សប្តាហ៍ទី ៥
ទារក៖ ទារករបស់អ្នកនៅតូចនៅឡើយ ប៉ុន្តែបេះដូង ខួរក្បាល ខួរឆ្អឹងខ្នង សាច់ដុំ និងឆ្អឹងកំពុងតែចាប់ផ្តើមវិវឌ្ឍ។ សុកដែលចិញ្ចឹមកូនរបស់អ្នក និងថង់ទឹកភ្លោះដែលផ្តល់នូវបរិយាកាសកក់ក្តៅ និងមានសុវត្ថិភាព ដែលកូនរបស់អ្នកអាចធ្វើចលនាបានយ៉ាងស្រួលក៏នៅតែវិវឌ្ឍដែរ។ ទងផ្ចិតលេចជារូបរាង និងភ្ជាប់កូនរបស់អ្នកទៅនឹងការផ្គត់ផ្គង់ឈាមរបស់អ្នក។
ម្ដាយ៖ នៅពេលនេះអ្នកប្រហែលជាសង្ស័យថាអ្នកមានផ្ទៃពោះហើយ។ អ្នកក៏អាចសម្គាល់ឃើញអាការដំបូងនៃការមានផ្ទៃពោះ៖
ព័ត៌មានជំនួយសម្រាប់សប្តាហ៍នេះ៖ អ្នកនឹងចង់កំណត់ពេលណាត់ជួបជាមួយគ្រូពេទ្យរោគស្រ្តីភ្លាម នៅពេលដែលអ្នកសង្ស័យថាអ្នកមានផ្ទៃពោះ។ ការចាប់ផ្តើមធ្វើការថែទាំអំឡុងពេលមានផ្ទៃពោះឆាប់ និងការទៅជួបគ្រូពេទ្យតាមការណាត់គឺជាជំហានដ៏ធំឆ្ពោះទៅរកការមានផ្ទៃពោះ និងទារកមានសុខភាពល្អ។
សប្តាហ៍ទី ៦
ទារក៖ កូនរបស់អ្នកមានរាងដូចកូនក្អុក ហើយវាមានទំហំប៉ុនកូនគ្រាប់កាំភ្លើងជ័រ។ ភ្នែក និងពន្លកដៃជើងកំពុងលូតលាស់។ ក្នុងអំឡុងពេលនៃការឆ្លុះអេកូ គ្រូពេទ្យប្រហែលជាអាចស្តាប់ចង្វាក់បេះដូង។ នៅចន្លោះថ្ងៃទី ១៧ និង ៥៦ គឺជាពេលវេលាងាយរងគ្រោះព្រោះនោះជាពេលដែលទារកងាយនឹងទទួលយកអ្វី ដែលអាចប៉ះពាល់ដល់ការលូតលាស់ធម្មតា។
ម្តាយ៖ អ្នកប្រហែលជាបានឡើងទម្ងន់ពីរបីផោនហើយ។ ឬប្រសិនបើអ្នកចាញ់កូន អ្នកអាចស្រកទម្ងន់ នោះជារឿងធម្មតាទេ។ អ្នកអាចចាប់ផ្តើមកត់សម្គាល់ការផ្លាស់ប្តូរខ្លះនៅក្នុងខ្លួនរបស់អ្នក៖ សម្លៀកបំពាក់មានសភាពតឹងណែនបន្តិចនៅជុំវិញចង្កេះ ជើង និងដើមទ្រូង។ ជាមួយនឹងការពិនិត្យអាងត្រគាក គ្រូពេទ្យនឹងសម្គាល់ឃើញការផ្លាស់ប្តូរទំហំស្បូនរបស់អ្នក។
ព័ត៌មានជំនួយសម្រាប់សប្តាហ៍នេះ៖ សូមអនុវត្តទម្លាប់ល្អក្នុងពេលមានផ្ទៃពោះជារៀងរាល់ថ្ងៃដូចជា៖ ការញ៉ាំអាហារដែលល្អចំពោះសុខភាព និងលេបវីតាមីនចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ។ ប្រសិនបើអ្នកមិនទាន់បញ្ឈប់ សូមបញ្ឈប់ការជក់បារី និងការទទួលទានគ្រឿងស្រវឹង។
សប្តាហ៍ទី ៧
