ត្រៀមខ្លួនដើម្បីមានកូន? អាការការបញ្ចេញអូវុល និងការកំណត់ពេលវេលា
ការដឹងពីពេលវេលាក្នុងការបញ្ចេញអូវុលអាចជួយជំរុញឱកាសរបស់អ្នកក្នុងការមានផ្ទៃពោះ។ បន្ទាប់មកអ្នកនឹងដឹងថាពេលណាអ្នក និងដៃគូរបស់អ្នកគួរតែរួមភេទ។
ការបញ្ចេញអូវុលកើតឡើងនៅពាក់កណ្តាលវដ្តរដូវរបស់អ្នក។ វដ្តរដូវរបស់ស្ត្រីគ្រប់រូបគឺខុសគ្នា ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់លើសញ្ញាសម្គាល់។
មានវិធីជាច្រើនដែលអ្នកអាចប្រាប់បានថា ពេលវេលាគឺត្រឹមត្រូវ។
តើអាការនៃការបញ្ចេញពងអូវុលគឺជាអ្វី?
នេះគឺជាសញ្ញាដែលអ្នកអាចមាន នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញស៊ុត៖
អ្នកក៏អាចសម្គាល់ឃើញ៖
ប៉ុន្តែអាការទាំងនេះមិនតែងតែមានន័យថាអ្នកកំពុងបញ្ចេញពងអូវុលនោះទេ។
វិធីតាមដានអាការនៃការបញ្ចេញពងអូវុល
កត់សម្គាល់លើប្រតិទិនរបស់អ្នក
សូមកត់ចំណាំនៅពេលដែលរដូវរបស់អ្នកចាប់ផ្តើម និងបញ្ចប់ ហើយដឹងពីរយៈពេលនៃវដ្តរដូវរបស់អ្នក។ គ្រូពេទ្យនិយាយថាវាជាការល្អបំផុតក្នុងការរួមភេទយ៉ាងហោចណាស់មួយថ្ងៃរំលងមួយថ្ងៃ ជាពិសេសក្នុងអំឡុងពេល ៥ ថ្ងៃមុនពេលអ្នកបញ្ចេញពងអូវុល។ គ្រូពេទ្យហៅថាវាថា “ ឱកាសក្នុងការបង្កកំណើត ”។ ពងអូវុលរស់បានប្រហែល ១២ ទៅ ២៤ ម៉ោងប៉ុណ្ណោះ។ ប៉ុន្តែមេជីវិតឈ្មោលអាចរស់បាន ២ ទៅ ៣ ថ្ងៃនៅខាងក្នុងខ្លួនអ្នក ដូច្នេះវាជាការប្រសើរ ដែលមានមេជីវិតឈ្មោលនៅទីនោះរង់ចាំពងអូវុល។
សូមពិនិត្យមើលការផ្លាស់ប្តូររាងកាយ
កម្រិតអ័រម៉ូនរបស់អ្នកផ្លាស់ប្តូរពេញមួយវដ្តរដូវរបស់អ្នក។ ក្នុងអំឡុងពេលពាក់កណ្តាលដំបូង អូវែរបស់អ្នកបញ្ចេញអ័រម៉ូនអឹស្ត្រូសែន។ នៅពេលដែលកម្រិតអ័រម៉ូនអឹស្ត្រូសែនឡើងខ្ពស់គ្រប់គ្រាន់ អូវែរបស់អ្នកបញ្ចេញស៊ុត។ បន្ទាប់មករាងកាយរបស់អ្នកចាប់ផ្តើមផលិតប្រូសេស្តេរ៉ូន ដែលជាអ័រម៉ូនមួយផ្សេងទៀត។ វាធ្វើឱ្យអ្នកឡើងកម្តៅខ្លួនបន្តិច។
អ័រម៉ូនរបស់អ្នកក៏ផ្លាស់ប្តូរ texture របស់ទឹករំអិលមាត់ស្បូន ដែលជាសារធាតុរាវស្អិតដែលចេញពីមាត់ស្បូនផ្នែកខាងក្រោមស្បូនរបស់អ្នក។ នៅពេលដែលរាងកាយរបស់អ្នកត្រៀមនឹងបញ្ចេញពងអូវុល អ្នកនឹងមានទឹករំអិលកាន់តែច្រើន ហើយវាអន្លាយ និងរអិលដូចជាផ្នែកសនៃស៊ុតឆៅ។ Texture ជួយឱ្យមេជីវិតឈ្មោលហែលចូលក្នុងខ្លួនអ្នក។ នៅពេលទឹករំអិលរបស់អ្នកមានសភាពដូចនេះ អ្នកគួរតែស្ថិតនៅក្នុងឱកាសក្នុងការបង្កកំណើត។
ឧបករណ៍ព្យាករណ៍ការបញ្ចេញអូវុល
