តើការរួមភេទក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពឬទេ?

ស្ត្រីមានផ្ទៃពោះ    និងដៃគូតែងតែឆ្ងល់អំពីសុវត្ថិភាពក្នុងការរួមភេទក្នុងពេលមានផ្ទៃពោះ។ តើវានឹងបណ្តាលឱ្យរលូតកូនឬទេ? តើវានឹងបង្កអន្តរាយដល់ទារកដែលមិនទាន់កើតដែរឬទេ? តើមានក្បាច់រួមភេទណាដែលត្រូវជៀសវាងឬទេ? ខាងក្រោមជាព័ត៌មានដែលអ្នកកំពុងស្វែងរក។

ការរួមភេទគឺជាផ្នែកធម្មតាមួយនៃការមានផ្ទៃពោះ ប្រសិនបើអ្នកមានផ្ទៃពោះធម្មតា។ ការដាក់ប្រដាប់ភេទរបស់បុរសចូលទ្វារមាសរបស់ស្រ្តី   និងចលនារួមភេទនឹងមិនបង្កអន្តរាយដល់ទារក    ដែលត្រូវបានការពារដោយពោះ    និងជញ្ជាំងសាច់ដុំរបស់ស្បូនទេ។ កូនរបស់អ្នកក៏ត្រូវបានការពារដោយទឹកភ្លោះដែរ។

ការកន្ត្រាក់នៃការឈានដល់ចំណុចកំពូលមិនដូចការកន្ត្រាក់ពេលសម្រាលទេ។ ទោះយ៉ាងណាក៏ដោយ   យោងតាមការប្រុងប្រយ័ត្នអំពីសុវត្ថិភាពទូទៅ    គ្រូពេទ្យខ្លះណែនាំឱ្យជៀសវាងការរួមភេទនៅសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ    ដោយជឿជាក់ថាអ័រម៉ូននៅក្នុងទឹកកាមហៅថា prostaglandins អាចជំរុញការកន្ត្រាក់ស្បូន។ មានករណីលើកលែងមួយសម្រាប់ស្ត្រីដែលលើសថ្ងៃសម្រាល    ហើយចង់ជំរុញការសម្រាលមុនពេល។គ្រូពេទ្យខ្លះជឿថា prostaglandins នៅក្នុងទឹកកាមពិតជាជំរុញការសម្រាលក្នុងអំឡុងពេលពេញ    ឬមានផ្ទៃពោះហួសថ្ងៃសម្រាល    ដោយសារជែលដែលប្រើដើម្បីបន្ទុំ “មាត់ស្បូន” និងជំរុញការសម្រាលមុនពេលក៏មានផ្ទុក prostaglandins ផងដែរ។ ប៉ុន្តែគ្រូពេទ្យផ្សេងទៀតជឿថាការភ្ជាប់ទឹកកាមនេះគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ    ហើយការរួមភេទមិនបង្កឱ្យសម្រាលមុនពេលទេ។

ចំពោះការឈានដល់ចំណុចកំពូល    ការកន្ត្រាក់ទាំងនោះមិនដូចការកន្ត្រាក់ពេលសម្រាលទេ។ ដូច្នេះវាគ្មានបញ្ហាទេ។

 

ពេលមិនគួររួមភេទនៅពេលមានផ្ទៃពោះ

គ្រូពេទ្យអាចណែនាំអ្នកកុំឱ្យរួមភេទ    ប្រសិនបើអ្នកមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ដូចខាងក្រោម៖

សូមចងចាំថា    ប្រសិនបើគ្រូពេទ្យនិយាយថា “គ្មានការរួមភេទ”    វាអាចបញ្ចូលអ្វីៗទាំងអស់ដែលទាក់ទងនឹងការឈានដល់ចំណុចកំពូល    ឬសម្រើបផ្លូវភេទ។    វាមិនមែនគ្រាន់តែជាការរួមភេទទេ។

ការរួមភេទពេលមានផ្ទៃពោះ

បទពិសោធន៍របស់ស្ត្រីគ្រប់រូបក្នុងពេលមានផ្ទៃពោះមានភាពខុសគ្នា  រួមទាំងអារម្មណ៍របស់ពួកគេចំពោះការរួមភេទ។

ស្រ្តីមួយចំនួនបាត់ចំណង់ផ្លូវភេទក្នុងពេលមានផ្ទៃពោះ។ ឯស្ត្រីមួយចំនួនទៀតកាន់តែមានអារម្មណ៍នៅពេលពួកគេមានផ្ទៃពោះ។

