ការចាប់ផ្តើមមានគ្រួសារទាមទារឱ្យមានផែនការអោយបានច្រើនបន្តិច នៅពេលដែលលោកអ្នកកំពុងក្លាយជាម្តាយដែលមានជំងឺទឹកនោមផ្អែម។ ប៉ុន្តែអ្នកអាចអនុវត្តជំហានងាយៗមួយចំនួន ដើម្បីធានាថាការមានផ្ទៃពោះ និងកូនរបស់អ្នកមានសុវត្ថិភាព និងសុខភាពល្អ។
ទៅជួបពេទ្យ
ភារកិច្ចដំបូងមួយរបស់អ្នក គួរតែរៀបចំការណាត់ជួបប្រហែលជា ៣ ទៅ ៦ ខែមុនពេលអ្នកមានគភ៌។ នៅពេលជួបគ្រូពេទ្យ គ្រូពេទ្យនឹង៖
តើការប្រឹក្សាយោបល់មុនពេលមានផ្ទៃពោះគឺជាអ្វី?
នេះគឺជាជំហានសំខាន់មួយទៀតសម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែម។ វគ្គអប់រំនេះនឹងជួយលោកអ្នកឱ្យរៀបចំខ្លួនប្រាណ និងអារម្មណ៍ និងមានសុខភាពល្អសម្រាប់ការមានផ្ទៃពោះ។ នៅពេលណាត់ជួបនេះ អ្នក និងវេជ្ជបណ្ឌិតនឹងពិភាក្សាអំពី៖
ទម្ងន់របស់អ្នក៖ ព្យាយាមរក្សាទម្ងន់រាងកាយដែលល្អបំផុត មុនពេលលោកអ្នកមានផ្ទៃពោះ។ ការបន្ថយទម្ងន់នឹងជួយការពារផលវិបាកពីជំងឺទឹកនោមផ្អែម ប្រសិនបើអ្នកលើសទម្ងន់ ១ ទៅ ២ គីឡូ ។ ប្រសិនបើអ្នកមានទម្ងន់មិនគ្រប់ ការឡើងទម្ងន់នឹងការពារអ្នកពីការសម្រាលកូនមិនគ្រប់ទម្ងន់។
របៀបរស់នៅរបស់អ្នក៖ ប្រសិនបើអ្នកជក់បារី ឬផឹកស្រា អ្នកត្រូវបញ្ឈប់ពួកវា។ ការជក់បារីអំឡុងពេលមានផ្ទៃពោះ ប៉ះពាល់ដល់អ្នក និងទារក មុនពេល អំឡុងពេលនិង ក្រោយពេលកើត។ នៅពេលដែលអ្នកជក់បារី ជាតិនីកូទីន (សារធាតុញៀនក្នុងបារី) កាបូនម៉ូណូស៊ីត និងជាតិពុលផ្សេងទៀតធ្វើដំណើរឆ្លងកាត់ចរន្តឈាមរបស់អ្នក ហើយទៅរកកូនរបស់អ្នកដោយផ្ទាល់។ សារធាតុទាំងនេះអាច៖
ការទទួលទានគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ អាចនាំឱ្យមានគំរូនៃពិការភាពពីកំណើតដែលរួមមាន៖ ពិការភាពបញ្ញានិងបញ្ហារាងកាយមួយចំនួន។ គេមិនដឹងថាបរិមាណអាល់កុលប៉ុណ្ណាមានសុវត្ថិភាព ក្នុងពេលមានផ្ទៃពោះនោះទេ ហើយក្នុងពេលមានផ្ទៃពោះ មិនមានពេលមានសុវត្ថិភាពក្នុងការទទួលទានគ្រឿងស្រវឹងទេ។
វីតាមីនមុនពេលមានផ្ទៃពោះ៖ យ៉ាងហោចណាស់មួយខែមុនពេលលោកអ្នកមានផ្ទៃពោះ ចាប់ផ្តើមលេបថ្នាំវីតាមីនប្រចាំថ្ងៃដែលមានអាស៊ីតហ្វូលីក។ វាត្រូវបានគេបង្ហាញថា អាចបន្ថយហានិភ័យនៃការមានកូនដែលមានបញ្ហាបំពង់សរសៃប្រសាទដូចជា ឆ្អឹងខ្នងដែលជាជំងឺធ្ងន់ធ្ងរ ដែលខួរក្បាល និងខួរឆ្អឹងខ្នងមិនត្រូវបានបង្កើតដូចធម្មតា។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ { Centers for Disease Control and Prevention (CDC) } បានណែនាំឱ្យអ្នកលេបអាស៊ីតហ្វូលិក ៤០០ មីក្រូក្រាមរាល់ថ្ងៃ មុនពេលមានផ្ទៃពោះ និងក្នុងរយៈពេលមានផ្ទៃពោះ។ ឱសថស្ថានភាគច្រើនលក់វីតាមីនមុនពេលសម្រាល ដែលមិនត្រូវការវេជ្ជបញ្ជា។
ជាតិស្ករក្នុងឈាមរបស់អ្នក៖ វេជ្ជបណ្ឌិតនឹងពិនិត្យមើល ប្រសិនបើជាតិស្ករក្នុងឈាមរបស់លោកអ្នកស្ថិតក្រោមការគ្រប់គ្រង។ នេះគឺជាគន្លឹះ ពីព្រោះអ្នកប្រហែលជាមិនបានដឹងថាលោកអ្នកមានផ្ទៃពោះទេរហូតដល់ទារកបានលូតលាស់អស់រយៈពេល ២ ទៅ ៤ សប្តាហ៍។ ជាតិស្ករក្នុងឈាមខ្ពស់ក្នុងអំឡុងពេល ១៣ សប្តាហ៍ដំបូង អាចបណ្តាលឱ្យមានពិការភាពពីកំណើត នាំឱ្យរលូតកូន និងធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃផលវិបាកជំងឺទឹកនោមផ្អែម។
ថ្នាំ៖ អ្នកនឹងត្រូវការអាំងស៊ុយលីនបន្ថែមអំឡុងពេលមានផ្ទៃពោះ ជាពិសេសក្នុងរយៈពេល ៣ ខែចុងក្រោយ។ វេជ្ជបណ្ឌិតនឹងប្រាប់អ្នកពីរបៀបលៃតម្រូវកម្រិតថ្នាំរបស់អ្នក។ ប្រសិនបើអ្នកលេបថ្នាំទឹកនោមផ្អែម គ្រូពេទ្យអាចប្តូរអ្នកទៅអាំងស៊ុយលីន ព្រោះថ្នាំទឹកនោមផ្អែមមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ទារក។ ដូច្នេះ តើវិធីព្យាបាលជំងឺឡើងសម្ពាធឈាមមួយចំនួន អាចប្រើជាមួយជំងឺទឹកនោមផ្អែមបានទេ។ លទ្ធផលបញ្ចប់៖ ពិភាក្សាអំពីថ្នាំទាំងអស់ដែលអ្នកប្រើជាមួយគ្រូពេទ្យ។
ការរៀបចំផែនការទទួលទានអាហារ៖ អ្នកត្រូវធ្វើការផ្លាស់ប្តូរខ្លះ នៅពេលអ្នកមានផ្ទៃពោះ ដើម្បីជៀសវាងការផ្លាស់ប្តូរកម្រិតជាតិស្ករក្នុងឈាម។ អ្នកក៏ត្រូវទទួលទានកាឡូរីបន្ថែម ដើម្បីចិញ្ចឹមទារកលកំពុងលូតលាស់ដែរ។