មានផ្ទៃពោះសប្តាហ៍ទី ៩ដល់​ សប្តាហ៍ទី ១២

ការមានផ្ទៃពោះ ៩ សប្តាហ៍

ទារក៖ កូនរបស់អ្នកមានទំហំប៉ុនសណ្តែកដី។ ក្បាលត្រង់ជាងមុន    ហើយកវិវឌ្ឍកាន់តែខ្លាំង។ ក្នុងពេលថតឆ្លុះអេកូ    អ្នកអាចមើលឃើញពីរបៀបដែលទារកផ្លាស់ទី     ទោះបីជាអ្នកមិនទាន់មានអារម្មណ៍ក៏ដោយ។

ម្តាយ៖ ស្បូនរបស់អ្នកកំពុងបន្តលូតលាស់    ហើយអ្នកអាចសម្គាល់ឃើញថាទំហំចង្កេះរបស់អ្នកឡើងក្រាស់។ លុះត្រាតែអ្នកប្រាប់អ្នកដទៃពីដំណឹងល្អរបស់អ្នក    ពីព្រោះអ្នកផ្សេងមិនទាន់អាចសម្គាល់ដឹងថាអ្នកមានផ្ទៃពោះនៅឡើយទេ។ អ្នកគួរតែមិនទាន់ឡើងទម្ងន់ច្រើនទេ    ជាពិសេសប្រសិនបើអ្នករអើមអាហារ   ឃ្លានអាហារ    ចុកចុងដង្ហើម     មិនរំលាយអាហារ     ចង់ក្អួត     ឬហើមពោះ។

គន្លឹះសម្រាប់សប្តាហ៍នេះ៖ សូមទទួលទានអាហារដែលផ្ទុកជាតិកាល់ស្យូមច្រើនដូចជា៖ ឈីស    ត្រីសាឌីន    និងផ្កាខាត់ណាបៃតង។ កូនរបស់អ្នកត្រូវការវា    ហើយអ្នកក៏ដូចគ្នាដែរ។

ការមានផ្ទៃពោះ ១០ សប្តាហ៍

ទារក៖ កូនរបស់អ្នកនៅតូចនៅឡើយ    ប៉ុន្តែមើលទៅដូចទារក។ ដៃ    និងជើងវែងជាងមុន    ហើយអាចពត់ត្រង់កែងដៃ    និងជង្គង់បាន។

ម្តាយ៖ ពីមុនមានទំហំប៉ុនកណ្តាប់ដៃ    ឥឡូវនេះស្បូនរបស់អ្នកមានទំហំប៉ុនក្រូចថ្លុងហើយ។ អ្នកប្រហែលជាមិនទាន់ឃើញពោះទេ    ប៉ុន្តែអ្នកអាចមានអារម្មណ៍ស្រួលខ្លួន    ពេលពាក់សម្លៀកបំពាក់ធូររលុង។ អ្នកអាចបន្តមានអារម្មណ៍នឿយហត់    និងអារម្មណ៍មិនល្អ    ប៉ុន្តែត្រូវយកចិត្តទុកដាក់៖ អាការទាំងនេះមិនគួរកើតយូរទេ។

គន្លឹះសម្រាប់សប្តាហ៍នេះ៖ សូមចាប់ផ្តើមទិញអាវទ្រនាប់ បំបៅ។ អ្នកនឹងត្រូវការវាឆាប់ៗ។ អ្នកអាចទិញអាវទ្រនាប់សម្រាប់បំបៅ    ប្រសិនបើអ្នកមានគម្រោងបំបៅកូនដោយទឹកដោះ។

ការមានផ្ទៃពោះ ១១ សប្តាហ៍

ទារក៖ វាជាសប្តាហ៍លូតលាស់ដ៏ធំមួយទៀត។ នៅពេលដែលគ្រូពេទ្យប្រើឧបករណ៍ស្តាប់សំឡេងបេះដូងទារក    គ្រូពេទ្យអាចឮសំឡេងលោតញាប់នៃចង្វាក់បេះដូង។ ប្រដាប់ភេទរបស់កូនអ្នកកំពុងវិវឌ្ឍ    ប៉ុន្តែមិនទាន់អាចកំណត់ភេទបានដោយឆ្លុះអេកូទេ។

ម្តាយ៖ អ័រម៉ូនមានផ្ទៃពោះបង្ហាញពីផលល្អ    និងអាក្រក់។ អ្នកអាចកត់សម្គាល់ឃើញថាសក់    ក្រចកដៃ    និងម្រាមជើងរបស់អ្នកកំពុងតែរីកលូតលាស់លឿន។ ប៉ុន្តែអ្នកក៏អាចកត់សម្គាល់ឃើញស្បែកឡើងប្រេង    និងកើតមុន។