អ្នកអាចទិញតេស្តទាំងនេះបាននៅតាមឱសថស្ថាន។ តេស្តទាំងនេះផ្តល់ឱ្យអ្នកនូវគំនិតច្បាស់លាស់បន្ថែមទៀតពីពេលវេលា ដែលអ្នករំពឹងចាំឱកាសក្នុងការបង្កកំណើត។ តេស្តទាំងនេះធ្វើតេស្តទឹកនោមរបស់អ្នក ដើម្បីវាស់កម្រិតអ័រម៉ូនលុយតេអ៊ីន (LH) ដែលឡើងខ្ពស់ក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោង មុនពេលអ្នកបញ្ចេញពងអូវុល។ នៅពេលកម្រិតអ័រម៉ូនលុយតេអ៊ីន (LH) ឡើងខ្ពស់បំផុត អ្នកស្ថិតនៅក្នុងឱកាសក្នុងការបង្កកំណើត។
ឧបករណ៍មានបន្ទះពិនិត្យគ្រប់គ្រាន់ ដើម្បីឱ្យអ្នកពិនិត្យកម្រិតអ័រម៉ូនលុយតេអ៊ីន (LH) ច្រើនដងក្នុងអំឡុងវដ្តរដូវ។ សូមចាប់ផ្តើមធ្វើតេស្តពីរបីថ្ងៃមុនពេលអ្នកគិតថាអ្នកអាចបញ្ចេញពងអូវុល បន្ទាប់មកធ្វើម្តងទៀតពីរបីដងក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ដើម្បីបញ្ជាក់ពីថ្ងៃពិតប្រាកដ។ នៅពេលកម្រិតអ័រម៉ូនលុយតេអ៊ីន (LH) ឡើងខ្ពស់បំផុត អ្នកស្ថិតនៅក្នុងឱកាសក្នុងការបង្កកំណើត។
ការធ្វើតេស្តការបញ្ចេញពងអូវុលប្រូសេស្តេរ៉ូន
តេស្តទាំងនេះអាចដឹងថាតើអ្នកបានបញ្ចេញពងអូវុលហើយឬនៅ។ ពួកវាពិនិត្យមើលកម្រិតនៃប្រូសេស្តេរ៉ូនមេតាបូលីត (pregnanediol glucuronide, or PdG) នៅក្នុងទឹកនោមរបស់អ្នក។
កម្រិត PdG កើនឡើង ២៤-៣៦ ម៉ោងបន្ទាប់ពីអ្នកបញ្ចេញពងអូវុល ដូច្នេះការធ្វើតេស្តមានភាពសុក្រឹតខ្ពស់។ សូមចាប់ផ្តើមពិនិត្យកម្រិត PdG មុនពេលមករដូវដែលបានរំពឹងទុក។ តេស្តទាំងនេះក៏មានបន្ទះពិនិត្យច្រើនដែរ ដែលអាចឱ្យអ្នកត្រួតពិនិត្យកម្រិតប្រូសេស្តេរ៉ូនពេញមួយវដ្តរដូវរបស់អ្នក។
ការឈឺចាប់ភ្លាមៗ
អ្នកអាចមានអារម្មណ៍ថាខ្លួនអ្នកបញ្ចេញពងអូវុល ប៉ុន្តែស្ត្រីជាច្រើនមិនបានកត់សម្គាល់ទេ។ អ្នកអាចសម្គាល់ឃើញថាមានការឈឺចង្កេះបន្តិចបន្តួចប្រហែលនៅពាក់កណ្ដាលនៃវដ្តរដូវរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចង់មានផ្ទៃពោះ សូមកុំរង់ចាំដល់ពេលឈឺចង្កេះ។ វាមានន័យថាឱកាសក្នុងការបង្កកំណើតរបស់អ្នកជិតអស់ហើយ។
តើការបញ្ចេញពងអូវុលកើតឡើងនៅពេលណា?
ប្រសិនបើវដ្តរដូវរបស់អ្នកមានរយៈពេល ២៨ ថ្ងៃ ហើយវដ្តរដូវរបស់អ្នកទៀង។ វាទំនងជាអ្នកនឹងបញ្ចេញពងអូវុលនៅថ្ងៃទី ១៤ ។ វាគឺនៅពាក់កណ្តាលវដ្តរដូវរបស់អ្នក។ ឱកាសក្នុងការបង្កកំណើតរបស់អ្នកចាប់ផ្តើមនៅថ្ងៃទី ១០ ។ អ្នកទំនងជាមានផ្ទៃពោះប្រសិនបើអ្នករួមភេទយ៉ាងហោចណាស់មួយថ្ងៃរំលងមួយថ្ងៃ ចន្លោះថ្ងៃទី ១០ និង ទី១៤ នៃវដ្តរដូវ ២៨ ថ្ងៃ។
តើការបញ្ចេញពងអូវុលមានរយៈពេលប៉ុន្មាន?
ឱកាសក្នុងការបង្កកំណើតរបស់អ្នកមានរយៈពេលពី ៤-៥ ថ្ងៃ។ វាគឺជាថ្ងៃដែលឈានដល់ពេលអ្នកបញ្ចេញពងអូវុល។
សូមសួរគ្រូពេទ្យ
ស្ត្រីខ្លះមិនបញ្ចេញពងអូវុលតាមកាលវិភាគដែលបានកំណត់ទេ។ ប្រសិនបើអ្នកមិនអាចដឹងថាវាកើតឡើងនៅពេលណា ឬប្រសិនបើវដ្តរដូវរបស់អ្នកមិនទៀងទាត់ សូមសុំឱ្យគ្រូពេទ្យជួយ។