តើចាញ់កូនជាអ្វី?

ចាញ់កូនគឺជាការចង់ក្អួត    និងក្អួត    ដែលកើតឡើងក្នុងពេលមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះជាងពាក់កណ្តាលចង់ក្អួត    និងក្អួត     ជាពិសេសក្នុងអំឡុងពេលត្រីមាសទ ១។

អ្នកអាចចាញ់កូនគ្រប់ពេល។ វាមិនមានន័យថាកូនរបស់អ្នកឈឺទេ    ហើយវាមិនធ្វើឱ្យទារកឈឺទេ។ ការចង់ក្អួតពេលមានផ្ទៃពោះប្រហែលជាបណ្តាលមកពីការកើនអ័រម៉ូនភ្លាមៗនៅក្នុងខ្លួនរបស់អ្នក។ ជាធម្មតាវាមានកម្រិតស្រាល    ហើយប្រហែលជាបាត់ទៅវិញនៅពាក់កណ្ដាលពេលនៃការមានផ្ទៃពោះ។ ស្ត្រីមួយចំនួនមិនដែលមានអារម្មណ៍ចង់ក្អួតអំឡុងពេលមានផ្ទៃពោះទេ។

ស្ត្រីមួយចំនួនចាញ់កូនធ្ងន់ធ្ងរ    ដែលហៅថា hyperemesis gravidarum ។ រឿងនេះកើតឡើងនៅពេលមានការចង់ក្អួត    និងក្អួតខ្លាំង     ដែលនាំឱ្យខ្វះជាតិទឹក    ឬបណ្តាលឱ្យស្ត្រីស្រកទម្ងន់លើសពី ៥ ភាគរយ។ ពេលខ្លះស្រ្តីប្រហែលជាមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់    ដែលនាំឱ្យមានកង្វះអាហារូបត្ថម្ភ។ ស្ត្រីអាចត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យ    ដើម្បីទទួលសារធាតុរាវ    ថ្នាំ    និងដាក់បំពង់បំបៅ (ករណីកម្រ)។

អាការចាញ់កូន

អាការទូទៅនៃការចាញ់កូនរួមមាន៖

សូមទាក់ទងទៅគ្រូពេទ្យ     ប្រសិនបើអ្នក៖

មូលហេតុចាញ់កូន    និងកត្តាហានិភ័យ

អ្នកជំនាញមិនប្រាកដទេ    ប៉ុន្តែអ័រម៉ូនមានផ្ទៃពោះអាចបណ្តាលឱ្យចង់ក្អួត។ ក្នុងករណីចង់ក្អួត   និងក្អួតធ្ងន់ធ្ងរ    វាអាចមានលក្ខខណ្ឌវេជ្ជសាស្រ្តមួយផ្សេងទៀត    ដែលមិនទាក់ទងនឹងការមានផ្ទៃពោះ។

កត្តាដែលអាចធ្វើឱ្យអ្នកងាយចាញ់កូនរួមមាន៖

អ្នកមានហានិភ័យខ្ពស់ក្នុងការចាញ់កូនធ្ងន់ធ្ងរ (hyperemesis gravidarum)  ប្រសិនបើ៖

ការធ្វើរោគវិនិច្ឆ័យការចាញ់កូន

ការធ្វើរោគវិនិច្ឆ័យនៃការចាញ់កូនគឺផ្អែកលើរោគសញ្ញា    និងអាការរបស់អ្នក។ ប្រសិនបើគ្រូពេទ្យសង្ស័យថាអ្នកចាញ់កូនធ្ងន់ធ្ងរ គ្រូពេទ្យក៏អាចស្នើឱ្យធ្វើតេស្តទឹកនោម    ឬឈាម។

ការព្យាបាលការចាញ់កូន    និងវិធីព្យាបាលនៅផ្ទះ

សម្រាប់ការចាញ់កូនពីកម្រិតមធ្យមទៅកម្រិតធ្ងន់ធ្ងរ    គ្រូពេទ្យអាចណែនាំ៖

ដើម្បីព្យាបាលការចាញ់កូនធ្ងន់ធ្ងរ (hyperemesis gravidarum) អ្នកប្រហែលជាត្រូវស្នាក់នៅមន្ទីរពេទ្យ    ហើយទទួល៖

អ្នកក៏អាចសាកល្បងវិធីព្យាបាលតាមផ្ទះមួយចំនួនផងដែរ៖

Leave a Comment