គន្លឹះសម្រាប់សប្តាហ៍នេះ៖ សូមរៀបចំការណាត់ជួបទន្តពេទ្យ។ សូមទៅជួបទន្តពេទ្យ យ៉ាងហោចណាស់ម្តងក្នុងរយៈពេលប្រាំបួនខែនេះ។ សូមដុសធ្មេញ    និងប្រើខ្សែរូសធ្មេញរាល់ថ្ងៃ     និងលេបវីតាមីនចម្រុះសម្រាប់ស្រ្តីមានផ្ទៃពោះ    ដើម្បីទទួលបានជាតិកាល់ស្យូមដែលជួយឱ្យធ្មេញរបស់អ្នកឱ្យរឹងមាំ។ អញ្ចាញធ្មេញរបស់អ្នកអាចហូរឈាមច្រើន    ដោយសារតែអ័រម៉ូនមានផ្ទៃពោះ    និងបរិមាណឈាមកើនឡើង។ ប្រសិនបើមានអាការនេះកើតឡើង    សូមប្រើច្រាសដុសធ្មេញទន់។

ការមានផ្ទៃពោះ ១២ សប្តាហ៍

ទារក៖ គ្រប់ផ្នែកទាំងអស់នៃទារករបស់អ្នកកំពុងវិវឌ្ឍ    តាំងពីពន្លកធ្មេញរហូតដល់ក្រចកជើង។ កូនរបស់អ្នកនឹងបន្តការលូតលាស់    ធំធាត់    និងរឹងមាំតទៅមុខទៀត។ នៅចុងសប្តាហ៍នេះ    ឱកាសនៃការរលូតកូនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ម្តាយ៖ អ្នកនឹងមានអារម្មណ៍ស្វាហាប់ជាងមុនសម្រាប់ប៉ុន្មានសប្តាហ៍ទៀត។ ជាធម្មតាការឡើងទម្ងន់នៅពេលនេះគឺចាប់ពី ១,៥ ទៅ ៥ ផោន។ ឪពុកនាពេលអនាគតក៏អាចមានអាការនៃការមានផ្ទៃពោះ    ដែលហៅថា couvade ឬញាស់ក្នុងខែទី ៣   និងពេលសម្រាល។ អាការរួមមាន៖   ចង់ក្អួត     ឈឺពោះ     ការផ្លាស់ប្តូរចំណង់អាហារ    និងឡើងទម្ងន់។

គន្លឹះសម្រាប់សប្តាហ៍នេះ៖ សូមព្យាយាមកុំព្រួយបារម្ភអំពីស្នាមសង្វារ។ ស្ត្រីភាគច្រើនមានវានៅលើសុដន់    ពោះ    ត្រគាក     ឬគូទក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកវានឹងមិនទៅណាទេ    ប៉ុន្តែជាធម្មតាពួកវានឹងរលុបបន្ទាប់ពីសម្រាល។ ទោះបីជាមានការអះអាងពីអ្នកផលិតក៏ដោយ    គ្រីម    និងប្រេងមិនអាចកាត់បន្ថយពួកវាទេ។ ចំនួនដែលសង្វារលេចចេញគឺអាស្រ័យលើភាពយឺតធម្មជាតិរបស់ស្បែកអ្នក។

តើមានអ្វីកើតឡើងនៅក្នុងខ្លួនអ្នក?

នៅចុងបញ្ចប់នៃខែទីបី    ទារករបស់អ្នកត្រូវវិវឌ្ឍយ៉ាងពេញលេញដោយមានដៃ    ប្រអប់ដៃ    ម្រាមដៃ    ជើង     និងម្រាមជើង។ ដៃតិចៗនោះអាចលា    និងបត់បាន។ ក្រចកដៃ    និងក្រចកជើងកំពុងចាប់ផ្តើមដុះ     ហើយត្រចៀកខាងក្រៅលេចចេញជារូបរាងហើយ។ ធ្មេញកំពុងចាប់ផ្តើមដុះ។ សរីរាង្គបន្តពូជរបស់កូនអ្នកក៏មានការវិវឌ្ឍដែរ    ប៉ុន្តែពិបាកនឹងកំណត់ភេទដោយការឆ្លុះអេកូណាស់។ ប្រព័ន្ធរបត់ឈាម    និងទឹកនោមកំពុងដំណើរការ    ហើយថ្លើមផលិតទឹកប្រមាត់។

Leave a Comment