ស្ត្រី និងជំងឺបេះដូង

ស្ត្រី និងជំងឺបេះដូង

ដើម្បីការពារខ្លួនពីការគាំងបេះដូង អ្នកត្រូវកាត់បន្ថយកត្តាហានិភ័យ និងដឹងពីរោគសញ្ញាជំងឺដើមី្បតាមមើល។ ដោយសារតែជំងឺត្បៀតសរសៃឈាមបេះដូង គឺជាឃាតកឈានមុខគេ ចំពោះស្ត្រីនៅសហរដ្ឋអាម៉េរិក ដូច្នេះអ្នកជំងឺត្រូវតែសកម្ម ទើបអាចជួយសង្គ្រោះជីវិតខ្លួនឯងបាន។

កំណដែលសម្បូរដោយកូឡេស្តេរ៉ូល ដែលបង្កើតនៅលើជញ្ជាំងនៃសរសៃឈាមបេះដូង ហើយជាអ្វីដែលនាំឱ្យកើតជំងឺត្បៀតសរសៃឈាមបេះដូង និងការគាំងបេះដូង បានចាប់ផ្តើមកកើតឡើងតាំងពីក្មេង រួចវិវឌ្ឍពេញមួយជីវិត។ នៅពេលដែលឈាមមិនអាចច្របាច់តាមរយៈសរសៃឈាម ដោយសារតែវាចង្អៀត ឬនៅពេលដែលសម្ពាធឈាមឡើងខ្ពស់ នោះនឹងធ្វើឱ្យផ្ទុះសរសៃឈាម ហើយទើបបណ្តាលឱ្យមានការគាំងបេះដូង។

ខណៈដែលអ្នកអាចផ្លាស់ប្តូរកត្តាប្រឈមមួយចំនួនរបស់ជំងឺបេះដូងបាន ឧទាហរណ៍ ជំងឺលើសឈាម, របបអាហារមិនល្អ, ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រង និងភាពអសកម្មជាដើម តែក៏នៅមានកត្តាផ្សេងទៀតដែលអ្នកមិនអាចផ្លាស់ប្តូរបាន ដូចជាហ្សែន និងអាយុ។ បើអ្នកមានកត្តាប្រឈមកាន់តែច្រើន ដូចជាអ្នកជាអ្នកជក់បារី ហើយលើសទម្ងន់ ថែមទាំងមានជំងឺលើសឈាមទៀតនោះ នោះអ្នកនឹងមានឱកាសខ្ពស់ក្នុងការគាំងបេះដូង។

សូមកុំខ្មាសអៀនក្នុងការចាប់ផ្តើមពិភាក្សាអំពីសុខភាពបេះដូងជាមួយគ្រូពេទ្យ និងស្នើសុំការត្រួតពិនិត្យ និងការព្យាបាលឱ្យបានត្រឹមត្រូវ។ «ការបង្ការជំងឺបេះដូងមុនពេលវាកើតឡើង ឬមុនពេលឈានទៅរកការគាំងបេះដូង គឺជាដំណោះស្រាយដ៏ល្អបំផុត»។ ខាងក្រោមនេះគឺជាគន្លឹះបង្ការមួយចំនួន ៖

ប្រសិនបើសន្ទស្សន៍ម៉ាសរាងកាយរបស់អ្នកលើសពី ២៥, អ្នកអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ហើយអ្នកអាចនឹងចង់ប្រកាន់ខ្ជាប់នូវរបបអាហារដែលសមរម្យ ដើម្បីធ្វើឱ្យទម្ងន់របស់អ្នកស្ថិតក្នុងកម្រិតដែលបានណែនាំ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រកទម្ងន់ដោយខ្លួនឯង សូមសាកសួរគ្រូពេទ្យ។

ទោះបីជាមនុស្សដែលមានទម្លាប់ល្អក៏ដោយ ក៏មិនប្រាកដថាមានភាពស៊ាំដែរ។ វេជ្ជបណ្ឌិត David Herrington សាស្ត្រាចារ្យរងផ្នែកឱសថសាស្ត្រ និងជំងឺបេះដូង នៅ Wake Forest University School of Medcine នៅ Winston-Salem, ញូវយ៉ក បាននិយាយថា « ការគាំងបេះដូង ជារឿយៗ​ មានផលប៉ះពាល់ ដោយបានផ្តល់ការព្រមានតិចតួច។ ដូច្នេះការដឹងរោគសញ្ញានៃការគាំងបេះដូងជួយដល់អ្នកជំងឺសម្គាល់ឃើញករណីបន្ទាន់ និងរកវិធីសង្គ្រោះជីវិតទាន់ពេលវេលា។»

 

រោគសញ្ញាទូទៅនៃការគាំងបេះដូង រួមមាន ៖

ជារឿយៗ ស្ត្រីតែងតែជួបប្រទះនូវរោគសញ្ញាខាងក្រោមនេះ ៖

តាមសម្តីរបស់វេជ្ជបណ្ឌិត David Herrington បាននិយាយថា ប្រសិនបើអ្នកមានអាការដូចខាងលើ សូមទៅជួបគ្រូពេទ្យ និងសុំឱ្យត្រួតពិនិត្យ ដើម្បីធ្វើរោគវិនិច្ឆ័យរោគគាំងបេះដូង។ ប្រសិនបើពិនិត្យហើយ ឃើញថាវាមិនមែនជំងឺគាំងបេះដូង ក៏អ្នកគ្មានខាតអ្វីដែរ។ ប៉ុន្តែប្រសិនបើវាជាជំងឺនោះ ដូច្នេះវាជាវេលាដែលអ្នកត្រូវព្យាបាល ដែលនាំឱ្យអ្នកជៀសផុតពីគ្រោះថ្នាក់ដល់ជីវិត។ 

Leave a Comment