រាលកូនដែលជួយដោយឆ្មប    ម្តាយ    និងទារកមានស្នាមរបួសតិចតួច។ វាមានការធ្វើអន្តរាគមន៍តិចជាងធម្មតាក្នុងកំឡុងពេលសម្រាលកូនដូចជា៖ ការឃ្លាំមើលទារក      ការវះមាត់យោនី    និងការវះកាត់។

វិធីសាស្រ្តស្វែងរកឆ្មប

នៅសហរដ្ឋអាម៉េរិកឆ្មបមានច្រើនប្រភេទដូចជា៖

ឆ្មបគិលានុបដ្ឋាកដែលមានសញ្ញាប័ត្រ៖ ឆ្មបដែលទទួលបានការបណ្តុះបណ្តាលផ្នែកថែទាំ    និងផ្នែកឆ្មប។

ឆ្មបដែលមានសញ្ញាប័ត្រ៖ ឆ្មបដែលទទួលបានការបណ្តុះបណ្តាលដូចឆ្មបគិលានុបដ្ឋាក   តែមិនចាំបាច់មានសញ្ញាប័ត្រផ្នែកថែទាំទេ។

ឆ្មបអាជីពដែលមានសញ្ញាប័ត្រ៖ ជាអ្នកជំនាញឯករាជ្យដែលទទួលបានការបណ្តុះបណ្តាលក្នុងស្ថានភាពផ្សេងៗគ្នាជាច្រើន។

តើការធានារ៉ាប់រងរបស់ខ្ញុំនឹងធានាលើឆ្មបដែរឬទេ?

ធានារ៉ាប់រងជាច្រើនធានា     ប៉ុន្តែមិនមែនទាំងអស់ទេ។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាធានារ៉ាប់រងរបស់អ្នកភ្លាម     នៅពេលដែលអ្នកសំរេចចិត្តថាជ្រើសរើសយកឆ្មប។

ការជួបជាមួយអ្នកផ្តល់សេវាថែទាំផ្នែកសម្ភព (doula)

ពាក្យ doula បានមកពីពាក្យក្រិកមានន័យថា “ ស្ត្រីដែលផ្តល់សេវាកម្ម ” ។ អ្នកផ្តល់សេវាថែទាំផ្នែកសម្ភពមានតួនាទីថែទាំដែលគ្រួសារ    និងសហគមន៍ធ្លាប់ធ្វើក្នុងពេលសម្រាល។

អ្នកផ្តល់សេវាថែទាំផ្នែកសម្ភពនៅក្បែរអ្នករួមជាមួយគ្រូពេទ្យ    ឬឆ្មប។ ពួកគេនាំមកនូវស្មារតីនៃការតភ្ជាប់    ដែលរួមបញ្ចូលទាំងមនុស្សជាទីស្រឡាញ់របស់អ្នកនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ការសិក្សាបង្ហាញថាអ្នកម្តាយ    ដែលមានអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពនៅក្បែរ    ដើម្បីផ្តល់ការគាំទ្រផ្នែកផ្លូវកាយ     និងផ្លូវចិត្តអាចត្រូវការថ្នាំបន្ថយការឈឺចាប់តិច។ ការស្រាវជ្រាវបង្ហាញថា   វត្តមានរបស់អ្នកផ្តល់សេវាថែទាំផ្នែកសម្ភពអំឡុងពេលសម្រាលល្អសម្រាប់ម្តាយ    និងទារក ។

តើអ្នកផ្តល់សេវាថែទាំផ្នែកសម្ភព​ធ្វើអ្វីខ្លះ?

អ្នកផ្តល់សេវាថែទាំផ្នែកសម្ភពដើរតួជាអ្នកតំណាងរវាងអ្នក    និងក្រុមថែទាំសុខភាព។ ពួកគេនឹង៖

វិធីសាស្រ្តស្វែងរកអ្នកផ្តល់សេវាថែទាំផ្នែកសម្ភព

សូមសួរអ្នកម្តាយផ្សេងទៀត    ដែលធ្លាប់រកអ្នកផ្តល់សេវាថែទាំផ្នែកសម្ភព។ សូមស្វែងរកតាមរយៈ DONA International ដែលរក្សាទុកនូវបញ្ជីឈ្មោះអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពដែលមាននៅក្នុងតំបន់របស់អ្នក។

តើធានារ៉ាប់រងធានាលើអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពឬទេ?

ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនផ្តល់ជូនការធានារ៉ាប់រងសម្រាប់សេវាកម្មអ្នកផ្តល់សេវាថែទាំផ្នែកសម្ភព។ ទីភ្នាក់ងារ    និងមន្ទីរពេទ្យមួយចំនួនផ្តល់ជូននូវកម្មវិធី    ដែលផ្តល់ជូននូវសេវាកម្មអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពដោយមិនគិតថ្លៃ    ឬមួយផ្នែក     ឯនៅសល់អ្នកត្រូវចេញថ្លៃដោយខ្លួនឯង។ អ្នកក៏អាចជួលអ្នកផ្តល់សេវាថែទាំផ្នែកសម្ភពដោយខ្លួនឯងបានដែរ។

Leave a Comment