ការធ្វើតេស្តមានផ្ទៃពោះ៖ តើពួកវាដំណើរការយ៉ាងដូចម្តេច?

ការធ្វើតេស្តមានផ្ទៃពោះអាចឱ្យអ្នកដឹង    ប្រសិនបើអ្នកមានផ្ទៃពោះ។ ខាងក្រោមគឺជាចម្លើយទៅសំណួរទូទៅមួយចំនួនអំពីពួកវា។

តើការធ្វើតេស្តមានផ្ទៃពោះគឺជាអ្វី    ហើយតើវាដំណើរការយ៉ាងដូចម្តេច?

ការធ្វើតេស្តមានផ្ទៃពោះពិនិត្យទឹកនោម   ឬឈាមដើម្បីរកមើលអ័រម៉ូនមានផ្ទៃពោះ     (hCG) ។ រាងកាយរបស់អ្នកបង្កើតអ័រម៉ូននេះ    បន្ទាប់ពីស៊ុតកាច់សំបុក។

ជាធម្មតាវាកើតឡើងប្រហែល ៦ ថ្ងៃបន្ទាប់ពីការបង្កកំណើត។ កម្រិតនៃអ័រម៉ូន hCG កើនឡើងយ៉ាងលឿន    ដែលកើនឡើងទ្វេដងរៀងរាល់ ២ ទៅ ៣ ថ្ងៃម្តង។

តើតេស្តមានផ្ទៃពោះមានអ្វីខ្លះ?

ការធ្វើតេស្តមានផ្ទៃពោះមានពីរប្រភេទធំៗគឺ៖ តេស្តឈាម    និងតេស្តទឹកនោម។

តេស្តឈាម

អ្នកធ្វើតេស្តនេះនៅការិយាល័យវេជ្ជបណ្ឌិត    ប៉ុន្តែវាមិនត្រូវបានគេប្រើញឹកញាប់ដូចតេស្តទឹកនោមទេ។ ការធ្វើតេស្តទាំងនេះអាចរកឃើញការមានផ្ទៃពោះលឿនជាងការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះ។     វាអាចរកឃើញការមានផ្ទៃពោះប្រហែល ៦ ទៅ ៨ ថ្ងៃបន្ទាប់ពីការបញ្ចេញពងអូវុល។ វាត្រូវការពេលយូរដើម្បីទទួលបានលទ្ធផលជាងការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះ។

តេស្តឈាមមានផ្ទៃពោះមានពីរប្រភេទគឺ៖

តេស្តគុណភាពអ័រម៉ូន hCG  គ្រាន់តែពិនិត្យរកមើលអ័រម៉ូន hCG ។ វាផ្តល់ចម្លើយ ” មាន ” ឬ ” មិនមាន ” ចំពោះសំណួរថា ” តើអ្នកមានផ្ទៃពោះទេ? ”     វេជ្ជបណ្ឌិតតែងតែស្នើឱ្យធ្វើតេស្តទាំងនេះ    ដើម្បីបញ្ជាក់ពីការមានផ្ទៃពោះ ១០ ថ្ងៃបន្ទាប់ពីការបង្កកំណើត។ តេស្តខ្លះអាចរកឃើញអ័រម៉ូន hCG លឿនជាងនេះទៅទៀត។

តេស្តបរិមាណអ័រម៉ូន hCG វាស់បរិមាណអ័រម៉ូន hCG ពិតប្រាកដនៅក្នុងឈាមរបស់អ្នក។ វាអាចរកឃើញអ័រម៉ូន hCG      សូម្បីតែកម្រិតអ័រម៉ូន hCG ទាបក៏ដោយ ។ ការធ្វើតេស្តទាំងនេះអាចជួយតាមដានបញ្ហាអំឡុងពេលមានផ្ទៃពោះ។ គ្រូពេទ្យអាចប្រើវារួមជាមួយការធ្វើតេស្តផ្សេងៗទៀត    ដើម្បីកំណត់ការមានផ្ទៃពោះក្រៅស្បូន    នៅពេលដែលស៊ុតបង្កកំណើតនៅក្រៅស្បូន    ឬក្រោយពេលរលូតកូន     នៅពេលដែលកំរិតអ័រម៉ូន hCG hCG ធ្លាក់ចុះយ៉ាងលឿន។

តេស្តទឹកនោម

អ្នកអាចធ្វើតេស្តទាំងនេះនៅផ្ទះ    ឬនៅក្នុងការិយាល័យរបស់វេជ្ជបណ្ឌិត។

ទន្ទឹមនឹងមានការសម្ងាត់    និងភាពងាយស្រួល    ការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះគឺលឿន    និងងាយស្រួល។ ពួកវាក៏សុក្រឹតដែរ    ប្រសិនបើអ្នកធ្វើតាមការណែនាំ។ ការធ្វើតេស្តមានផ្ទៃពោះទាំងអស់នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ អ្នកពិនិត្យទឹកនោមរបស់អ្នកតាមវិធីមួយក្នុងចំណោមវិធីខាងក្រោម៖

អ្នកត្រូវរង់ចាំពីរបីនាទីមុនពេលឃើញលទ្ធផល។

បន្ទាប់ពីអ្នកបានធ្វើតេស្តនេះ    អ្នកអាចបញ្ជាក់ពីលទ្ធផលរបស់អ្នកដោយទៅជួបគ្រូពេទ្យដែលអាចធ្វើតេស្តមានផ្ទៃពោះដែលសុក្រឹតជាងនេះ។

តើតេស្តមានផ្ទៃពោះសុក្រឹតកម្រិតណា?