ក្នុងអំឡុងពេលមានផ្ទៃពោះ   វាជារឿងធម្មតាទេដែលចំណង់ផ្លូវភេទកើតឡើង    និងបាត់ទៅវិញ     ដោយសាររាងកាយរបស់អ្នកផ្លាស់ប្តូរ។ អ្នកអាចមានអារម្មណ៍ថាខ្លួនឯងនៅពេលពោះអ្នកធំឡើង។ ឬអ្នកអាចមានអារម្មណ៍ស្រើបស្រាលជាមួយនឹងសុដន់ធំ    និងពេញជាងមុន។

សូមប្រាប់ដៃគូពីអារម្មណ៍របស់អ្នក    និងអ្វីដែលដំណើរការ។ អ្នកប្រហែលជាត្រូវសាកល្បងក្បាច់ជាច្រើន    ជាពិសេសនៅត្រីមាសទី ៣    ដើម្បីរកក្បាច់ដែលស្រួល    និងរំញោចសម្រាប់អ្នក។

សូមជៀសវាងការគេងផ្ងារ   “ ក្បាច់រួមភេទដែលបុរសនៅលើស្រ្តី   ” សម្រាប់ការរួមភេទបន្ទាប់ពីខែទី ៤ នៃការមានផ្ទៃពោះ។ តាមវិធីនេះ    អ្នកអាចបញ្ជៀសទម្ងន់របស់ទារកដែលកំពុងលូតលាស់     ដែលធ្វើឱ្យស្ទះដល់សរសៃឈាមសំខាន់ៗ។

វិធីមួយទៀតដែលធ្វើឱ្យការរួមភេទកាន់តែមានផាសុកភាពគឺសាកល្បងគេងចំហៀង។ ឬអ្នកអាចសាកល្បងអង្គុយ     ឬអង្គុយនៅខាងលើ។

ដូចរាល់ដង    ប្រសិនបើអ្នកមិនច្បាស់អំពីប្រវត្តិផ្លូវភេទរបស់ដៃគូអ្នក    សូមប្រើស្រោមអនាម័យ។ ការមានផ្ទៃពោះមិនអាចការពារប្រឆាំងនឹងការឆ្លងតាមរយៈការរួមភេទដូចជា៖ជំងឺអេដស៍      ជំងឺរោម    ឫសដុះលើប្រដាប់ភេទ    ឬរោគខ្លាមីឌៀបានទេ។    ហើយការឆ្លងទាំងនោះអាចប៉ះពាល់ដល់ទារកអ្នក។

ការរួមភេទបន្ទាប់ពីមានផ្ទៃពោះ

ប្រាំមួយសប្តាហ៍ដំបូងបន្ទាប់ពីសម្រាលត្រូវបានគេហៅថារយៈពេលក្រោយសម្រាល។ ការរួមភេទក្នុងអំឡុងពេលនេះអាចជារឿងចុងក្រោយនៅក្នុងចិត្តរបស់អ្នក។ មូលហេតុដែលចំណង់ផ្លូវភេទរបស់អ្នកអាចថយចុះមាន៖

ជាទូទៅ  ការរួមភេទមានសុវត្ថិភាពបន្ទាប់ពីការវះកាត់ណាមួយបានជាសះស្បើយ    ហើយអ្នកមានអារម្មណ៍ថាជាលិកាទ្វារមាសរបស់អ្នកបានជាសះស្បើយ។ ការសះស្បើយនេះច្រើនតែចំណាយពេលច្រើនសប្តាហ៍។ អ្នកអាចសួរការណែនាំពីគ្រូពេទ្យបាន។ គ្រូពេទ្យច្រើននឹងនិយាយថាត្រូវរង់ចាំយ៉ាងហោចណាស់ ៦ សប្តាហ៍ក្រោយពេលសម្រាលមុនពេលរួមភេទ។ វាសំខាន់ស្មើគ្នាក្នុងការមានអារម្មណ៍ត្រៀមខ្លួនជាស្រេច    មានផាសុកភាព    និងការធូរអារម្មណ៍។

ការអត់ធ្មត់គឺជាគុណធម៌សម្រាប់ទាំងអ្នក   និងដៃគូ។ ដោយមើលឃើញពីតថភាព    និងភាពតានតឹងនៃភាពជាឪពុកម្តាយដំបូង    វាអាចចំណាយពេលមួយឆ្នាំដើម្បីឱ្យជីវិតផ្លូវភេទធម្មតារបស់គូស្វាមីភរិយាវិលត្រលប់មករកភាពរីករាយឡើងវិញ។

Leave a Comment