ទារក៖ កូនរបស់អ្នកកំពុងតែលូតលាស់។ ពន្លកអវយវៈលេចឡើងដែលនឹងលូតលាស់ទៅជាដៃ និងជើង។ ផ្នែកជាច្រើនបន្តវិវឌ្ឍដូចជា៖ បេះដូង សួត ពោះវៀន ខ្នែងពោះវៀន ខួរក្បាល ខួរឆ្អឹងខ្នង រន្ធច្រមុះ មាត់ និងភ្នែក។
ម្តាយ៖ អ្នកនៅតែមិនទាន់ “បង្ហាញ” ប៉ុន្តែពេលនេះអ្នកពិតជាមានអារម្មណ៍ផ្លាស់ប្តូរនៅក្នុងខ្លួនអ្នកហើយ។ អ្នកអាចនៅចាញ់កូន ហើយសុដន់អ្នកប្រហែលជានៅឈឺ និងសង្កៀរ។
ព័ត៌មានជំនួយសម្រាប់សប្តាហ៍នេះ៖ សូមកុំទុកឱ្យក្រពះរបស់អ្នកនៅទទេ ដែលនឹងជួយអ្នកពីការចង់ក្អួត។ សូមមានអាហារសម្រន់នៅជិតដៃរាល់ពេល ហើយទទួលទានអាហារតិចតួចជាជាងអាហារចម្បងទាំងបី។ ដើម្បីបងា្ករការធ្លាក់ចុះជាតិស្ករក្នុងឈាម សូមបរិភោគប្រូតេអ៊ីនមួយចំនួនដូចជាការបន្ថែមឈីសលើនំស្រួយ។
សប្តាហ៍ទី ៨
ទារក៖ ទារករបស់អ្នកជិតដល់សប្តាហ៍ទី ៦ នៃការវិវឌ្ឍហើយ។ វាជាសប្តាហ៍ដ៏ធំមួយសម្រាប់ការលូតលាស់។ ត្របកភ្នែក និងត្រចៀកកំពុងលេចចេញជារូបរាង។ កូនរបស់អ្នកមានម្រាមដៃ និងម្រាមជើងតូចៗ ហើយថែមទាំងអាចហែលនៅក្នុងស្បូនបានទៀតផង។
ម្តាយ៖ បរិមាណឈាមរបស់អ្នកកំពុងតែកើនឡើង ហើយបេះដូងអ្នកកំពុងច្របាច់ឈាម ៥០ ភាគរយបន្ថែមទៀតក្នុងមួយនាទីសម្រាប់ទារកអ្នក។ អាការទូទៅសម្រាប់សប្តាហ៍នេះគឺអារម្មណ៍មិនល្អ និងចាញ់ក្លិនមួយចំនួន។
ព័ត៌មានជំនួយសម្រាប់សប្តាហ៍នេះ៖ សូមពាក់អាវទ្រនាប់ទ្រទម្ងន់។ ការទ្រទ្រង់សុដន់បានល្អក្នុងពេលមានផ្ទៃពោះនឹងជួយឱ្យអ្នកមានអារម្មណ៍ស្រួលជាងមុន និងការពារកុំឱ្យមានការយារសុដន់នាពេលអនាគត។ ការធ្វើលំហាត់ប្រាណដើម្បីឱ្យសាច់ដុំទ្រូងរបស់អ្នករឹងមាំអាចមានប្រយោជន៍ផងដែរ។
តើមានអ្វីកើតឡើងនៅក្នុងខ្លួនអ្នក?
មុខមាត់របស់កូនអ្នកនៅតែបន្តវិវឌ្ឍ។ ត្រចៀកនីមួយៗចាប់ផ្តើមជាស្បែកផ្នត់បន្តិចនៅផ្នែកម្ខាងនៃក្បាល។ ពន្លកតូចៗដែលនៅទីបំផុតដុះទៅជាដៃ និងជើងកំពុងលេញចេញជារូបរាង។ ម្រាមដៃ និងម្រាមជើងក៏អីចឹងដែរ។
បំពង់សរសៃប្រសាទ ( ខួរក្បាល ខួរឆ្អឹងខ្នង និងជាលិកាសរសៃប្រសាទផ្សេងទៀត ) លេចចេញជារូបរាងយ៉ាងល្អ។ បំពង់រំលាយអាហារ និងសរីរាង្គញាណចាប់ផ្តើមវិវឌ្ឍ។ ឆ្អឹងខ្ចីវិវឌ្ឍទៅជាឆ្អឹង។