ការធ្វើតេស្តទឹកនោមនៅផ្ទះមានភាពសុក្រឹតប្រហែល ៩៩%   តែការធ្វើតេស្តឈាមសុក្រឹតជាង។

ភាពសុក្រឹតនៃការធ្វើតេស្តនៅផ្ទះអាស្រ័យលើ៖

ពេលណាត្រូវធ្វើតេស្តមានផ្ទៃពោះ

ការធ្វើតេស្តមានផ្ទៃពោះមួយចំនួនអាចប្រទះឃើញអ័រម៉ូន hCG     មុនពេលអ្នកបាត់រដូវ។ ប៉ុន្តែលទ្ធផលនឹងកាន់តែសុក្រឹត    ប្រសិនបើអ្នករង់ចាំរហូតដល់ថ្ងៃដំបូង    ដែលអ្នកចាប់ផ្តើមបាត់រដូវ។

លទ្ធផលក៏អាចមានភាពសុក្រឹតជាងដែរ    ប្រសិនបើអ្នកធ្វើតេស្តដំបូងនៅពេលព្រឹក    នៅពេលទឹកនោមរបស់អ្នកខាប់ខ្លាំង។

តើខ្ញុំអាចធ្វើទិញតេស្តពិនិត្យផ្ទៃពោះនៅឯណា?

អ្នកអាចទិញតេស្តពិនិត្យផ្ទៃពោះនៅផ្ទះនៅតាមឱសថស្ថានដោយគ្មានវេជ្ជបញ្ជា។ តម្លៃអាស្រ័យលើម៉ាករបស់តេស្ត។ ប៉ុន្តែតេស្តពិនិត្យផ្ទៃពោះនៅផ្ទះភាគច្រើនមិនថ្លៃទេ។

តើលទ្ធផលតេស្តមានផ្ទៃពោះមានន័យដូចម្តេច?

លទ្ធផលអាចបង្ហាញជាបន្ទាត់    ពណ៌    ឬនិមិត្តសញ្ញាដូចជាសញ្ញា “+” ឬ “-” ។ តេស្តឌីជីថលបង្ហាញពីពាក្យ “មានផ្ទៃពោះ” ឬ “មិនមានផ្ទៃពោះ” ។ វាសំខាន់ណាស់ដែលត្រូវដឹងពីលទ្ធផលវិជ្ជមាន    ឬអវិជ្ជមានមានន័យដូចម្តេច។

ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន     អ្នកមានផ្ទៃពោះ។ វាជាការពិតមិនថាបន្ទាត់   ពណ៌    ឬសញ្ញាស្លេកយ៉ាងណានោះទេ។ ប្រសិនបើអ្នកទទួលបានលទ្ធផលវិជ្ជមាន    អ្នកប្រហែលចង់ទាក់ទងទៅគ្រូពេទ្យ    ដើម្បីពិគ្រោះអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។

ក្នុងករណីដ៏កម្រ    អ្នកអាចមានលទ្ធផលវិជ្ជមានក្លែងក្លាយ។ វាមានន័យថាអ្នកមិនមានផ្ទៃពោះទេ    ប៉ុន្តែការធ្វើតេស្តបញ្ចាក់ថាអ្នកមាន។ អ្នកអាចមានលទ្ធផលវិជ្ជមានក្លែងក្លាយ    ប្រសិនបើអ្នកមានឈាម    ឬប្រូតេអ៊ីននៅក្នុងទឹកនោមរបស់អ្នក។ ថ្នាំមួយចំនួនដូចជា៖ ថ្នាំរម្ងាប់អារម្មណ៍    ថ្នាំប្រឆាំងប្រកាច់    ថ្នាំសណ្តំ    និងថ្នាំបង្កកំណើតអាចបណ្តាលឱ្យមានលទ្ធផលវិជ្ជមានក្លែងក្លាយ។

ប្រសិនបើអ្នកទទួលបានលទ្ធផលអវិជ្ជមាន    អ្នកប្រហែលជាមិនមានផ្ទៃពោះទេ។ ប៉ុន្តែអ្នកអាចមានផ្ទៃពោះ    ប្រសិនបើ៖

ប្រសិនបើអ្នកទទួលបានលទ្ធផលអវិជ្ជមាន    សូមព្យាយាមពិនិត្យម្តងទៀតក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ ការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះមួយចំនួនណែនាំឱ្យធ្វើបែបនេះមិនថាលទ្ធផលដំបូងរបស់អ្នកគឺជាអ្វីទេ។

ប្រសិនបើអ្នកធ្វើតេស្តពីរដង    ហើយទទួលបានលទ្ធផលខុសគ្នា    សូមទាក់ទងទៅគ្រូពេទ្យ។ ការធ្វើតេស្តឈាមគឺជាគំនិតល្អមួយដើម្បីបញ្ជាក់ពីលទ្ធផល។

ប្រសិនបើអ្នកមានសំណួរផ្សេងទៀតអំពីការធ្វើតេស្តមានផ្ទៃពោះ    ឬពីលទ្ធផល    សូមទាក់ទងទៅគ្រូពេទ្យ    ឬលេខទូរស័ព្ទដែលភ្ជាប់មកជាមួយនឹងតេស្ត។

Leave a Comment